ក្រុមហ៊ុន Bentley Systems ឈ្នះពានរង្វាន់កិត្តិយសកំពូលចំនួន ៣ នៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣

ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានឈ្នះពាន់រង្វាន់ចំនួនបី នៅក្នុងកម្មវិធី ពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣។ ដោយផ្អែកលើការ ជ្រើសរើសរបស់អ្នកអាននៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិត គណៈកម្មាការនៃចៅក្រមអ្នកជំនាញខាងវិស័យឧស្សាហកម្ម បានធ្វើការសម្រេចចិត្តចុងក្រោយផ្តល់ពានរង្វាន់នេះដល់ក្រុមហ៊ុន។

ចៅក្រមបានជ្រើសរើសកម្មវិធី ProjectWise របស់ Bentley ជា ” ផលិតផលសហការប្រចាំឆ្នាំ ២០២៣”។ ក្នុងនាមជាកម្មវិធីកំពូលរបស់ Bentley សម្រាប់ការគ្រប់គ្រងទិន្នន័យនិងគម្រោង កម្មវិធី ProjectWise អនុញ្ញាតឱ្យអ្នករចនា វិស្វករ និងម្ចាស់ប្រតិបត្តិករធ្វើការផ្លាស់ប្តូរលើសពីការងារដែលកំពុង ដំណើរការដើម្បីបង្កើត ឌីជីថលភ្លោះ សម្រាប់ការរចនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព មានលក្ខណៈការសហការ និងនិរន្តរភាព។

ចៅក្រមបានផ្តល់រង្វាន់ ” ផលិតផលកម្មវិធីសំណង់ប្រចាំឆ្នាំ ២០២៣” ដល់កម្មវិធីមួយទៀតរបស់  Bentley ឈ្មោះថាកម្មវិធី SYNCHRO ដែល ជាកម្មវិធីឈានមុខគេក្នុងឧស្សាហកម្មសម្រាប់ ការធ្វើផែន ការសំណង់ឌីជីថល 4D ។ SYNCHRO ជួយក្រុមបង្កើត និងធ្វើសមកាលកម្ម ឌីជីថលភ្លោះកំឡុង ពេលរចនា និងប្រមូលទិន្នន័យនៅគ្រប់ដំណាក់កាលនៃការរចនា។

ProjectWise និង SYNCHRO គឺជាផ្នែកមួយនៃ Bentley Infrastructure Cloud ដែលនាំមកនូវក្រុម គម្រោង និងទិន្នន័យ រួមគ្នានៅក្នុងបរិយាកាសសហការ និងគ្រប់គ្រងដើម្បីប្រតិបត្តិការងារ ដែលនាំឱ្យ ទទួលបានលទ្ធផលល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ សមត្ថភាព ទាំងនេះជួយអ្នករចនា និងវិស្វករផលិតការចែកចាយឌីជីថលដែលមានគុណភាពខ្ពស់ជាងមុន និងអាចឱ្យ អ្នកម៉ៅការសំណង់ប្រើប្រាស់ទិន្នន័យពីការរចនាដើម្បីធ្វើផែនការ និងការសម្រេចចិត្ត ប្រតិបត្តិដែល មានព័ត៌មានប្រសើរជាងមុន។

Bentley ក៏បានឈ្នះ ពានរង្វាន់ “គម្រោង AR/VR ប្រចាំឆ្នាំ ២០២៣” សម្រាប់ស្នាដៃរៀបចំ iLab ដែលជា មន្ទីរពិសោធន៍ច្នៃប្រតិដ្ឋសម្រាប់ការរចនាហេដ្ឋារចនាសម្ព័ន្ធ អគារ និងប្រតិបត្តិការដែលកំពុងត្រូវបាន ប្រើប្រាស់នៅលើគម្រោង ITER Nuclear Fusion Project ដែលមានប្រទេសចំនួន ៣៥ កំពុង សហការគ្នាដើម្បីបង្កើតបរិក្ខារផលិតថាមពលនុយក្លេអ៊ែរដ៏ធំមួយ។ ក្រុមអ្នករចនារួមបញ្ចូលគ្នា នូវកាល វិភាគផែនការជាមួយនឹងគំរូ 3D ដោយប្រើ SYNCHRO បន្ទាប់មកប្រើប្រាស់ប្រព័ន្ធ iTwin Platform របស់ Bentley និងប្រព័ន្ធបង្ហាញទិន្នន័យ ដែលទាញហ្វាលចេញមកប្រើប្រាស់ដោយភាគីទីបី ដើម្បីបង្កើតជា ឌីជីថលភ្លោះសម្រាប់ដំណើរការនិម្មិតកម្មនៃគម្រោង។

លោក Oliver Conze អនុប្រធានជាន់ខ្ពស់នៃកម្មវិធី Bentley Infrastructure Cloud បាននិយាយថា “យើងមានកិត្តិយសក្នុងការឈ្នះពានរង្វាន់កុំព្យូទ័រសំណង់នៅក្នុងប្រភេទនីមួយៗដែលទទួលស្គាល់ដំណោះស្រាយដែលជំរុញ ការច្នៃប្រតិដ្ឋក្នុងការសាងសង់។ ការនាំយកក្រុមរចនា និងសំណង់រួមគ្នា នៅក្នុងការកំណត់សហការគ្នាដោយប្រើប្រាស់លំហូរការងារផ្អែកលើគំរូ 4D និង ភ្លោះឌីជីថលភ្លោះដែល មិនចេះរីងស្ងួត បង្កើតការចែកចាយឌីជីថលដែលមានគុណភាពខ្ពស់ជាងមុន និងអនុញ្ញាតឱ្យធ្វើផែនការ និងការសម្រេចចិត្តប្រតិបត្តិដែលមានព័ត៌មានប្រសើរជាងមុន។ ”

ដើម្បីមើលអ្នកឈ្នះរង្វាន់ទាំងអស់ និងស្វែងយល់បន្ថែមអំពីពានរង្វាន់ សូមចូលទៅកាន់ គេហទំព័រ Constructi o n Computing Awards

សហសេវិករបស់ក្រុមហ៊ុន Bentley (ពីឆ្វេងទៅស្តាំ) Joe Rice Jones, Glenn Belchamber , Steve Rice, Cavel Swaby, Satin Seymour, Tania Samad, Graham Lee និង Matt Cox ក្នុងកម្មវិធីពានរង្វាន់កុំព្យូទ័រសំណង់។ រូបថតរបស់ Construction Computing។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]