Bentley Systems ប្រកាសតែងតាំង លោក Allen Li អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសចិន
ទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមកំណើនប្រទេសចិនរបស់ Bentley នៅគ្រប់បណ្តាញទាំងអស់។
លោក Allen Li គឺជានាយកប្រតិបត្តិនៅប្រធានផ្នែកសូហ្វវែរសហគ្រាស SAP ជាយូរមកហើយ រួមទាំងជាប្រធានផ្នែកប្រតិបត្តិនៅប្រទេសចិន។ គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកវិស្វកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ហើយបន្ទាប់មកបានទទួលសញ្ញាបត្រ Executive MBA ពីសាកលវិទ្យាល័យ Mannheim Business School ។ ឥឡូវនេះ លោក Allen Li ត្រូវបានតែងតាំងឱ្យកាន់តួនាទីថ្មីនៃអ្នកគ្រប់គ្រងទូទៅនៃប្រទេសចិន ដោយទទួលបន្ទុកជាអ្នករាយការណ៍ទៅប្រធានផ្នែកចំណូល Brock Ballard នៃក្រុមហ៊ុន Bentley System។ នោះបើតាមការប្រកាសរបស់ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 6 មិថុនា 2023។
ខណៈពេលដែលក្រុមហ៊ុន Bentley បានរៀបចំនូវកម្មវិធីសិក្សាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវិទ្យាស្ថានសិក្សា និងស្រាវជ្រាវធំៗនានា ដោយបង្កើតឱ្យមាននូវម្ចាស់ក្រុមហ៊ុនគ្រប់គ្រងដាច់ដោយឡែក។ គោលបំណងរបស់ក្រុមហ៊ុនគឺស្វែងរកឱកាសរីកចម្រើន និងមានភាពរឹងក្នុងកម្មវិធី software platform និងចែកចាយដោយក្រុមហ៊ុនរបស់ចិន។ លោក Allen Li គឺទទួលខុសត្រូវពីការចាប់ផ្តើមរហូតដល់អ្នកប្រើប្រាស់ចុងក្រោយនូវគ្រប់កម្មវិធី software ទាំងអស់របស់ក្រុមហ៊ុន Bentley នៅក្នុងប្រទេសចិន រួមទាំងការបណ្តាក់ទុនរួមគ្នានាពេលថ្មីៗនេះ ដើម្បីផ្តល់ជូននូវផលិតផលក្នុងស្រុករបស់ប្រទេសចិនដែលប្រើប្រាស់បច្ចេកវិទ្យា Bentley ប្រកបដោយសក្តានុពល។
លោក Nicholas Cumins ប្រធានផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Bentley System បាននិយាយថា “ប្រទេសចិនគឺជាកន្លែងតែមួយគត់នៅក្នុងពិភពលោកសម្រាប់ការរីកចម្រើនផ្នែកឌីជីថល សម្រាប់គម្រោងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធធំៗ និងជាកន្លែងដែលសក្តិសមបំផុតសម្រាប់វិធីសាស្រ្តតែមួយគត់នៃយុទ្ធសាស្រ្តទីផ្សារទៅកាន់ទីផ្សារ។ យើងស្វាគមន៍លោក Allen Li ជាអ្នកគ្រប់គ្រងទូទៅ ជាមួយតួនាទីថ្មីនៅក្នុងក្រុមហ៊ុន Bentley System។ បទពិសោធន៍របស់គាត់ដែលឈានមុខគេក្នុងការផ្តួចផ្តើមគំនិតដើម្បី “រៀបចំជាតំបន់” សម្រាប់ក្រុមហ៊ុន Software ទាំងឡាយនៅក្នុងប្រទេសចិន ដែលជាយុទ្ធសាស្រ្តអាទិភាពឆ្ពោះទៅមុខរបស់ Bentley នៅទីនោះ។
Allen Li បាននិយាយថា “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងការរីកចម្រើន និងភាពរឹងមាំនៃទីផ្សារផលិតផលរបស់ Bentley និងភាពនាំមុខផ្នែកបច្ចេកវិទ្យាសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសចិនរហូតមកដល់បច្ចុប្បន្ន ហើយយើងពិតជារំភើបណាស់ដែលមានឱកាសដើម្បីដឹកនាំជាមួយក្រុមហ៊ុន Bentley សម្រាប់ជំហាន បន្តនៃការរីកចម្រើន ដោយប្រើប្រាស់ធនធានក្នុងស្រុក និងដៃគូនៅក្នុងប្រទេសចិនសម្រាប់ប្រទេសចិន។”
អំពីក្រុមហ៊ុន Bentley Systems
Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, iTwin Experience, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -