គិតមកទល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ ៤លានដុល្លារ សម្រាប់គម្រោងអភិរក្សប្រាសាទភ្នំបាខែង

គិតចាប់តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ កម្មវិធី AFCP របស់សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៨ដង គិតជាទឹកប្រាក់សរុប ៤លានដុល្លារ មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះដែរ កម្មវិធី AFCP ទើបតែបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ សម្រាប់ថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០ ដែលមានការអញ្ជើញចូលរួមដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ​និងលោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ជាមួយនឹងជំនួយនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy បានថ្លែងថា ៖ «យើងពិតជាមានក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយនេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP សម្រាប់ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ ។ សហរដ្ឋអាមេរិក មានមោទកភាពណាស់ចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា ព្រោះប្រាសាទភ្នំបាខែង គឺជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»។

គួបញ្ជាក់ថា ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សហរដ្ឋអាមេរិក​ បានជួយការងារជាច្រើនក្នុងការថែរក្សាប្រាសាទ រួមមានដូចជាការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទនេះ ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះ ក៏បានជួយដល់អង្គការ WMF បង្កើតជាការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះផងដែរ។

ក្រៅពីជំនួយអភិរក្សប្រាសាទភំ្នបាខែង ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រោមមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់គម្រោងអភិរក្សវប្បធម៌​ក៏បាន​ផ្តល់ជាជំនួយថវិកា ៦លានដុល្លារទៀត តាំងពីឆ្នាំ ២០០១ សម្រាប់ជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភព​លោក​របស់អង្គការយូណេស្កូ ក្នុងចំណោមតំបន់សំខាន់ៗជាច្រើន​នៅក្នុងប្រទេសកម្ពុជាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]