ចិនបង្ហាញពីសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា សម្រាប់បដិវត្តថាមពលបៃតង

ក្រុមហ៊ុនចិនល្បីៗចំនួនប្រាំមួយបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបំប្លែងគ្រាប់ស្វាយចន្ទីទៅជាប្រេងធញ្ញជាតិស្វាយចន្ទី Cashew Nut Shell Liquid (CNSL)។ បំណងអភិវឌ្ឍទិដ្ឋភាពកសិឧស្សាហកម្មរបស់កម្ពុជា ត្រូវបានបង្ហើបឱ្យដឹងពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) និងចុះផ្សាយដោយ PPPost នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤នេះ។

ប្រេងធញ្ញជាតិស្វាយចន្ទី (CNSL) ជា​ផលិតផល​កែច្នៃ​គ្រាប់ស្វាយចន្ទី​មាន​តម្លៃ​ដ៏​សម្បើមមួយប្រភេទ មានសារធាតុ​ជា​ជីវឥន្ធនៈ​កកើត​ឡើងវិញ (ប្រភពថាមពលកកើតឡើងវិញ Renewable Energy) ​អាច​បំបែក​ជីវធាតុបាន និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចំណាយ។ ប្រេង CNSLនេះ ត្រូវបានទទួលស្គាល់ជាសកលថាជាជម្រើសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងមានលក្ខណៈបរិស្ថានមេត្រីជាងបើធៀបទៅនឹងប្រេងម៉ាស៊ូត CNSL។ ឥន្ធនៈកែច្នៃពីស្វាយចន្ទីនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសក្តានុពលរបស់វានៅក្នុងទីផ្សារថាមពល ដែលគិតគូរពីបរិស្ថាន ដូចជាទីផ្សារនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បានចែករំលែកព័ត៌មានក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃថ្មីរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ០១ ខែមករា ដែលលោកបានអញ្ជើញវិនិយោគិនចិនចូលរួមនោះថាវិនិយោគិនចិនដែលចូលរួមកម្មវិធីនេះ បានចាប់អារម្មណ៍លើលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ច្រើនរបស់កម្ពុជា និងចាប់អារម្មណ៍ជាពិសេសក្នុងការបង្កើតរោងចក្រកែច្នៃសម្រាប់បំប្លែងគ្រាប់ស្វាយចន្ទីទៅជា ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពីរដ្ឋាភិបាល លោក ស៊ី​ឡុ​ត បានបន្ថែមថា ​វា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា ដោយ​ខ្ញុំ​សង្ឃឹមថា ខាង​ក្រុមហ៊ុន​គាត់​នឹង​បន្ត​ទាក់ទង​ជាមួយ​យើង​បន្តទៀត ព្រោះ​បើ​គាត់​ចង់​បើក​រោងចក្រ គឺ​យើង​មាន​ដី​សម្រាប់​ឱ្យ​ពួកគាត់​គ្រប់​គ្រាន់​ក្នុងការ​វិនិយោគ។ខ្ញុំ​ជឿថា ក្រុមហ៊ុន​ទាំងអស់នោះ​នឹង​សម្រេច​ចិត្តជា​វិជ្ជមាន​នៅក្នុង​ឆ្នាំ​ ២០២៤-២០២៥ នេះ​។​

​ក្រុមហ៊ុន​ចិន​ទាំង ០៦ ខាងលើ សុទ្ធតែមាន​រោង​ចក្រ​ជារបស់ខ្លួនប្រចាំនៅប្រទេស​វៀតណាម​រួចហើយ ប៉ុន្តែក្រុមហ៊ុនទាំងនេះ​ក៏ចង់​ពង្រីកទីផ្សារ​មក​កម្ពុជា​បន្ថែម ពីព្រោះ​ក្រុមហ៊ុន​មើលឃើញ​ថាកម្ពុ​ជាមាន​សក្តា​នុ​ពល​ដែល​អាច​ផលិត​គ្រាប់ស្វាយចន្ទី​ឆៅ​បាន​ច្រើនក្នុងមួយ​ ឆ្នាំៗ​។​

រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​ទាំង ៦ ​នោះ​មាន​ជា​ប្រភេទ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​, រោងចក្រ​កៀប​សម្បក​គ្រាប់ស្វាយចន្ទី​យក​ប្រេង និង​រោងចក្រ​ប្រើ​សំណល់​ចុង​​ក្រោយ​របស់​ស្វាយចន្ទី ​(​រោង​ចក្រ​ប្រើ​សំណល់​ចុង​ក្រោយនេះ គេ​អាច​ផលិត​ទៅជា​ធ្យូង​ឧស្សាហកម្ម ព្រោះ​មាន​ចំហេះ​ខ្ពស់ និង​ធ្វើជា​ជី​ផងដែរ​) លោក ស៊ីឡុតបញ្ជាក់។ ​​

សម្រាប់កសិករកម្ពុជា ព័ត៌មានអំពីការអភិវឌ្ឍន៍រោងចក្រកែច្នៃនេះ បង្ហាញពីសញ្ញាវិជ្ជមាន ដោយសារតែការកើនឡើងនៃរោងចក្រកែច្នៃក្នុងស្រុកអាចកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសជិតខាង។ ជាងនេះទៅទៀត វាជួយបង្កើនតម្លៃបន្ថែមរបស់កម្ពុជាក្នុងឧស្សាហកម្មគ្រាប់ស្វាយចន្ទី ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

របាយការណ៍របស់ CAC បង្ហាញថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៦៤៥.០០០ តោន ដោយនាំចេញទៅប្រទេសវៀតណាមចំនួន ៦១៧.០០០ តោន គិតជាទឹកប្រាក់ ៨៣៤លានដុល្លារ។ ថ្វីបើតួលេខនេះបានបង្ហាញពីប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពីវិស័យកសិឧស្សាហកម្មនេះក៏ដោយ តែបើគិតជាភាគរយ គឺមានការថយចុះ ១៦,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

យោងតាម CAC តម្លៃមធ្យមនៃគ្រាប់ស្វាយចន្ទីស្ងួត មានចំនួន $១.៦៥៨ ក្នុងមួយតោន។ ក្នុងការវិភាគលម្អិតបន្ថែមទៀតសម្រាប់ខែវិច្ឆិកា តម្លៃគ្រាប់ស្ងួតនៅលើទីផ្សារ មានក្នុងចន្លោះពី ៧០០០ ទៅ ៧៧០០ រៀលក្នុងមួយគីឡូក្រាម ស្មើនឹងប្រមាណ ១,៧១ ទៅ ១,៨៨ ដុល្លារ ពោលគឺជាមធ្យមប្រហែល ១.៨០០ ដុល្លារក្នុងមួយតោន។

ការមានផែនការគិតគូរពីការផ្លាស់ប្តូរឆ្ពោះទៅរកការកែច្នៃក្នុងស្រុកកាន់តែច្រើន នឹងជួយពង្រឹងជំហររបស់កម្ពុជា ក្នុងនាមជាតួអង្គសំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]