មន្ទីរពេទ្យថ្មីខេត្តសៀមរាបសង់បាន ៨០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ

អគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប ត្រូវបានសាងសង់សម្រេចបាន ៨០% ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបានលើកឡើងថា ការពង្រីកអគារនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ហើយអគារមន្ទីរពេទ្យនេះដែរ ត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់ប្រទេសជប៉ុន ដោយមានការបំពាក់បរិក្ខាពេទ្យទំនើបៗ ដែលមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមបានបន្តទៀតថា គោលដៅសំខាន់នៃការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរមានទំនើបកម្មនៃសេវាសុខាភិបាល ​ហើយនៅពេលអគារនេះសាងសង់នឹងបំពាក់បរិក្ខាពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀម​រាប​នេះនឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។

គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយរបស់ជប៉ុន ប្រមាណ ១៩លានដុល្លារ ដោយមានកម្ពស់ ៤ជាន់ មានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]