ក្រុមហ៊ុន Bentley Systems ប្រកាសលទ្ធផលអ្នកជាប់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣
អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ “ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៣ (២០២៣ Year in Infrastructure)” និងព្រឹត្តិការណ៍ ”ពានរង្វាន់ Going Digital Awards” របស់ក្រុមហ៊ុន Bentley Systems នៅប្រទេសសិង្ហបុរី
EXTON, Pa. – ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីបេក្ខជនចុងក្រោយដែលនឹងត្រូវឈ្នះពានរង្វាន់ Going Digital Awards ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ២០២៣។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង ៣០០ នាក់ មកពីស្ថាប័នចំនួន ២៣៥ នៃបណ្តាប្រទេសចំនួន ៥១ ប្រទេស។
អ្នកតំណាងមកពីស្ថាប័នដែលជាប់វគ្គផ្តាច់ព្រ័ត្រនឹងបង្ហាញគម្រោងរបស់ពួកគេដល់ក្រុមចៅក្រមឯករាជ្យដើម្បីកំណត់អ្នកឈ្នះ ហើយជួបជាមួយអ្នកសារព័ត៌មាន និងនាយកប្រតិបត្តិក្រុមហ៊ុនមកពីទូទាំងពិភពលោក នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Going Digital Awards និងពានរង្វាន់ 2023 Year in Infrastructure ដែលនឹងប្រារព្ធឡើងនៅ Marina Bay Sands ក្នុង ប្រទេសសិង្ហបុរី នៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ ២០២៣។ សូមចូលទៅកាន់គេហទំព័រ ដើម្បីស្វែងយល់ពីរបៀបដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនេះកំពុងប្រើប្រាស់ភាពជឿនលឿនផ្នែកឌីជីថល ដើម្បីសម្រេចបាននូវលទ្ធផលដែលមិនធ្លាប់មានពីមុនមក។
លោក Chris Bradshaw ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bentley Systems បាននិយាយថា “យើងពិតជារំភើបណាស់ដែលបានត្រលប់មកប្រទេសសិង្ហបុរីវិញ ដើម្បីបង្ហាញអ្នកឈ្នះពានរង្វាន់ Going Digital Awards ចុងក្រោយនៅចំពោះមុខអ្នកប្រើប្រាស់ និងអ្នកទាំងអស់គ្នា ក៏ដូចជាអ្នកសារព័ត៌មាន និងអ្នកវិភាគដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Infrastructure and Going Digital Awards ឆ្នាំ ២០២៣ នេះ។ គម្រោងទាំងនេះ ឆ្លុះបញ្ចាំងពីរបៀបដែលស្ថាប័នបានកែលម្អលំហូរការងាររបស់ពួកគេដោយទទួលយកបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើនប្រសិទ្ធភាព និងការសន្សំការចំណាយ។ ខ្ញុំសូមអបអរសាទរអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ ដោយការទទួលយកកម្មវិធី Bentley Infrastructure Cloud, iTwin Platform និងផលិតផល និង Bentley Open Applications របស់ក្រុមហ៊ុន Bentley យកទៅអនុវត្តសម្រាប់ភាពវៃឆ្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់របស់ខ្លួន។ ហើយខ្ញុំសូមជូនពរឱ្យពួកគេទទួលបានជោគជ័យលើគម្រោងនាពេលអនាគតរបស់ពួកគេ។”
បេក្ខភាពចុងក្រោយសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ប្រចាំ២០២៣ រួមមាន៖
វិស័យស្ពាន និងផ្លូវរូងក្រោមដី
- ក្រុមហ៊ុន China Railway Changjiang Transportation Design Group Co., Ltd., Road & Bridge International Co., Ltd., Chongqing Expressway Group Co., Ltd. – ការអនុវត្តយ៉ាងទូលំទូលាយនៃការរចនា និងសំណង់ឌីជីថលនិងឆ្លាតវៃផ្អែកលើ ប្រព័ន្ធ BIM សម្រាប់សាងសង់ស្ពាន Liaozi Grand Bridge នៅទីក្រុង Chongqing ប្រទេសចិន។
- ក្រុមហ៊ុន Collins Engineers, Inc. អនុវត្តកម្មវិធី Digital Twins និងបញ្ញាសិប្បនិម្មិតសម្រាប់គម្រោងកែលម្អស្ពានប្រវត្តិសាស្ត្រ Robert Street Bridge នៅរដ្ឋមីនីសូតាសហរដ្ឋអាមេរិក។
- ក្រុមហ៊ុន WSP Australia Pty Ltd. អនុវត្តកម្មវិធី Southern Program Alliance នៅទីក្រុងម៊ែលប៊ន រដ្ឋវីចតូរី ប្រទេសអូស្ត្រាលី។
វិស័យសំណង់
- ក្រុមហ៊ុន Dura Vermeer Infra Landelijke Projecten, Mobilis, Gemeente Amsterdam – អនុវត្តគម្រោង Bruggen en Straten Oranje Loper នៅប្រទេសហូឡង់
- ក្រុមហ៊ុន Laing O’Rourke – គម្រោងកីឡដ្ឋានថ្មី Everton នៅ Liverpool, រដ្ឋMerseyside ចក្រភពអង់គ្លេស។
- ក្រុមហ៊ុន Laing O’Rourke – អនុវត្តគម្រោង SEPA Surrey Hills Level Crossing Removal នៅទីក្រុងម៊ែលប៊ន រដ្ឋវីចតូរី ប្រទេសអូស្ត្រាលី។
វិស័យវិស្វកម្មសហគ្រាស
- ក្រុមហ៊ុន Arcadis – អនុវត្តគម្រោង RSAS – Carstairs, នៅ Glasgow, ប្រទេស Scotland, ចក្រភពអង់គ្លេស។
- ក្រុមហ៊ុន Mott MacDonald – អនុវត្តគម្រោងការផ្តល់ស្ដង់ដារនៃគ្រោងការណ៍ដកយកចេញសារធាតុផូស្វ័រសម្រាប់ឧស្សាហកម្មទឹកនៅចក្រភពអង់គ្លេស។
- ក្រុមហ៊ុន Phocaz, Inc. ប្រើប្រាស់កម្មវិធីសូហ្វវ៊ែរ CAD Assets សម្រាប់ដំណើការប្រព័ន្ធ GIS – A CLIP Update, នៅទីក្រុង Atlanta, រដ្ឋ Georgia, សហរដ្ឋអាមេរិក។
វិស័យបរិក្ខារ អគារ និងទីក្រុង
- ក្រុមហ៊ុន Clarion Housing Group – Twins៖ អនុវត្តគម្រោង Golden Thread នៅទូទាំងប្រព័ន្ធឌីជីថលគ្រប់គ្រងអចលនទ្រព្យ Digital Estates ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
- ក្រុមហ៊ុន Port Authority of New South Wales – អាជ្ញាធរកំពង់ផែរដ្ឋ New South Wales៖ អនុវត្តគម្រោងករណីសិក្សាក្នុងការផ្លាស់ប្តូរឌីជីថលសម្រាប់រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។
- ក្រុមហ៊ុន vrame Consult GmbH – Siemensstadt Square – អនុវត្តគម្រោង Digital Campus Twin នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
វិស័យដំណើរការនិងការបង្កើតថាមពល
- ក្រុមហ៊ុន MCC Capital Engineering & Research Incorporation Limited – គម្រោងសាងសង់រោងចក្របៃតង និងឌីជីថលនៃដោយប្រើគ្រឹះធ្វើពីដែកពិសេស ទម្ងន់ ២,៧ លានតោន ដែលមានគុណភាពខ្ពស់នៅទីក្រុង Linyi ខេត្ត Shandong ប្រទេសចិន។
- ក្រុមហ៊ុន Shanghai Investigation, Design & Research Institute Co., Ltd. – ការគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៃគម្រោងវារីអគ្គីសនីដោយផ្អែកលើកម្មវិធី Digital Twins ដែលត្រូវបានអនុវត្តនៅខេត្ត Liangshan, Yibin, និង Zhaotong, Sichuan និង ខេត្ត Yunnan ប្រទេសចិន។
- ក្រុមហ៊ុន Shenyang Aluminum & Magnesium Engineering & Institute Co., Ltd. ប្រើកម្មវិធីឌីជីថលភ្លោះនៃវិស្វកម្មអាលុយមីញ៉ូមអេឡិចត្រូលីកសម្រាប់គម្រោង Chinalco China Resources នៅក្រុង Lvliang ខេត្ត Shanxi ប្រទេសចិន។
វិស័យផ្លូវដែក និងដឹកជញ្ជូន
- ក្រុមហ៊ុន AECOM Perunding Sdn Bhd – ប្រព័ន្ធភ្ជាប់ខ្សែរថភ្លើងលឿននៅJohor Bahru-Singapore ម៉ាឡេស៊ី និងសិង្ហបុរី។
- ក្រុមហ៊ុន IDOM – ដំណាក់កាលវិស្វកម្មតម្លៃសម្រាប់ការរចនាលម្អិត និងការត្រួតពិនិត្យគម្រោងផ្លូវដែក Baltica អេស្តូនី ឡាតវី ប្រទេសលីទុយអានី។
- ក្រុហ៊ុន Italferr S.p.A. – អនុវត្តគម្រោងខ្សែរថភ្លើងល្បឿនលឿនថ្មី Salerno នៅប្រទេសអ៊ីតាលី។
វិស័យផ្លូវថ្នល់និងផ្លូវហាយវេ
- ក្រុមហ៊ុន Atkins –គម្រោងភ្ជាប់ផ្លូវពី I-70 Floyd Hill ទៅកាន់ផ្លូវរូងក្រោមដី Memorial Memorial របស់អតីតយុទ្ធជន នៅតំបន់ Idaho Springs រដ្ឋ Colorado សហរដ្ឋអាមេរិក។
- វិទ្យាស្ថាន Hunan Provincial Communications Planning, Survey & Design Institute Co., Ltd. – អនុវត្តគម្រោងផ្លូវហាយវ៉េ ហេងយ៉ាង-យ៉ុងចូវ ក្នុងខេត្តហ៊ូណាន ហេងយ៉ាង និងយ៉ុងចូវ ហ៊ូណាន ប្រទេសចិន
- ក្រុមហ៊ុន • SMEC South Africa – គម្រោង N4 Montrose Interchange, Mbombela, នៅខេត្ត Mpumalanga, អាហ្វ្រិកខាងត្បូង។
វិស័យវិស្វកម្មរចនាសម្ព័ន្ធ
- ក្រុមហ៊ុន Hyundai Engineering – ការរចនាដោយស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធសំណង់ស៊ីវិល និងស្ថាបត្យកម្មជាមួយកម្មវិធី STAAD API នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
- ក្រុមហ៊ុន L&T Construction – ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ 318 MLD (70 MGD) នៅ Coronation Pillar ទីក្រុង New Delhi ប្រទេសឥណ្ឌា។
- ក្រុមហ៊ុន RISE Structural Design, Inc. អនុវត្តគម្រោងខ្សែរថភ្លើង Dhaka Metro Rail Line 1, នៅ Dhaka, ប្រទេសបង់ក្លាដែស។
ការធ្វើគំរូ និងការវិភាគលើផ្ទៃរង
- ក្រុមហ៊ុន Arcades – អនុវត្តគម្រោងស្ពាន South Dock Bridge ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
- ក្រុមហ៊ុន OceanaGold – ប្រើឧបករណ៍គ្រប់គ្រងឌីជីថលសម្រាប់កន្លែងស្តុកទុក ឱ្យស្ថាប័ន Waihi Tailings របស់ OceanaGold, នៅរដ្ឋ Waikato, ប្រទេសញ៉ូស៊ីឡែន។
- ក្រុមហ៊ុន Quick und Kollegen GmbH – អនុវត្តគម្រោង Deutsche Bahn Neubaustrecke Gelnhausen នៅ Hessen, ប្រទេសអាល្លឺម៉ង់។
វិស័យការស្ទង់មតិ និងការត្រួតពិនិត្យ
- ក្រុមហ៊ុន Avineon India P Ltd. – ការផ្តល់សេវាលើការបង្កើតគំរូ CityGML នៃ Kowloon East សម្រាប់នាយកដ្ឋានដីធ្លី ហុងកុង SAR ប្រទេសចិន។
- ក្រុមហ៊ុន Italferr S.p.A. – កម្មវិធីឌីជីថលភ្លោះសម្រាប់ការត្រួតពិនិត្យរចនាសម្ព័ន្ធនៃវិហារ St. Peter’s Basilica ទីក្រុងវ៉ាទីកង់។
- ក្រុមហ៊ុន UAB IT logika (DRONETEAM) – អនុវត្តគម្រោង DBOX M2, នៅ Vilnius, ប្រទេសលីទុយអានី។
ការបញ្ជូន និងការចែកចាយ
- ក្រុមហ៊ុន Elia – ការផ្លាស់ប្តូរឌីជីថល និង iTwins ដែលបានតភ្ជាប់នៅក្នុងការរចនាស្ថានីយ៍រងឆ្លាតវៃ ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
- ក្រុមហ៊ុន PowerChina Hubei Electric Engineering Co., Ltd. – ប្រើកម្មវិធីឌីជីថលវដ្តជីវិតពេញលេញលើគម្រោងស្ថានីយ៍រង Xianning Chibi 500kV, នៅខេត្ត Xianning, Hubei, ប្រទេសចិន។
- ក្រុមហ៊ុន Qinghai Kexin Electric Power Design Institute Co., Ltd. – គម្រោងខ្សែបញ្ជូន និងខ្សែចែកចាយអគ្គិសនី110kV នៅតំបន់ Deerwen, ទីបេ, Qinghai, China, Gande County, តំបន់ស្វយ័ត Guoluo ទីបេ, Qinghai, ប្រទេសចិន។
វិស័យទឹកនិងទឹកសំណល់
- ក្រុមហ៊ុន Geoinfo Services – ការទទួលបានទឹកប្រើប្រាស់ពីប្រព័ន្ធផ្គត់ផ្គង់ទឹក 24×7 Tap សម្រាប់ផ្គត់ផ្គង់សកម្មភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ទីក្រុង Ayodhya រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
- ក្រុមហ៊ុន • L&T Construction – គម្រោងផ្គត់ផ្គង់ទឹកជនបទ Rajghat Multi Village, Ashok Nagar និង Guna, នៅមជ្ឈប្រទេសនៃប្រទេសឥណ្ឌា។
- ក្រុមហ៊ុន Project Controls Cubed LLC – គម្រោង EchoWater, នៅរដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានបន្ថែមអំពីបេក្ខភាពចុងក្រោយ សូមចូលទៅកាន់តំណភ្ជាប់នេះ!

អំពីក្រុមហ៊ុន Bentley Systems
Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, iTwin Experience, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -