រដ្ឋឱ្យម្ចាស់បុរីនៅភ្នំពេញទាំងអស់ ត្រូវរុះរើឧបករណ៍ពង្រីកសេវាឱ្យបានមុនថ្ងៃទី១០ ខែធ្នូខាងមុខនេះ

និយ័តករទូរគមន៍កម្ពុជា បានឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចុះរុះរើឧបករណ៍បង្កើនកម្លាំង​សេវា និង/ឬឧបករណ៍ពង្រីកសេវាអ៊ីនធើណែតក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលិខិតលេខ ១០០៧៩ ន.ទ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុននឹងដាក់ចេញឱសានវាទនេះ និយ័តករទូរគមន៍កម្ពុជា បានស្នើនិងអំពាវនាវឱ្យម្ចាស់បុរីទាំងអស់ ជម្រាបដល់ប្រជាពលរដ្ឋក្នុងបុរីរបស់ខ្លួនរុះរើ ដកចេញ និងបញ្ឈប់បន្ទាន់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Booster/ Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងករណីប្រជាពលរដ្ឋពុំមានការស្ម័គ្រចិត្តទេ នោះម្ចាស់បុរីត្រូវចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីរបស់ខ្លួនឱ្យអស់មុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។

ដោយឡែក បណ្តាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក៏ត្រូវធ្វើការកែសម្រួលទៅលើបណ្តាញរបស់ខ្លួន ដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួងប្រៃសណីយ៍ និងទូរ​គម​នា​គ​មន៍ បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែ​ល​​អាចបំពាក់ស្ថានីយ៍ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រា​ប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

គួររំលឹកទៀតថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករ​ណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះផងដែរ។ ​(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]