រដ្ឋតិចសាស់ប្រើបច្ចេកវិទ្យា iTwin​ របស់ Bentley សង់ស្ពានឆ្លងកាត់ផ្លូវតម្លៃ $១,៤៥ ពាន់លាន

នាយកដ្ឋានដឹកជញ្ជូនតិចសាស់ (TxDOT) បានចាប់ផ្តើមគម្រោងដ៏មហិមាចំនួន ១,៤៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកំណើនចរាចរដែលកំពុងកើនឡើងនៅលើច្រករបៀង I-35 ក្នុងតំបន់ San Antonio  តាមរយៈការណែនាំផ្លូវកាត់ដ៏ទំនើប និងការពង្រីកផ្លូវថ្នល់ជាមួយនឹងគន្លងបន្ថែមចំនួនបីក្នុងទិសដៅនីមួយៗ។ គម្រោងនេះគ្រប់គ្រងដោយ ក្រុមហ៊ុន Ferrovial Construction U.S. និង Webber LLC ប្រើប្រាស់កម្មវិធីវេទិកាឌីជីថល iTwin របស់ក្រុមហ៊ុន Bentley ដើម្បីបង្កើនកិច្ចសហការ និងសម្រួលការផ្លាស់ប្តូរព័ត៌មាន នេះបើយោងតាម Bentley Systems ចេញផ្សាយថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

ការអនុវត្តគម្រោងនេះ ធ្វើឡើងលើងច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់ I-35 ដែលភ្ជាប់ទ្វីបអាមេរិកខាងត្បូង និងខាងអេមេរិកខាងជើង រវាងម៉ិកស៊ិក និងកាណាដា កាត់តាមសហរដ្ឋអាមេរិក។ ច្រករបៀង I-35  គឺជាផ្លូវដែលមានការកកស្ទះបំផុតនៅរដ្ឋតិចសាស់។ បរិមាណចរាចរណ៍ត្រូវបានគេព្យាករថានឹងកើនឡើង ៥០% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

ចំនុចពិសេសនៃគម្រោង I-35 Northeast Expansion Central នេះ រួមបញ្ចូលវិធីសាស្រ្តរចនា និងពង្រីកប្រហែលទំហំផ្លូវដែលមានស្រាប់ និងសាងសង់ស្ពានឆ្លងកាត់ចម្ងាយប្រមាណ ៣៥ គីឡូម៉ែតដោយរួមបញ្ចូលការកែលម្អបន្ថែមតាមបណ្តោយផ្លូវ I-35  និងរង្វង់មូលផ្លូវបំបែកយុទ្ធសាស្ត្រពីរ និងប្រព័ន្ធលូស្មុគ្រស្មាញជាច្រើនទៀត។ ក្រុមហ៊ុន TYLin សមាជិកសំខាន់នៃសម្ព័ន្ធក្រុមហ៊ុនសំណង់ Alamo NEX ទទួលតួនាទីជាវិស្វកររ៉ាប់រងការងារ ៤០% នៃគម្រោង។

បច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធីរបស់ Bentley បានជួយសម្រួលអ្នករៀបចំប្រព័ន្ធនគរូបនីយកម្មឱ្យងាយរកឃើញលទ្ធភាពដែលការប៉ះទង្គិច ឬគ្រោះថ្នាក់ចរាចរអាចកើតមានឡើងជាក់លាក់។​ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ គម្រោងនេះមានលទ្ធផលអាចបញ្ចៀសការប៉ះទង្គិចដែលអាចកើតមានឡើងបានចំនួន ៣៥៣០ ករណី។ វេទិកានេះក៏បានកំណត់ និងដោះស្រាយកង្វល់ដែលអាចមើលឃើញ ដោយផ្តល់ឱ្យក្រុមការងារសាងសង់នូវព័ត៌មានសម្ភារៈដែលមិនអាចកាត់ថ្លៃបាន។ វិធីសាស្រ្តនេះជួយសម្រួលដំណើរការសាងសង់យ៉ាងសំខាន់ ដែលជួយសន្សំសំចៃពេលវេលា និងការចំណាយលើការអនុវត្តគម្រោងបានយ៉ាងច្រើនថែមទៀតផង។

ការប្រើកម្មវិធី 3D Modelling បានជួយសម្រួលការងាររបស់យើង និងជួយសន្សំសំចៃពេលវេលាឌីសាញ បានដល់ទៅ ២៥%ឯណោះ នេះជាការលើកឡើងពីបទពិសោធន៍របស់លោកស្រី Marta Raya ប្រធានអ្នកគ្រប់គ្រងការធ្វើម៉ូដែលគម្រោងរបស់ក្រុមហ៊ុន Ferrovial and Alamo Nex Construction។

“សមិទ្ធផលស្ពានឆ្លងកាត់នេះ នឹងជួយបង្កើនប្រសិទ្ធភាពពេលវេលាចរាចរបាន ៤៥%។ ការដាក់បញ្ចូលបច្ចេកវិទ្យាភ្លោះឌីជីថលទៅក្នុងលំហូរការងាររបស់យើងបានផ្លាស់ប្តូរ។ វាមិនត្រឹមតែបានបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យយើងឈរនៅជួរមុខនៃការច្នៃប្រតិដ្ឋបច្ចេកវិទ្យានៅក្នុងឧស្សាហកម្មសំណង់ថែមទៀត” ប្រសាសន៍របស់លោក Carlos Gonzalez, អនុប្រធានក្រុមហ៊ុន Ferrovial Construction។

គម្រោងនេះ ដែលបានបើកដំណើរការនៅឆ្នាំ ២០២២ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលប្រាំមួយឆ្នាំ ដោយសន្យាថានឹងកំណត់ឡើងវិញនូវច្រករបៀង I-35 ពង្រឹងការគ្រប់គ្រងចរាចរណ៍ និងលើកកំពស់បទពិសោធន៍ដឹកជញ្ជូនទាំងមូលសម្រាប់តំបន់អាមេរិកខាងជើង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]