វៀតណាម​ចំណាយជិត ៨ពាន់លានដុល្លារ ទិញ​យន្តហោះពី​អាមេរិក​ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បានព្រមព្រៀងនឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់មួយ ​ដើម្បីបញ្ជា​ទិញ​យន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់​លាន​ដុល្លារ​ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន​ព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។​ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។

​ដំណឹង​នៃ​កិច្ចព្រមព្រៀង​នេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ​ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិងកំពុងធ្វើទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​។

យោងតាម លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងថា ការបញ្ជាទិញនេះមានគោលបំណងដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន ឱ្យកាន់តែសន្សំសំចៃប្រេង តាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់ Boeing ដែលជាយន្តហោះអាចជំរុញការអភិវឌ្ឍ និងពង្រីកសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ជើងហោះហើរក្នុងស្រុក និងក្នុងតំបន់អាស៊ីបន្ថែមទៀត។

លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing បានមានប្រសាសន៍ថា ការបញ្ជាទិញនេះឆ្លើយតបនឹងតម្រូវការនៃកំណើនការធ្វើដំណើរតាមផ្លូវអាកាសរបស់វៀតណាម ​ស្របពេលដែលអាស៊ីអាគ្នេយ៍គឺជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក។

យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ វិស័យអាកាសចរណ៍ក្នុងស្រុកវៀតណាម បានស្ទុះងើបឡើងវិញលឿនបំផុត និងកំពុងក្លាយជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី៥របស់ពិភពលោកក្នុងឆ្នាំ២០២២ ក្រោយការបន្ធូរបន្ថយវិធានការណ៍កូវីដ១៩ ដោយព្រលាន​យន្តហោះ​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​អ្នកដំណើរ​ប្រមាណ​១៥០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ​នៅ​ឆ្នាំ​២០៣៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]