កម្ពុជាសម្រេចលុបចោលគម្រោងសង់រោចក្រធ្យូងថ្ម $១,៥ពាន់លាន មកផ្តោតលើថាមពលឧស្ម័នធម្មជាតិវិញ

ប្រទេសកម្ពុជាសម្រេចបោះបង់ចោលការសាងសង់គម្រោងថាមពលធ្យូងថ្មតម្លៃ ១,៥ ពាន់លានដុល្លារ ដែលមានសមត្ថភាពផលិតថាមពល ៧០០មេហ្កាវ៉ាត់នៅតាមបណ្តាខេត្តភាគនិរតីប្រទេស។ ជំនួសមកវិញ ប្រទេសជាតិគ្រោងនឹងទទួលយកអនាគតនៃការប្រើប្រាស់ថាមពលស្អាត ដោយការបង្កើតរោងចក្រផលិតឧស្ម័នធម្មជាតិ (LNG) ទំហំ ៨០០MW វិញ នេះបើតាមការបង្ហើបឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈ នៅក្នុងសម្ភាសន៍ជាមួយកាសែតអន្តរជាតិ Reuters កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (អានបន្ថែម )

ក្នុងគំនិតផ្តួចផ្តើមផ្លាស់ប្តូរនេះ កម្ពុជាកំពុងពិចារណាយ៉ាងសកម្មលើការអភិវឌ្ឍស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ក្នុងគោលបំណងនាំចូលឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រថាមពលដែលបានគ្រោងទុកវិញ។

ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថា ស្ថានីយផលិតថាមពលដោយប្រើប្រភព LNG ដែលនឹងបើកការដ្ឋានសាងសង់ដំបូងសម្រាប់កម្ពុជានេះ នឹងប្រែក្លាយប្រទេសកម្ពុជាជាទីផ្សារនាំចូលថ្មីនៅអាស៊ីអាគ្នេយ៍ ដើរតាមវៀតណាម និងហ្វីលីពីន ដែលបានចាប់ផ្តើមការដឹកជញ្ជូន LNG ជាលើកដំបូង នៅឆ្នាំ ២០២៣។

“សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានប្រកាសនៅថ្ងៃទី ៣០ ខែវិច្ឆិកា អំពីការលុបចោលគម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងផែនការជំនួសថ្មីដោយស្ថានីយថាមពលឧស្ម័នធម្មជាតិ LNG ទំហំ ៨០០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការក្រោយឆ្នាំ ២០៣០” ប្រសាសន៍ ឯកឧត្តម កែវ រតនៈ។

ការលុបចោលគម្រោងរោងចក្រធ្យូងថ្ម បុទុមសាគរ ដែលជាគម្រោងដែលមានភាពចម្រូងចម្រាសជុំវិញបញ្ហាបរិស្ថាន បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះជម្រើសថាមពលស្អាត។ ការសម្រេចចិត្តនេះ ស្របនឹងគោលដៅមហិច្ឆតារបស់ប្រទេសជាតិក្នុងការបង្កើនចំណែកនៃសមត្ថភាពផលិតភាពស្អាតដល់ ៧០% នៅឆ្នាំ ២០៣០ កើនឡើងពី ៥២% នៅឆ្នាំ ២០២២។ ការផ្លាស់ប្តូរនេះ ពាក់ព័ន្ធនឹងជំរុញការអភិវឌ្ឍស្ថានីយថាមពលព្រះអាទិត្យ និងខ្យល់ថ្មី រួមជាមួយនឹងគម្រោងវារីអគ្គីសនី ដែលជាការបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព និងប្រកបដោយការយល់ដឹងអំពីបរិស្ថានសម្រាប់វិស័យថាមពលកម្ពុជា៕​ (អានបន្ថែម )

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]