ទីក្រុងហាណូយបើកការដ្ឋានសង់ទីក្រុងឆ្លាតវៃ និងអគារកម្ពស់ ១០៨ជាន់ ខ្ពស់ជាងអគារនៅម៉ាឡេស៊ីនិងតៃវ៉ាន់

ទីក្រុងហាណូយបានចាប់ផ្តើមដំណើរការសាងសង់ទីក្រុងឆ្លាតវៃ កាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២៧២ហិចតា ដោយវិនិយោគថវិកាចំនួន ៤,២ពាន់លានដុល្លារអាមេរិក។ ចំណុចស្នូលនៃទីក្រុងឆ្លាតវៃថ្មីនេះ គឺការសាងសង់អគារ Phuong Trach Tower ដែលជាអគារហិរញ្ញវត្ថុខ្ពស់ជាងគេនៅវៀតណាមកម្ពស់ ១០៨ជាន់ គឺខ្ពស់ជាងអគារភ្លោះ Twin Tower របស់ម៉ាឡេស៊ី (៨៨ ជាន់) និងអគារ Taipei 101 របស់តៃវ៉ាន់ (១០១ជាន់)ទៅទៀត នេះបើយោងតាមសារៈព័ត៌មាន Tuoitre News កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។

គម្រោងនេះត្រូវបានរៀបចំឡើងដោយសហការគ្នារវាងក្រុមហ៊ុន BRG Group របស់វៀតណាម និងសាជីវកម្ម Sumitomo របស់ជប៉ុន ក្នុងទិសដៅប្រែក្លាយទេសភាពភាគខាងជើងរដ្ឋធានីហាណូយទៅជាទីក្រុងទំនើបនិងឆ្លាតវៃដំបូងគេនៅអាស៊ាន ខណៈដែលប្រទេសអាស៊ានភាគច្រើនបានត្រឹមស្រមៃចង់បានទីឆ្លាតវៃនេះនៅឡើយ។

ពិធីបើកចុះបឋមសិលាបើកដំណើរការសាងសង់ ក្រោមអធិបតីភាពរបស់អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Duong Duc Tuan បានបង្ហាញពីកម្មវត្ថុនៃការផ្តួចផ្តើមគំនិតនេះថា “គម្រោងទីក្រុងឆ្លាតវៃនៅភាគខាងជើងទីក្រុងហាណូយ នឹងក្លាយជាដំណើរត្រួសត្រាយផ្លូវមុនគេនៅអាស៊ាន ក្នុងការផ្តល់ដំណោះស្រាយឆ្លាតវៃលើវិស័យថាមពល ការដឹកជញ្ជូន ការរស់នៅ ការគ្រប់គ្រង ការថែទាំសុខភាព និងសេវាកម្មអប់រំ ដោយកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅបែបទំនើបនៅអាស៊ី។”

មូលដ្ឋានគ្រឹះនៃគម្រោងនេះ គឺស្ថិតនៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ផាសុខភាពនិងកម្រិតស្តង់ដាររស់នៅថ្មីសម្រាប់និវាសនជនជាង ២០.០០០ នាក់ ដោយជំរុញឱ្យមានសហគមន៍ដ៏រស់រវើកនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃរបស់ខ្លួន។ ដំណើរការសាងសង់នឹងត្រូវបានប្រតិបត្តិក្នុងដំណាក់កាល ដែលបានគ្រោងទុកយ៉ាងល្អិតល្អន់ចំនួនប្រាំដំណាក់កាល។ ការអភិវឌ្ឍដ៏ធំសម្បើមនេះ ត្រូវបានគេព្យាករថានឹងត្រូវការរយៈពេល ០៩ឆ្នាំ ដោយគ្រោងនឹងសម្រេចបានផ្លែផ្កានៅត្រីមាសចុងក្រោយនៃឆ្នាំ ២០៣២៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]