IFC ជួយកម្ពុជាលើផ្នែកហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)នៃធនាគារពិភពលោក បានសម្រេចផ្តល់សេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville logistics complex-SHV-LC)។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុរវាងក្រសួងសាធារណការ និងដឹកជញ្ចូន និង IFC សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ) ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា គម្រោងនេះ ជាគម្រោងទីពីរ បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ហើយក្រសួងមានផែនការបង្កើតគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងបាវិត និងក្រុងប៉ោយប៉ែត បន្តបន្ទាប់នាពេលខាងមុខ។
គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជា «មជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍» នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម ថ្លែងថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះនៅក្នុងប្រទេសកម្ពុជា។»
ជាមួយគ្នានេះដែរ កម្ពុជាទើបទទួលបានសមិទ្ធិលទ្ធភាពយ៉ាងល្អិតល្អន់លើគម្រោងសង់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានបង្ហាញថា ជាគម្រោងដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់សេដ្ឋកិច្ចជាតិ ដោយត្រូវបានវាយតម្លៃថាអាចផ្តល់អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ (អានបន្ថែម)
- Video Advertisement -