អ្នកឈ្នះពានរង្វាន់ឆ្នើម ក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ
អ្នកឈ្នះពានរង្វាន់ សម្រាប់ព្រឹត្តិការណ៍ 2023 Year in Infrastructure និង Going Digital Awards នៅសិង្ហបុរី
ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនសាជីវកម្មដ៏ធំមួយដែលអភិវឌ្ឍសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេ បានប្រកាសឈ្មោះអ្នកឈ្នះពានរង្វាន់សាកល ឆ្នាំ 2023 Year in Infrastructure and Going Digital Awards។ ជាពានរង្វាន់កិត្តិយសប្រចាំឆ្នាំ សម្រាប់គម្រោងដែលលេចធ្លោជាងគេ និងប្រើប្រាស់សូហ្វវែរ Bentley ក្នុងការរចនា សាងសង់ និងប្រតិបត្តិគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងសាកលលោក។
តាមរយៈបទបង្ហាញរបស់ក្រុមហ៊ុនដែលបានចូលរួមប្រកួតវគ្គផ្តាច់ព្រាត់ បានបង្ហាញនូវគម្រោងរបស់គេយ៉ាងជក់ចិត្ត និងមានការចោទសួរដេញដោលវាយតម្លៃយ៉ាងត្រឹមត្រូវ តាមរយៈព្រឹត្តិការណ៍ 2023 Year in Infrastructure and Going Digital Awards ប្រារពធ្វើនៅប្រទេសសិង្ហបុរី ដោយមានចៅក្រមវិនិច្ឆ័យ និងអ្នកសារព័ត៌មានអន្តរជាតិ ក្នុងនោះក៏មានអ្នកសារព័ត៌មានតំណាងប្រទេសកម្ពុជាផងដែរនោះ បានកំណត់អ្នកឈ្នះពានរង្វាន់ចែកចេញជា ១២ផ្នែកធំៗ តាមរយៈបេក្ខជនចូលរួមចំនួន ៣៦ក្រុមហ៊ុន ដែលត្រូវបានចម្រាញ់ចេញពីគម្រោងជាង ៣០០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដោយក្រុមហ៊ុនចំនួន ២៣៥ មកពី ៥១ប្រទេស ទូទាំងពិភពលោក។
អ្នកឈ្នះពានរង្វាន់ ក្នុងព្រឹត្តិការណ៍ 2023 Year in Infrastructure and Going Digital Awards មានដូចខាងក្រោម៖
ផ្នែកស្ពាន និងផ្លូវរូងក្រោមដី
គម្រោងទទួលបានពានរង្វាន់៖ Southern Program Alliance
ស្ថិតនៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី
មកពីក្រុមហ៊ុន៖ WSP Australia Pty Ltd.
ផ្នែកសំណង់
គម្រោងទទួលបានពានរង្វាន់៖ SEPA Surrey Hills Level Crossing Removal Project
ស្ថិតនៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី
មកពីក្រុមហ៊ុន៖ Laing O’Rourke
ផ្នែកសហគ្រាសវិស្វកម្ម
គម្រោងទទួលបានពានរង្វាន់៖ Standardising Delivery of Phosphorus Removal Schemes for the UK Water Industry
ស្ថិតនៅចក្រភពអង់គ្លេស
ក្រុមហ៊ុន៖ Mott MacDonald
ផ្នែកហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បរិវេណ និងទីក្រុង
គម្រោងទទួលបានពានរង្វាន់៖ Siemensstadt Square – Digital Campus Twin in Berlin
នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់
មកពីក្រុមហ៊ុន៖ vrame Consult GmbH
គម្រោងផលិត និងចែកចាយថាមពល
គម្រោងទទួលបានពានរង្វាន់៖ Digital Twin Application Project of Electrolytic Aluminum Engineering of Chinalco China Resources
មកពីក្រុមហ៊ុន៖ Shenyang Aluminum & Magnesium Engineering & Research Institute Co., Ltd. (SAMI)
ផ្នែកផ្លូវដែក និងដឹកជញ្ជូន
គម្រោងទទួលបានពានរង្វាន់៖ Johor Bahru–Singapore Rapid Transit System
ស្ថិតនៅខេត្តចូហូរបារ៉ូ ប្រទេសម៉ាឡេស៊ី ភ្ជាប់ទៅប្រទេសសិង្ហបុរី
មកពីក្រុមហ៊ុន៖ AECOM Perunding Sdn Bhd
ផ្នែកផ្លូវ និងផ្លូវជាតិ
គម្រោងទទួលបានពានរង្វាន់៖ I-70 Floyd Hill to Veterans Memorial Tunnels Project
ស្ថិតនៅទីក្រុងអ៊ីដាហូស្រ្ពីង រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក
មកពីក្រុមហ៊ុន៖ AtkinsRéalis
ផ្នែកវិស្វកម្មគ្រឿងបង្គុំ
គម្រោងទទួលបានពានរង្វាន់៖ Automated Design of Civil and Architectural Structures with STAAD API
ស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
មកពីក្រុមហ៊ុន៖ Hyundai Engineering
ផ្នែកគំរូសណ្ឋានដី និងវិភាគ
គម្រោងទទួលពានរង្វាន់៖ South Dock Bridge
ស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
ផ្នែកវាស់វែងទិន្នន័យ និងតាមដាន
គម្រោងទទួលពានរង្វាន់៖ The Digital Twin for Structural Monitoring of St. Peter’s Basilica
ស្ថិតនៅទីក្រុងវ៉ាទីកង់ ប្រទេសអ៊ីតាលី
មកពីក្រុមហ៊ុន៖ Italferr S.p.A.
ផ្នែកបញ្ជូន និងចែកចាយថាមពលអគ្គិសនី
គម្រោងទទួលពានរង្វាន់៖ Full Lifecycle Digital Application on Xianning Chibi 500kV Substation Project
ស្ថិតនៅទីក្រុងសាននីង ខេត្តហឺប៉ី ប្រទេសចិន
មកពីក្រុមហ៊ុន៖ POWERCHINA Hubei Electric Engineering Co., Ltd.
ផ្នែកទឹកស្អាត និងទឹកកខ្វក់
គម្រោងទទួលពានរង្វាន់៖ EchoWater Project
ស្ថិតនៅទីក្រុងសាក្រាម៉ានតូ រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក
មកពីក្រុមហ៊ុន៖ Project Controls Cubed LLC
ដើម្បីសិក្សាស្វែងយល់បន្ថែមអំពី Going Digital Awards in Infrastructure, សូមចុចតំណភ្ជាប់




# #
អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។
www.bentley.com
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, Cohesive, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -