រដ្ឋជំរុញឱ្យប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនំាចូល

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានាដែលប្រើប្រាស់ថវិការដ្ឋ គួរប្រើផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

នេះជាគោលនយោបាយថ្មីមួយរបស់ក្រសួងទៅតាមសំណើរបស់សមាគមថ្មក្រានីតកម្ពុជា ក្នុងការលើកទឹកចិត្តដល់អាជីវកម្មថ្មអារនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈម។

ទន្ទឹមនឹងនេះ ការលើកទឹកចិត្តនេះ សំដៅលើកកម្ពស់ផលិតផលថ្មអារក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលថ្មអារពីក្រៅប្រទេស កាត់បន្ថយការគរចោលកាកសំណល់ថ្មនៅតាមតំបន់ការដ្ឋានអណ្តូងរ៉ែ តាមរយៈការកែច្នៃ និងការប្រើប្រាស់ឱ្យអស់លទ្ធភាព និងរួមចំណែកបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ថា ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានដូចជាថ្មប្លុក ថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ។ល។ ដែលប្រើប្រាស់ក្នុងការសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]