បុរីប៉េង ហួត ផ្លូវ៥០ម៉ែត្រ មានភាពលេចធ្លោខ្លាំងនៅភាគខាងត្បូងក្រុងភ្នំពេញ ព្រោះតែ…

តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាតំបន់មួយកំពុងទទួលបានការចាប់អារម្មណ៍តាមរយៈសកម្មភាពវិនិយោគ និងគម្រោងធំៗដែលលេចវត្តមានជាបន្ដបន្ទាប់ ដូចជាអាកាសយានដ្ឋានតេជោក្រុងតាខ្មៅ សក្តានុពលផ្លូវថ្មី៦០ម៉ែត្រ គម្រោងរថភ្លើងក្រោមដីដែលកំពុងសិក្សាជាដើម។ ដោយឡែក គម្រោងដែលបានលេចចេញជារូបរាងហើយមានដូចជា ផ្សារទំនើប Aeon 3 បណ្ដុំលំនៅឋាន ខុនដូ និងគម្រោងបុរីធំៗ ដោយនៅក្នុងនោះគម្រោងលំនៅឋានដ៏មានសក្ដានុពលរបស់បុរីប៉េង ហួត គឺ ដឹស្តា មេរាហ្កាដិន ក៏បានរួមចំណែកធ្វើឱ្យតំបន់នេះកាន់តែលេចធ្លោផងដែរ។

ចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោង ដឹស្តា មេរាហ្កាដិន គឺជាសហគមន៍រស់នៅទំនើបចម្រុះ ដែលមានលំនៅឋានច្រើនជម្រើស រាប់ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន។ បើតាមការឱ្យដឹង ផ្ទះនៅក្នុងគម្រោង​ ដឹស្តា​ មេរាហ្កាដិន កំពុងសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដែលអតិថិជនអាចទិញភ្លាម ចូលនៅបានឆាប់ៗ មិនចាំបាច់ត្រូវរង់ចាំយូរឡើយ។ អ្វីដែលសំខាន់មួយទៀត គឺមានអ្នករើចូលទៅរស់នៅជាច្រើនជាបន្តបន្ទាប់រួចហើយដែរ។

ក្រៅពីជម្រើសលំនៅឋានដ៏សម្បូរបែបនេះហើយ គម្រោងស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ)នេះបានបង្កើត​ផ្សារទំនើបក្នុងគម្រោងផ្ទាល់ គឺផ្សារទំនើប ភីអេច មេរាម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ ហើយក៏បានរៀបចំសកម្មភាពកម្សាន្ដជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ ជាពិសេសធ្វើឱ្យអ្នករស់នៅក្នុងគម្រោងបុរីប៉េង ហួតផ្ទាល់ កាន់តែងាយស្រួលជាងមុន មួយជំហានទៅដល់ផ្សារទំនើប មួយជំហានទៅសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក និងជិតទីប្រជុំជនផ្សេងៗទៀត កៀកបង្កើយតែម្ដង។

មិនតែប៉ុណ្ណោះ គម្រោងមួយនេះមានក្លឹបហោស៍ដ៏ធំ និងទំនើបជាងគេក្នុងតំបន់ ដែលផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងទៅដល់អតិថិជនដែលរស់នៅក្នុងគម្រោង មានសន្តិសុខការពារសុវត្ថិភាព ២៤ម៉ោង ព្រមទាំងសេវាថែទាំក្នុងគម្រោងយ៉ាងសកម្ម ផ្ដល់ជូននូវការរស់នៅដ៏មានផាសុកភាព និងសុភមង្គលគ្រប់ពេលវេលា។

សូមបញ្ជាក់ផងដែរថា ទិញផ្ទះនៅគម្រោង ដឹស្តា មេរាហ្កាដិន មានការផ្ដល់ជូនប្រូម៉ូសិនពិសេស និងអាចជ្រើសរើសទីតាំងល្អៗបានផងដែរ។ ចំណែកសំណង់ អតិថិជនអាចអញ្ជើញទៅមើលដោយផ្ទាល់ ឬអាចអញ្ជើញចូលមើលផ្ទះគំរូបានយ៉ាងងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរស័ព្ទលេខ៖ ០៩៨/០១៦/០១៧ ៥៩៦ ៧៨៩ ឬអញ្ជើញសាកសួរព័ត៌មាននៅការិយាល័យលក់គម្រោងផ្ទាល់តែម្ដង។
 ចូលរួមជាមួយ  https://t.me/boreypenghuoth ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]