អនុស្ថានីយទឹកកខ្វក់ តម្លៃ២០លានដុល្លារ ក្រោមកម្ចីADB នៅកំពត បើកដំណើរការហើយ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់កម្ចីឥណទាន ២០លានដុល្លារ ដល់កម្ពុជាដើម្បីសាងសង់អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងខេត្តកំពត ដែលបច្ចុប្បន្នបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ធ្នូ ២០២៣នេះហើយ។

ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាភិបាលខេត្តកំពត និងអ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា។

គម្រោងនេះមានទីតាំងស្ថិតនៅក្រុងកំពត ខេត្តកំពត គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៣៩៥,៧២ ហិកតា ស្ថិតក្នុងសង្កាត់ចំនួន ៤ រួមមាន៖ សង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង។ ក្នុងនោះដែរ ផ្ទៃដីដែលសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំត្រឹម ៩,៨៤ ហិកតា ប៉ុណ្ណោះ។

គួរបញ្ជាក់ថា គម្រោងដ៏ធំមួយនេះ គឺស្ថិតក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB មានទំហំទឹកប្រាក់ប្រមាណ ២០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៥ តុលា ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ កញ្ញា ២០២៣។

ជារួម ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ត្រូវបានចែកចេញជាពីរផ្នែកធំៗគឺ (១)ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង (២)ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ដែលមានសមត្ថភាពបូមទឹកកខ្វក់ចំនួន ១៨០ម៉ែត្រគូប/ម៉ោង និងសមត្ថភាពចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន ៣៣៦០ម៉ែត្រគូប/ថ្ងៃ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើឡើងថា៖ ពាក់ព័ន្ធនឹងវិស័យទឹកកខ្វក់នេះដែរ ក្រសួង បាននិងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ដែលនឹងមានការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដោយកំណត់អំពីក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារបរិស្ថាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]