­­សម្តេច៖ ពលរដ្ឋកម្ពុជាទាំងអស់ ពិសេសកម្មករ អាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មី និងធំបំផុត ដោយឥតគិតថ្លៃ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសណែនាំឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យថ្មី និងធំបំផុតនៅកម្ពុជាដោយឥតគិតថ្លៃ ខណៈបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ។

សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងឱកាសចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានថ្លែងថា «ឥលូវនេះមន្ទីរពេទ្យតេជោសន្តិភាព នេះបានកសាងស្ទើតែរួចរាល់ទាំងស្រុងហើយ យើងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ហើយកម្មករ កម្មការិនីយើង ដែលមានជំងឺសុំទៅមន្ទីពេទ្យតេជោសន្តិភាពនេះ សុំទៅពិនិត្យព្យាបាល ឫក៏ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយមិនគិតថ្លៃនោះទេ នឹងមិនចាំបាច់ដល់ពេលសម្ពោធទេ ខ្ញុំបានទៅមើលរួចហើយ»។

សម្តេចតេជោបន្តទៀតថា មន្ទីរពេទ្យតេជោសន្តិភាព ជាមន្ទីពេទ្យដែលធំបំផុតនៅកម្ពុជា ហើយនៅតំបន់អា​ស៊ី​អាគ្នេយ៍ មិនមានមន្ទីពេទ្យធំដូចនេះច្រើននោះទេ ដែលទទួលព្យាបាលជំងឺចាប់ពេលនេះតទៅ នឹងសុំឱ្យប្រជាព​ល​រដ្ឋ​ទាំងអស់ ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីពេទ្យថ្មីនេះ។

សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ (អានបន្ថែម)

មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលមានទំហំស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។

ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]