វៀតណាមចង់ក្តាប់ទីផ្សារថយន្តអគ្គិសនីសកល ខណៈជំហានដំបូងបោះ US$២ពាន់លាននៅឥណ្ឌា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាម VinFast Auto Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ២ពាន់លានដុល្លារ ជាមួយឥណ្ឌា ដើម្បីដំឡើងរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងរដ្ឋទមិឡណាឌូ ( Tamil Nadu )។ ជំហានប្រកបដោយចក្ខុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងចាប់យកចំណែកទីផ្សាររថយន្តធំជាងគេទីបីរបស់ពិភពលោក និងកំពុងប្រែក្លាយក្រុមហ៊ុនវៀតណាម VinFast ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេនៃវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំង នេះបើយោងតាម Bloomberg កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៤។

បើតាមប្រភពដដែល ជំហានដំបូងវៀតណាមគ្រោងនឹងវិនិយោគចំនួន ៥00លានដុល្លារជាមុនសិន ដោយគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រនៅឆ្នាំនេះ ដែលនឹងមានសមត្ថភាពផលិតប្រចាំឆ្នាំដ៏ច្រើនសម្បើម គឺរហូតដល់ ១៥០.០០០គ្រឿង។ តួលេខនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ VinFast ក្នុងការរៀបចំអនាគតនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងបរិស្ថានមេត្រី។

គួររំលឹកថា ថ្មីៗនេះ VinFast មានមហិច្ឆតាធំក្នុងការក្តោបក្តាប់ទីផ្សារសាកល ពោលគឺក្រៅពីប្រទេសឥណ្ឌា ក្រុមហ៊ុនវៀតណាមនេះ ទើបនឹងបានវិនិយោគលើរោងចក្រផលិតរថយន្តរបស់ខ្លួនចំនួន ២ពាន់លានដុល្លារនៅរដ្ឋ North Carolina និងផែនការដំឡើងរោងចក្រថ្មីមួយទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ជំហានថ្មីជាបន្តបន្ទាប់នេះ គូសបញ្ជាក់ពីភាពលេចធ្លោនៃកម្រិតនវានុវត្តន៍ និងភាពជាអ្នកដឹកនាំទីផ្សារ និងការរៀបចំយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនវៀតណាមដែលកំពុងប្រកួតប្រជែងខ្លាំងតែខ្លួនអាចវាយលុកបានជោគជ័យច្រើន។ ក្រុមហ៊ុនដែលដឹកនាំដោយស្ថាបនិកលោក Pham Nhat Vuong បានរំលេចឱ្យដឹងពីចលនាយុទ្ធសាស្ត្ររបស់ខ្លួនដែលកំពុងចាប់ផ្តើមនៅឥណ្ឌានេះថា ជាចំណុចសំខាន់ក្នុងការជំរុញ VinFast ចូលទៅក្នុងទីផ្សារអាស៊ីទក្សិណ បន្ទាប់មកទីផ្សារអាស៊ីអាគ្នេយ៍ ខណៈកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់ជំហានទៅដឹកនាំទីផ្សារសកលដ៏ច្រើនថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]