សម្តេចតេជោ៖ កម្ពុជាត្រូវសាងមន្ទីរពេទ្យដ៏ធំមួយ ដើម្បីបង្ការហានិភ័យសុខភាពសង្គម

កម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំមួយមានជាង ១ម៉ឺនគ្រែ ដើម្បីពង្រឹងប្រព័ន្ធសុភិបាល និងបង្ការហានិភ័យសុខភាពសង្គម។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន​ សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ បានឱ្យដឹងថា ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជា បានលើកឡើងនូវកង្វល់អំពីការត្រៀមទុកជាមុនលើបញ្ហាពីរទី១). គឺហានិភ័យសុខភាពសាធារណៈ និងទី២). ចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាកាន់តែកើនឡើង។

ដោយសារបញ្ហាទាំងនេះ សម្តេចបានឆ្លើយតបទៅកាន់ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជាថា កម្ពុជាត្រូវកសាង​មន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ទៅ ១ម៉ឺនគ្រែ ខណៈមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញពេលនេះ មាន​ត្រឹមតែជាង ៥ពាន់គ្រែតែប៉ុណ្ណោះ។

សម្តេចបានបញ្ជាក់ ក្នុងគ្រាជំងឺឆ្លងកូវីដ១៩ កម្ពុជាត្រូវបង្ខំចិត្តខ្ចីសាលមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីដាក់អ្នកជំងឺឱ្យសម្រាក និងព្យាបាល ដោយមិនអនុញ្ញាតឱ្យអ្នកជំងឺសម្រាកនៅខាងក្រៅគ្មានការថែទាំនោះទេ។

គួរបញ្ជាក់ថា ពាក់ព័ន្ធជាមួយនឹងការងារថែទាំអ្នកជំងឺនេះ អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]