ជប៉ុនគ្រោងសង់ផ្ទះ ១ម៉ឺនខ្នង សម្រាប់អ្នកធ្វើការបែបពនេចរឌីជីថល ខណៈវានឹងកើនដល់ ១ពាន់លាននាក់នៅឆ្នាំ ២០៣៥

ក្រុមហ៊ុនជប៉ុន Mitsubishi Estate ប្រកាសគម្រោងអភិវឌ្ឍន៍ផ្ទះជួលសម្រាប់អ្នកពនេចរឌីជីថល (digital nomads) នៅក្នុងប្រទេសជប៉ុន ចំនួន ១0.000ខ្នង នៅឆ្នាំ ២០៣០។ ថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយនេះ បានចុះកិច្ចព្រមព្រៀងទទួលអាជ្ញាបណ្ណជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកBlueground Holdings ដែលល្បីឈ្មោះខាងផ្តល់សេវាកម្មលំនៅឋានឯកទេសរបស់ខ្លួន ដែលកិច្ចព្រមព្រៀងនេះនឹងនាំចូលនូវ ការផ្តល់ជូនសេវាបែបនេះជាលើកដំបូងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាម Nikkei Asia កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣។

ក្រោមយីហោនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Mitsubishi Estate សេវាកម្មនេះនឹងចាប់ផ្តើមដោយការជួលបន្ត និងផ្តល់គ្រឿងសង្ហារិមអចលនទ្រព្យជូនដល់ភ្ញៀវ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ជាយទីក្រុងតូក្យូ។ គេហដ្ឋានបែបថ្មីនេះ ​នឹង​ត្រូវ​បាន​រៀបចំ​ដើម្បី​បំពេញ​តម្រូវ​ការ​ជន​បរទេស​ដែល​ស្វែង​រក​ការ​ស្នាក់​នៅ​ចន្លោះ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ។ ក្រុមហ៊ុននេះ គ្រោងនឹងសម្រួលដំណើរការជួលតាមអនឡាញជាភាសាអង់គ្លេសតាមរយៈប្រព័ន្ធកក់ ដោយធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់អតិថិជនរបស់ខ្លួន។

ដំបូងឡើយ គម្រោងនេះ ផ្តោតតែនៅតំបន់កណ្តាលទីក្រុងតូក្យូ ដូចជា តំបន់ Shibuya និង Shinjuku ដែលជាមជ្ឈមណ្ឌលល្បីសម្រាប់ភ្ញៀវអន្តរជាតិ តម្លៃជួលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្នុងចន្លោះពី ៣00.000 យ៉េនដល់ ៥00.000 យ៉េនក្នុងមួយខែ ស្របតាមសេវាកម្មកម្រិតខ្ពស់ដែលបានផ្តល់ជូន។

ក្រុមហ៊ុន Mitsubishi Estate បាននឹងកំពុងពង្រីកជំហានរបស់ខ្លួននៅក្នុងវិស័យផ្ទះជួល ដោយផ្តោតជាចម្បងទៅលើជនបរទេសវ័យក្មេង ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មខុនដូជួលក្នុងឆ្នាំ ២០១៩មកម្ល៉េះ ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងគ្រប់គ្រងផ្ទះប្រមាណ ៧00 ខ្នង។ ការសហការជាមួយក្រុមហ៊ុនអាមេរិក Bluegroundនេះ ក្នុងបំណងធ្វើពិពិធកម្មសេវារបស់ខ្លួន ដោយកំណត់គោលដៅអាយុរបស់អតិថិជនឱ្យកាន់តែទូលំទូលាយ និងឈានដល់ចំនួនផ្ទះសរុបចំនួន ១0.000 ខ្នង នៅឆ្នាំ ២០៣០។ ការបណ្តាក់ទុនដ៏មានមហិច្ឆតានេះត្រូវបានគេរំពឹងថា ក្រុមហ៊ុននឹងបង្កើនការលក់បានចំនួន ២០ពាន់លានយ៉េន ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន ៣ ពាន់លានយ៉េនក្នុងមួយឆ្នាំ។

ដោយទទួលស្គាល់ពីតម្រូវការកើនឡើងពីទំនោរយុវជនពនេចរឌីជីថល ក្រុមហ៊ុន Mitsubishi Estate មានគោលបំណងទាញយកប្រយោជន៍ពីនិន្នាការប្រជាសាស្ត្រថ្មីប្រកបដោយថាមវន្តនេះ ដើម្បីស្រូបទាញផលប្រយោជន៍ពីបុគ្គលដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីធ្វើការពីចម្ងាយ និងតាមអនឡាញការងារបណ្តោះអាសន្ន។ ជាមួយនឹងការប៉ាន់ស្មានស្ថិតិអ្នកពនេចេរឌីជីថលចំនួន ៣៥លាននាក់នៅទូទាំងពិភពលោក និងការព្យាករពីសក្តានុពលថាអាចនឹងកើនឡើង ដល់ ១ពាន់លាននាក់ នៅឆ្នាំ ២០៣៥ ការប្រកួតប្រជែងដើម្បីទាក់ទាញកម្លាំងពលកម្មចល័តទូទាំងពិភពលោកនេះ គឺកំពុងមានភាពខ្លាំងក្លាសម្រាប់គ្រប់វិស័យជាពិសេសវិស័យនិវាសនដ្ឋានសម្រាប់ការស្នាក់នៅ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]