រដ្ឋផ្តល់ដីសម្បទានសង្គមកិច្ច ៦ពាន់ហិកតា ជូនពលរដ្ឋក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តមណ្ឌលគិរី បានប្រកាសផ្ទៃដីទំហំ ៦០០០ហិក​តា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជន ជូនប្រជាពលរដ្ឋរស់នៅស្ថិតក្នុងឃុំរយ៉ និងឃុំសុខសាន្ត នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។

ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។

ជាមួយគ្នានេះ ប្រជាជននៅក្នុងឃុំទាំងពីរនេះ មានប្រមាណជិត ៧០០គ្រួសារគ្មានដី និងជាង ៦០០គ្រួសារមានដីតិចជាង ០,៥ហិកតា។

គួរបញ្ជាក់ថា គម្រោង LASED III គាំទ្រថវិកាដោយធនាគារពិភពលោក ក្នុងគោលបំណងដើម្បីជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

ក្នុងនោះផងដែរ ធនាគារពិភពលោក ​បាន​អនុម័ត​ទឹកប្រាក់ ៩៣លានដុល្លារ ជូនកម្ពុជា សម្រាប់យកមក​អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]