ក្រុមហ៊ុនឯកជនបោះទុន ៨០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ១៨០ហិកតា នៅស្រុកស្រែអំបិល

ក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក គ្រោងវិនិយោគ ៨០លានដុល្លារ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បាន​ឱ្យដឹងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីតាំងវិនិយោគខាងលើ ត្រូវបានចូលរួមចុះត្រួតពិនិត្យដោយក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងសមាជិកនៃគណៈកម្មការអន្តរក្រសួង និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងមន្រី្តមូលដ្ឋានរបស់ខេត្ត។

បើតាមកិច្ចប្រជុំអំឡុងពេលចុះត្រួតពិនិត្យទីតាំងគម្រោង លោកអភិបាលរង បានផ្តល់ជាមតិជូន និងស្នើក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។

២-ក្រុមហ៊ុនត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើជាយថាហេតុ។

៣-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែ​ល​​មានស្រាប់នានាក្នុងខេត្តកោះកុង។

៤-ក្រុមហ៊ុនត្រូវគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ក្បែរទីតាំងគម្រោងវិនិយោគ ដូចជាប្រព័ន្ធទឹក អគ្គិសនី និងផ្លូវ ដើម្បី​អាចឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រើប្រាស់បានផងដែរ។

៥-ក្រុមហ៊ុនត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។

៦-ក្រុមហ៊ុនត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។

ទីតាំងវិនិយោគខាងលើនេះ ស្ថិតក្នុងឃុំជ្រោយស្វាយ ជាតំបន់មួយកំពុងត្រូវបានស្ថាបនាផ្លូវកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធនានាផ្នែកតំបន់ឆ្នេរសមុទ្រ ដើម្បីទាញស្រូបភ្ញៀវទេសចរ ហើយការគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាពេលនេះ ក៏នឹងក្លាយជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍឃុំជ្រោយស្វាយ ស្រុកស្រែអំបិលផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]