អូស្ត្រាលីផ្តល់ជំនួយជាង ៥៦លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចាប់ពីឆ្នាំ២០២៣ ដល់២០២៤។

នេះបើលិខិតរបស់លោកជំទាវ ផេននី វង រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្រ្តីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្រ្តាលី ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងជាសហប្រតិបត្តិការអន្តជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ជំនួយទាំងនេះ រួមមាន ៤៧,៩លានដុល្លារអូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។

ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ស្របនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាន និងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែក បង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។

គួរបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]