ឈ្មោះគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីពានរង្វាន់ 2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន Bentley
អ្នកឈ្នះពានរង្វាន់ Going Digital Awards in Infrastructure សម្រាប់ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Bentley នឹងត្រូវជ្រើសរើស និងប្រកាសនៅថ្ងៃទី ១២ ខែតុលា
EXTON, Pa. – ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើនពីប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ ជាអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតពានរង្វាន់ 2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន ។
កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង ៣០០ នាក់ មកពីស្ថាប័នចំនួន ២៣៥ នៃបណ្តាប្រទេសចំនួន ៥១ ប្រទេស។
អ្នកតំណាងមកពីស្ថាប័នដែលជាប់វគ្គផ្តាច់ព្រ័ត្រនឹងបង្ហាញគម្រោងរបស់ពួកគេដល់ក្រុមចៅក្រមឯករាជ្យដើម្បីកំណត់អ្នកឈ្នះ ហើយជួបជាមួយអ្នកសារព័ត៌មាន និងនាយកប្រតិបត្តិក្រុមហ៊ុនមកពីទូទាំងពិភពលោក នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Going Digital Awards និងពានរង្វាន់ 2023 Year in Infrastructure ដែលនឹងប្រារព្ធឡើងនៅ Marina Bay Sands ក្នុង ប្រទេសសិង្ហបុរី នៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ ២០២៣។ សូមចូលទៅកាន់គេហទំព័រ ដើម្បីស្វែងយល់ពីរបៀបដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនេះកំពុងប្រើប្រាស់ភាពជឿនលឿនផ្នែកឌីជីថល ដើម្បីសម្រេចបាននូវលទ្ធផលដែលមិនធ្លាប់មានពីមុនមក។
គម្រោងប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលមានឈ្មោះជាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Bentley គឺ៖
វិស័យផ្លូវដែក និងផ្ទេរការដឹកជញ្ជូន
គម្រោងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនរវាងសិង្ហបុរីនិងតំបន់ Johor Bahru
របស់ក្រុមហ៊ុន AECOM Perunding Sdn Bhd – ម៉ាឡេស៊ី និងសិង្ហបុរី
គម្រោងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនរវាងសិង្ហបុរីនិងតំបន់ Johor Bahru (RTS) គឺជាគម្រោងឆ្លងកាត់ព្រំដែនដែលនឹងបន្ធូរបន្ថយការកកស្ទះចរាចរណ៍រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ ក្រុមហ៊ុន AECOM បានប្រើប្រាស់កម្មវិធី Bentley ដើម្បីបង្កើនប្រសិទ្ធភាពការធ្វើផែនការ ការរចនា និងការសាងសង់ជាមួយនឹងលំហូរការងារដោយស្វ័យប្រវត្តិ ដោយសន្សំ ពេលវេលាបាន ៥០% មុនផែនការ។ ក្រុមហ៊ុន ក៏បានបង្កើតកម្មវិធីគ្រប់គ្រង់សកម្មភាពគម្រោង ពីរូបភាពដែលថតដោយប្រើដ្រូន ដែលជួយបង្កើនល្បឿនការស្ទង់មតិ និងដំណើរការបានលឿនជាងប្រាំដងលើសពីផែនការគ្រោងទុក។

រូបភាពគុណភាពបង្ហាញខ្ពស់នៃ តំណភ្ជាប់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន Johor Bahru-Singapore ; រូបភាពផ្តល់សិទ្ធិដោយ ក្រុមហ៊ុន AECOM Perunding Sdn Bhd
វិស័យវិស្វកម្មរចនាសម្ព័ន្ធ
គម្រោងការរចនាស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធសំណង់ស៊ីវិល និងស្ថាបត្យកម្ម ជាមួយកម្មវិធី STAAD API
ក្រុមហ៊ុន Hyundai Engineering – ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
ក្រុមហ៊ុន Hyundai Engineering បានស្វែងរកការសម្រួលការផ្លាស់ប្តូរព័ត៌មាន និងស្វ័យប្រវត្តិកម្មនៃការរចនារោងចក្រថាមពលគីមី និងអគ្គិសនី។ ពួកគេបានប្រើកម្មវិធីរចនាសម្ព័ន្ធ STAAD របស់ក្រុមហ៊ុន Bentley ដើម្បីធ្វើការរចនាដោយស្វ័យប្រវត្តិ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើតការរចនាតាមរយៈការទស្សន៍ទាយការរៀនម៉ាស៊ីន។ ដំណោះស្រាយឌីជីថលរួមបញ្ចូលគ្នាបានបង្កើនល្បឿននៃការរចនាវិស្វកម្មផ្នែកខាងមុខចំនួន ៣០% និងបានប្រមូលផ្តុំនូវមូលដ្ឋានទិន្នន័យបាន ១៦៨០ សេណារីយ៉ូ។

រូបភាពគុណភាពបង្ហាញខ្ពស់នៃ ការរចនាស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធសំណង់ស៊ីវិល និងស្ថាបត្យកម្ម ; រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុន វិស្វកម្ម Hyundai
គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ 318 MLD (70 MGD)
L&T Construction – ទីក្រុង New Delhi ប្រទេសឥណ្ឌា
ក្រុមហ៊ុន L&T Construction បានសាងសង់ដោយជោគជ័យនូវ Coronation Pillar ដែលជារោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ថ្មី ដែលមានសមត្ថភាពចម្រាញ់ទឹកស្អុយបាន ៣១៨ លានលីត្រក្នុងមួយថ្ងៃ។ ក្រុមហ៊ុននេះ បានជ្រើសរើសប្រើកម្មវិធី STAAD ដើម្បីយកគំរូតាមការរចនាជាច្រើនជាមួយនឹងការកំណត់រចនាសម្ព័ន្ធផ្ទុក និងកម្មវិធីផ្សេងៗ ដោយសម្រេចបានការសន្សំដីបាន ១៧,៨% និងការសន្សំស៊ីម៉ង់ត៍បាន ៥% ព្រមទាំង កាត់បន្ថយពេលវេលាដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ល្អប្រសើរនេះបានដល់ទៅ ៧៥% ។

រូបភាពគុណភាពបង្ហាញខ្ពស់នៃ រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់នៅសសរស្តម្ភ Coronation ; រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុនសំណង់L&T
គម្រោងខ្សែរថភ្លើង Dhaka Metro Rail Line 1
ដោយក្រុមហ៊ុន RISE Structural Design, Inc. – តំបន់ដាកា ប្រទេសបង់ក្លាដែស
នៅពេលបញ្ចប់ការសាងសង់រួច ខ្សែរថភ្លើង MRT-1 នឹងក្លាយជាខ្សែរថភ្លើងក្រោមដីដំបូងគេរបស់ប្រទេសបង់ក្លាដែស។ ក្រុមហ៊ុន RISE កំពុងរចនាស្ថានីយ៍នៅតាមបណ្តោយខ្សែ MRT-1 ហើយបានប្រឈមមុខនឹងបញ្ហាបច្ចេកទេស ដោយសារ មានការតម្រូវឱ្យដំឡើងដំបូលដែក និងស្ថានភាពស្ថានីយ៍ផ្សេងៗគ្នា។ ក្រុមហ៊ុននេះ បានជ្រើសរើសប្រើកម្មវិធី STAAD ដើម្បីយកគំរូតាម និងវិភាគរចនាសម្ព័ន្ធដំបូលដែក និងការពង្រឹងបេតុង ធ្វើអោយប្រសើរឡើងនូវការធ្វើសមកាលកម្មទិន្នន័យបាន ៥០% និងកាត់បន្ថយពេលវេលាធ្វើគំរូបាន ៣០%។

រូបភាពគុណភាពបង្ហាញខ្ពស់នៃខ្សែរថភ្លើង Dhaka Metro Rail Line 1 ;
រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុន RISE Structural Design, Inc.
វិស័យទឹកនិងទឹកសំណល់
គម្រោងផែនការសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាត 24×7 សម្រាប់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន
ក្រុមហ៊ុន Geoinfo – នៅតំបន់ Ayodhya, Uttar Pradesh, ប្រទេសឥណ្ឌា
ក្រុមហ៊ុន Geoinfo បានរៀបចំផែនការ និងរៀបចំគម្រោងផ្គត់ផ្គង់ទឹកក្នុងទីក្រុងដែលមានសម្ពាធ ដើម្បីផ្តល់លទ្ធភាពប្រើប្រាស់ទឹកស្អាតរយៈពេល ២៤ ម៉ោង និងកាត់បន្ថយទឹកដែលមិនរកចំណូលបាន ៣៥% ។ ក្រុមហ៊ុននេហ បានជ្រើសរើសប្រើកម្មវិធី OpenFlows ដើម្បីបង្កើតកម្មវិធីឌីជីថលភ្លោះ ដោយកាត់បន្ថយពេលវេលារចនាបាន ៧៥%។ ក្រោយបានធ្វើបច្ចុប្បន្នភាពរួច បណ្តាញនេះកំពុងជួួឱ្យក្រុមហ៊ុនសន្សំប្រាក់បានចំនួន ១,៥ លានដុល្លារក្នុងការចំណាយប្រតិបត្តិការប្រចាំឆ្នាំ ព្រមទាំងជួយលុបបំបាត់ការបំភាយកាបូនបាន ៣៤៧ តោនក្នុងមួយឆ្នាំ។

រូបភាពគុណភាពបង្ហាញខ្ពស់នៃ ប្រព័ន្ធផ្គត់ផ្គង់ទឹក 24×7 Tap ;
រូបភាពផ្តល់សិទ្ធិដោយ ក្រុមហ៊ុន Geoinfo
គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ Rajghat Multi Village
ក្រុមហ៊ុន L&T Construction – នៅតំបន់ Ashok Nagar និង Guna, Madhya Pradesh ប្រទេសឥណ្ឌា
គម្រោងផ្គត់ផ្គង់ទឹកនៅតាមជនបទពហុភូមិនេះ នឹងផ្តល់ប្រព័ន្ធធារាសាស្រ្ត និងផលិតថាមពលដល់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធទុយយោចែកចាយប្រវែង ៧៨៩០ គីឡូម៉ែត្រ រួមទាំងធុង ចំនួន ៦៩៨ និងម៉ាស៊ីនបូមបន្ថែម និងឧបករណ៍។ ដោយការប្រើប្រាស់កម្មវិធី Bentley ក្រុមហ៊ុននេះបានបញ្ចប់ការងារវិស្វកម្មក្នុងរយៈពេល ៤ ខែ នៅពេលដែលវិធីសាស្ត្រធម្មតាអាចចំណាយពេលដល់ទៅ១២ ទៅ ១៣ ខែដើម្បីបញ្ចប់។ ការធ្វើការនៅក្នុងបរិយាកាសឌីជីថលបើកចំហ បានសន្សំពេលបាន ៥០% ក្នុងពេលធ្វើគំរូ និងបង្កើនផលិតភាពបាន ៣២ ដង។

រូបភាពគុណភាពបង្ហាញខ្ពស់នៃ Rajghat Multi Village Rural Water Supply Scheme; រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុន L&T Construction
សម្រាប់ព័ត៌មានបន្ថែមអំពីបេក្ខភាពចុងក្រោយ សូមចូលទៅកាន់https://yii.bentley.com/award-finalists ។
អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2023។
ប្រសិនបើអ្នកចង់ស្នើសុំការសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយជាមួយអ្នកជាប់ពានរង្វាន់ក្នុងកម្មវិធី Going Digital Awards ឬសហសេវិករបស់ក្រុមហ៊ុន Bentley ឬប្រសិនបើអ្នកមានសំណួរទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត សូមទាក់ទង Michaela Romero តាមរយៈ Michaela.Romero@bentley.com ។
កញ្ចប់ព័ត៌មាននិមិ្មត The Year in Infrastructure and Going Digital Awards Virtual Press Kit ផ្តល់នូវការចូលទៅកាន់ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ សេចក្តីប្រកាសព័ត៌មាន រូបភាព អ្នកឈ្នះ និងព័ត៌មានអ្នកជាប់ចុងក្រោយ ទម្រង់សំណើសំភាសន៍ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាច្រើនទៀត។ សូមពិនិត្យមើលកញ្ចប់ព័ត៌មាននិម្មិតតាមរយៈតំណលីង៖ https://www.bentley.com/events/going-digital-awards/press/ ។
##
អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។
www.bentley.com
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, OpenFlows, ProjectWise, Seequent, STAAD, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.
- Video Advertisement -