អ្នកជំនាញប្រចាំតំបន់អាស៊ី បញ្ជាក់ពីពេលវេលាជាក់លាក់នៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៤

ការប្រុងប្រយ័ត្នក្នុងការវិនិយោគកំពុងផ្ទុះឡើងនៅតាមទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ចាប់ពីសិង្ហបុរី ដល់កូរ៉េខាងត្បូង ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភអំពីការកើនឡើងអត្រាការប្រាក់ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។ ទិន្នន័យទីផ្សារពី JLL ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម និងគ្រប់គ្រងការវិនិយោគឈានមុខគេ បង្ហាញពីការធ្លាក់ចុះ ២២% នៃអត្រាប្រចាំឆ្នាំ នៃសកម្មភាពវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរវាង០៣ខែជាប់ៗគ្នាពី ខែកក្កដាដល់ខែកញ្ញា ២០២៣។ ការធ្លាក់ចុះនេះ តំណាងឱ្យចំនួនសរុបប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ ២០១០ មក គឺជាការបង្ហាញពីបញ្ហាកាន់តែទូលំទូលាយដែលទីផ្សារអចលនទ្រព្យកំពុងប្រឈមមុខ នេះបើយោងតាមបច្ចុប្បន្នភាពទិន្នន័យដែលបានចេញផ្សាយដោយ Nikkei Asia កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។

ឧទាហរណ៍នៃផលប៉ះពាល់ គឺមានបញ្ជាក់នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីមួយចំនួនដូចជាកូរ៉េខាងត្បូង ដែលប្រតិបត្តិការវិនិយោគក្នុងកំឡុងពេលត្រីមាសទី០៣ មានចំនួន ៤,២ ពាន់លានដុល្លារ បង្ហាញពីការធ្លាក់ចុះ ៣៥% ពីឆ្នាំមុន។ ចំណែកឯប្រទេសសិង្ហបុរី បានជួបប្រទះការធ្លាក់ចុះ ១១% នៃអត្រាប្រចាំឆ្នាំ នៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្មដែលតម្លៃ ២ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ។ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច កំពុងដាក់បន្ទុកលើតម្រូវការអ្នកជួល និងការជួលអគារការិយាល័យសំខាន់ៗ ដែលកំពុងមានឥទ្ធិពលលើការសម្រេចចិត្តវិនិយោគ។

យោងតាម MSCI Real Assets កិច្ចព្រមព្រៀងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ៣៧% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ នៃឆ្នាំ ២០២២ ដែលជាការធ្លាក់ចុះអស់រយៈពេល០៦ត្រីមាសជាប់ៗគ្នា។ វិនិយោគិនសកលដែលកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ បានកាត់បន្ថយការបញ្ជាទិញ មកត្រឹមកម្រិតទាបបំផុតមិនធ្លាប់មាន គឺ ៦%។

នៅពេលដែលទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកកំពុងរំកិលរកច្រកចេញពីបញ្ហាប្រឈមទាំងនេះ ភាគីពាក់ព័ន្ធកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះសញ្ញានៃការងើបឡើងវិញ និងចំណុចភ្លឺដែលអាចកើតមានចំពេលមានភាពមិនច្បាស់លាស់ដែលបន្តកើតមាន។

លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្ម Asia Real Assets នៅក្រុមហ៊ុន MSCI បានកត់សម្គាល់ថា “និន្នាការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់សម្រាប់រយៈពេលយូរដោយប្រព័ន្ធហិរញ្ញវត្ថុថ្មីៗនេះ បានរារាំងក្តីសង្ឃឹមនៃការងើបឡើងវិញមុនកាលកំណត់។”

ដោយឡែក ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ CBRE លោក Henry Chin បានបញ្ជាក់ច្បាស់ថាទាល់តែក្រោយពាក់កណ្តាលឆ្នាំ ២០២៤ ទើបទីផ្សារអចលនទ្រព្យងើបឡើងវិញបាន

“ការងើបឡើងវិញនៃសកម្មភាពវិនិយោគ មិនត្រូវបានគេរំពឹងទុករហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤ នេះជាការបញ្ជាក់របស់លោក ដោយភ្ជាប់ហេតុផលទៅនឹងបញ្ហាប្រឈមធំៗពីរដែលកំពុងកើតមាននៅក្នុងទីផ្សារ។

ទី១ គឺសមត្ថភាពប្រឈមនឹងហានិភ័យរបស់អ្នកវិនិយោគ នៅមិនទាន់រឹងមាំ បើទោះជាមានបទពិសោធន៍ជោគជាំនឹងវិបត្តិសាកលជាបន្តបន្ទាប់រហូតមកទល់ពេលនេះក្តី។ និងទី២ ថ្វីត្បិតតែមានការរំពឹងទុកថានឹងមានគោលនយោបាយពីរដ្ឋនិងវិស័យហិរញ្ញវត្ថុថានឹងកាត់បន្ថយអត្រាការប្រាក់វិញពិតមែនក៏ដោយ។ ក៏ប៉ុន្តែវិធានការនេះ នឹងមិនទាន់អនុវត្តបានពេញលេញឡើងវិញទាំងស្រុងទេ យ៉ាងហោចណាស់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ដែលរឿងនេះនឹង បន្តដាក់សម្ពាធលើវិនិយោគិននៅអាស៊ីប៉ាស៊ីហ្វិក ដោយបង្ខំមនុស្សជាច្រើនឱ្យពិចារណាលើការដកទ្រព្យសកម្មជាជាងការចាប់ផ្តើមបញ្ជាទិញភ្លាមៗ បើទោះបីជាតម្លៃអចលនទ្រព្យ និងទំនិញនឹងបន្តនៅធ្លាក់ថ្លៃរហូតទៅដល់ពេលនោះក៏ដោយ។ ទោះបីជាមានការប្រុងប្រយ័ត្នខ្ពស់យ៉ាងនេះក៏ដោយ តែលោកនៅតែជឿជាក់ថា ទីផ្សារអចលនទ្រព្យចាប់ពីឆ្នាំ២០២៤នេះទៅ នឹងមានភាពធន់នៅក្នុងទីផ្សារ (Market Resilience)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]