ជាង៣០ឆ្នាំ កម្ពុជារំដោះដីបានជាង ១ពាន់km2 ពីសកម្មភាពបោសសម្អាតមីន

រយៈពេល​ជាង ​៣០ ​ឆ្នាំ​  កម្ពុជារំដោះដីបានជាង ១០០០ គីឡូម៉ែត្រក្រឡាពីសកម្មភាពកម្ចាត់មីន នេះបើយោងតាមប្រភពពីមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​ចុះផ្សាយដោយ Khmer Post ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ នេះ។

ប្រភពដដែលបញ្ជាក់ថា រហូតមកទល់ពេលនេះ ​អង្គភាព​ស៊ីម៉ាក់ ​បាន​រុក​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៣លាន​គ្រាប់​ គ្របដណ្តប់លើ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​១.៧៣៥​ គីឡូម៉ែត្រ​ក្រឡា​។​

ក្នុងចំណោមគ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៣លាន​គ្រាប់ដែល​អង្គភាព​ស៊ីម៉ាក់បានកម្ទេចចោលនោះ មានមីនប្រភេទ​ប្រឆាំង​មនុស្ស​ចំនួន ៥៨៩.៩៦២ គ្រាប់, គ្រាប់មីនប្រភេទ​ប្រឆាំង​រថក្រោះ​ចំនួន ១១.៤៣០ គ្រាប់, គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២.៤៤០.២៩៧ គ្រាប់, និងគ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​រួម​និង​គ្រាប់បែក​ចង្កោម​ចំនួន ១២៦.០៩១​គ្រាប់​។ ស្ថិតិនេះ​ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ គិតត្រឹម​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤​ នេះ។​

“…សមិទ្ធផល​នេះ​អាចធ្វើ​ទៅបាន​ដោយសារតែ មានការ​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ ការបង្កើន និង​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ និង​ការកែលម្អ​ស្តង់ដា​ប្រតិបត្តិការ​​។ នេះជាខ្លឹមសារបញ្ជាក់ក្នុង ​របាយការណ៍​របស់​អង្គភាព​ស៊ីម៉ាក់ ស្តីពី​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ខែធ្នូ ឆ្នាំ​២០២៣។

របាយការណ៍របស់​អង្គភាព​ស៊ីម៉ាក់ ក៏បានបញ្ជាក់ផងដែរថា ​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០០៤ ផលិតភាព​បោសសម្អាត​របស់​អង្គភាព​ស៊ីម៉ាក់​ជា​មធ្យម​បាន ​១២គីឡូម៉ែត្រ​ក្រឡា​ក្នុង​១​ឆ្នាំ ប៉ុន្តែ​អត្រា​នេះ​បាន​កើនឡើង​ទ្វេដង​ដល់ ២២​គីឡូម៉ែត្រ​ក្រឡា ក្នុង​ឆ្នាំ​២០០៥ ហើយ​បាន​កើន​ឡើងជា​បណ្តើរៗ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ រហូតដល់បច្ចុប្បន្នអង្គភាពនេះមានសមត្ថភាពដោះមីនជា​ម​ធ្យ​ម​បាន​២០០​គីឡូម៉ែត្រ​ក្រឡា​ក្នុង​១​ឆ្នាំៗ​។​

បន្ថែម​ពីលើនេះ អង្គភាព​ស៊ីម៉ាក់ ក៏បាន​សាង​កម្លាំង​ស្ម័គ្រ​ចិត្តជា​បណ្តាញ​តាម​ភូមិ​ដែលមាន​អាទិភាព​ខ្ពស់​ចំនួន​ជាង​៣.៥០០​ភូមិ និង​មាន​បណ្តាញ​ស្ម័គ្រចិត្ត​ជិត​ ៤.០០០នាក់ ​នៅ​ទូទាំងប្រទេស សម្រាប់​បម្រើ​ការងារ​អប់រំ ផ្សព្វផ្សាយ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​។

​ជាលទ្ធផល ​ក្នុង​ឆ្នាំ​២០២៣ នេះ ​អង្គភាព​ស៊ីម៉ាក់​មាន​ផែនការ​ធ្វើការ​អប់​រំយ​ល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​ចំនួន​១៥.០០០​លើក ស្មើនឹង ​៥៥០.០០០​ខ្នង​ផ្ទះ និងមានប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​១.២០០.០០០​នាក់​។​

អ្វីដែលរឹតតែគួរឱ្យកោតសរសើរជាងនេះ​ទៀតនោះ គឺបទពិសោធន៍របស់កម្ពុជាក្នុងការដោះមីន។ ជាក់ស្តែង ដោយ​មើលឃើញ​នូវ​បទពិសោធន៍ សមត្ថភាព ​និង​ជោគជ័យ​របស់​អង្គភាព​ស៊ីម៉ាក់​ មានប្រទេសជាច្រើនដូចប្រទេស​ឡាវ ប្រទេស​វៀតណាម ប្រទេស​ថៃ ស្រីលង្កា អ៊ីរ៉ាក់ ឃី​ដ​អង់​ហ្គោ​ឡា អ៊ុយ​ក្រែ​ន ប​ណ្តា​ប្រទេស​អា​ហ្វ្រិក ​និងប្រទេស​កូ​ឡុំ​ប៊ី​ជាដើម បានស្នើ​សុំឱ្យ ​CMAC​ ចែករំលែក​បទពិសោធ​ន៍​របស់ខ្លួន​ដល់អង្គភាពពាក់ព័ន្ធរបស់ខ្លួនផងដែរ។

សូម្បីតែ​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក៏បានផ្តល់​ការគាំទ្រ​អង្គភាព​ស៊ីម៉ាក់ ឱ្យជួយ​ផ្តល់​ការហ្វឹកហ្វឺន​ដល់​មន្ត្រី​ជំនាញ​មីន​ជូន​ប្រទេស​កូ​ឡុំ​ប៊ី អង់​ហ្គោ​ឡា អ៊ីរ៉ាក់ ឡាវ អ៊ុយ​ក្រែ​ន ប្រទេស​អា​ហ្វ្រិកថែមទៀតផង​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]