ក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយក EasyPower®, អ្នកឈានមុខផ្នែកវិស្វកម្មប្រព័ន្ធថាមពល

ដើម្បីកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយនូវគំរូ និងការវិភាគអគ្គិសនីនៅទូទាំងវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ

ក្រុមហ៊ុន Bentley Systems បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានទិញយកក្រុមហ៊ុន EasyPower ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃការរចនា និងជាកម្មវិធីឧបករណ៍វិភាគ រួមទាំងកម្មវិធី arc flash solustions សម្រាប់អ្នកជំនាញផ្នែកវិស្វកម្មអគ្គិសនី។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1984 នៅទីក្រុង Portland រដ្ឋ Oregon EasyPower បានរួមបញ្ចូលគ្នានូវការបង្កើតគំរូ និងការវិភាគដែលមានមូលដ្ឋានលើក្រាហ្វិក ដើម្បីធ្វើឱ្យការដោះស្រាយបញ្ហាវិស្វកម្មអគ្គិសនីដ៏ស្មុគស្មាញដែលមិនធ្លាប់មាន កាន់តែងាយស្រួល និងអាចចូលដំណើរការបាន។ ផលិតផល EasyPower ត្រូវបានប្រើជាចម្បងសម្រាប់ការរចនា ការវិភាគ និងការត្រួតពិនិត្យប្រព័ន្ធចែកចាយថាមពលដែលបម្រើដល់កន្លែងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាព ដោយភាពជឿជាក់ និងអនុលោមតាមគោលការណ៍ច្បាប់។

ការទិញយក EasyPower របស់ក្រុមហ៊ុន Bentley គឺដើម្បីពង្រីកសមាហរណកម្ម និងនិរន្តរកម្មនៃការរចនា និងការវិភាគប្រព័ន្ធថាមពលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះគ្រប់ប្រភេទ ដែលវានឹងបើកទូលាយចំណេះដឹងនៅក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងកំណើនថាមពលអគ្គិសនីនៅពេលអនាគត និងខុសៗគ្នា ជាមួយនឹងការបែងចែកថាមពលយ៉ាងទូលំទូលាយនៅលើផ្នែកទាំងពីរដោយគិតជា “រង្វាស់ម៉ែត្រ” ដែលគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ – ក្នុងការអនុវត្ត សេដ្ឋកិច្ច សុវត្ថិភាព និងភាពធន់ – តាមរយៈគំរូសប្បនិម្មិត និងការវាយតម្លៃលក្ខខណ្ឌចែកចាយថាមពល និងការរចនាគម្រោង និងវដ្តជីវិតប្រតិបត្តិរបស់គេ។ ជារួម សម្រាប់អាទិភាពនៃប្រព័ន្ធ Bentley នឹងរួមបញ្ចូលកម្មវិធី EasyPower សម្រាប់លំដាប់លំដោយការងារឌីជីថល ជាមួយនឹងកម្មវិធី OpenBuildings, OpenFlows, OpenPlant, OpenRail និង Bentley Raceway និងកម្មវិធីគ្រប់គ្រងខ្សែកាប។

លោក Greg Bentley ជានាយកប្រតិបត្តិ Bentley System បាននិយាយថា “គ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងអស់សុទ្ធតែមានប្រព័ន្ធចែកចាយថាមពល ដែលត្រូវបានវិភាគជាប្រចាំដោយប្រើកម្មវិធីដ៏ស្មុគស្មាញដែលវាចាំបាច់ត្រូវបានផ្តាច់ចេញពី 3D/4D BIM និងលំដាប់លំដោយការងារឌីជីថលភ្លោះ។ តាមរយៈការបញ្ចូលគ្នានៃកម្មវិធី EasyPower នៅក្នុង ទម្រង់នៃការរចនា និងគំរូដោយមិនត្រូវការក្រដាស់ស្នាម និងស្ថិតនៅក្នុងវេទិកា iTwin របស់យើង ដែលវាអាចជួយឱ្យប្រព័ន្ធចែកចាយថាមពលដល់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែងាយស្រួលនិងសម្របខ្លួនទៅនឹងតម្រូវការថ្មីៗសម្រាប់និរន្តរភាព និងភាពធន់ ខណៈពេលដែលធ្វើឱ្យការធានាសុវត្ថិភាពអគ្គិសនីកាន់តែទូលំទូលាយ អាចដំណើរការបាន និងរក្សាធម្មជាតិបៃតង។”

នាយកប្រតិបត្តិក្រុមហ៊ុន EasyPower លោក Kevin Bates បាននិយាយថា “យើងរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន Bentley Systems នៅចំណុចនៃការបំលែងថាមពលអគ្គិសនីនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងនៅក្នុងប្រព័ន្ធឌីជីថលភ្លោះ។ អស់រយៈពេលជិត 40 ឆ្នាំមកហើយ EasyPower បានសម្រួលបញ្ហាវិស្វកម្មអគ្គិសនីដ៏ស្មុគស្មាញ និងជួយអតិថិជនរបស់យើងក្នុងការបំពេញការងារដោយទំនុកចិត្ត។ គោលបំណងរបស់យើងគឺដើម្បីធ្វើឱ្យអគ្គិសនីប្រើប្រាស់បានកាន់តែងាយស្រួល ជឿជាក់ជាងមុន និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។

ការទិញយក EasyPower ក៏បានចាប់ផ្តើមជាមួយការរួមបញ្ចូលសហសេវិកជំនាញចំនួន 45 នាក់នៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ។

ឥឡូវនេះ Bentley System អាចពង្រីកការឈានដល់ការរចនា និងគ្រប់គ្រងថាមពលអគ្គិសនីតាមរយៈ EasyPower កាន់តែច្រើនឡើងជុំវិញពិភពលោក ដោយឆ្លងកាត់ចូលទៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងឆ្លងកាត់វដ្តជីវិតនៃឌីជីថលភ្លោះ!”។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.easypower.com.

រូបភាពបង្ហាញអំពីប្រព័ន្ធអគ្គិសនីជាលក្ខណៈឌីជីថលរបស់អ្នកប្រើប្រាស់នៃកម្មវិធី EasyPower ដែលអាចរចនា វិភាគ និងបង្កើនប្រសិទ្ធភាពការបែងចែកប្រព័ន្ធថាមពល។ រូបភាពរបស់ Bentley System

វីដេអូបង្ហាញ

កម្មវិធី EasyPower ស្វ័យប្រវត្តិកម្មប្រព័ន្ធថាមពល នៅក្នុងការឌីហ្សាញ និងវិភាគ

About Bentley Systems

Bentley Systems (Nasdaq: BSY) is the infrastructure engineering software company. We provide innovative software to advance the world’s infrastructure – sustaining both the global economy and environment. Our industry-leading software solutions are used by professionals, and organizations of every size, for the design, construction, and operations of roads and bridges, rail and transit, water and wastewater, public works and utilities, buildings and campuses, mining, and industrial facilities. Our offerings include MicroStation-based applications for modeling and simulation, ProjectWise for project delivery, AssetWise for asset and network performance, Seequent’s leading geoprofessional software portfolio, and the iTwin Platform for infrastructure digital twins. Bentley Systems employs more than 4,500 colleagues and generates annual revenues of approximately $1 billion in 186 countries.

www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, AssetWise, Bentley Raceway and Cable Management, EasyPower, iTwin, MicroStation, OpenBuildings, OpenFlows, OpenPlant, OpenRail, ProjectWise, and Seequent are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]