ADB ជួយកម្ពុជា $២,៤លាន សង់​អគារបណ្ណាល័យ​ដ៏ធំមួយ ក្នុងវិទ្យាស្ថានជាតិអប់រំ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយកម្ពុជា ២,៤លានដុល្លារ សម្រាប់សង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាតនៅវិទ្យាស្ថានជាតិអប់រំ ដែលបច្ចុប្បន្នគម្រោងមួយនេះត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើយោងតាមកម្មវិធីក្រុងពលីខួងគ្រឹះបញ្ចុះបឋមសិលា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

គម្រោងសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាត នៅវិទ្យាស្ថានជាតិអប់រំ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។

​បើយោងតាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រាប់សាព័ត៌មានភ្នំពេញប៉ុស្តិ៍ថា «គោលបំណង​សំខាន់​នៃ​ការសាងសង់​អគារ​បណ្ណាល័យ​សម្តេចព្រះ​សង្ឃរាជ​ជួន​ ណាត​ នេះ គឺដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយ្យភូមិ ខណៈ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​គឺជា​វិទ្យាស្ថាន​តែ១គត់ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​គ្រូ​កម្រិត​ឧ​ត្ត​ម​»។​

គួរបញ្ជាក់ថា អគារ​បណ្ណាល័យថ្មីនេះ មាន​កម្ពស់​៦​ជាន់ រួមទាំង​ជាន់​ផ្ទាល់​ដី មានតម្លៃ​ប្រមាណ​២,៤លាន​ដុល្លារ​ ដែលជាថវិកាគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បណ្តា​ល័យ​នេះនឹង​មានបំពាក់នូវ​ឧបករណ៍ សម្ភារ​ទំនើបៗព្រមទាំង​សៀវភៅ​សិក្សា​ដ៏​សម្បូរបែប​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុកដើម្បី​ប្រែក្លាយឱ្យទៅជា​បណ្ណាល័យ​ដ៏​ធំជាងគេក្នុង​ផ្នែក​អប់រំ​នៅ​កម្ពុជា​៕

គម្រោងនេះ ត្រូវការរយៈពេលសាងសង់ ១៥ខែ ដោយគិតចាប់ពីពេលបើកដំណើរការសាងសង់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]