បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។

នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ 4D កម្រិតខ្ពស់ ដោយភ្ជាប់ទំនាក់ទំនងយ៉ាងល្អរវាងដំណាក់កាលស្តារ និងសាងសង់

ភាពដ៏អស្ចារ្យបែបឌីជីថលនេះ បានផ្ដល់សិទ្ធិអំណាចដល់ក្រុមការងារគម្រោង អាចធ្វើការសាងសង់សាកល្បងនៅក្នុងគំរូឌីជីថល4D បានយ៉ាងម៉ត់ចត់ ដោយផ្តល់នូវការយល់ដឹងដែលមិនអាចប្រៀបផ្ទឹមបានចំពោះការរៀបចំកាលវិភាគគម្រោង និងការអនុវត្តសកម្មភាពជាក់ស្តែង។
ជាលទ្ធផល ក្រោយប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley នេះ ក្រុមហ៊ុនអភិវឌ្ឍន៍ចិនទាំងពីរបានកាត់បន្ថយរយៈពេលសាងសង់បានដល់ទៅ ៤០% ដែលលទ្ធផលនេះគឺជារឿងគួរឱ្យកត់សម្គាល់ ព្រោះវាបានជួយសម្រួលដល់ការបិទគម្រោងបាន ២៤០ ថ្ងៃមុនកាលកំណត់។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ លទ្ធផលនេះមិនត្រឹមតែបញ្ជាក់ពីប្រសិទ្ធភាពនៃដំណោះស្រាយឌីជីថលរបស់ក្រុមហ៊ុន Bentley ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសន្សំសំចៃការចំណាយទៅលើប្រតិបត្តិការគម្រោងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺក្រុមហ៊ុនសន្សំថ្លៃចំណាយបានដល់ទៅលើសពី ៦០ លានយន់ (ប្រមាណ ៨,៥ លានដុល្លារ) ថែមទៀតផង ។

នៅពេលដែលក្រុមហ៊ុនចិនអាច ប្រើបច្ចេកវិទ្យាថ្មីដ៏ល្អនេះ សម្រាប់អនុវត្តគម្រោងអាងស្តុកទឹកតៅសាន រហូតលេចចេញជាសញ្ញានៃភាពជោគជ័យនៅក្នុងវិស័យនៃការអភិរក្សទឹក និងការអភិវឌ្ឍន៍បរិស្ថានបានយ៉ាងល្អប្រសើរបែបនេះ វាក៏ត្រួសត្រាយផ្លូវសម្រាប់ការផ្តួចផ្តើមគំនិតនាពេលអនាគតដើម្បីឱ្យប្រទេសផ្សេងទៀត និងអ្នកជាប់ផលប្រយោជន៍ផ្សេងទៀតទូទាំងសកលលោក អាចប្រើប្រាស់បច្ចេកវិទ្យាទំនើបបែបនេះសម្រាប់ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាពបានដូចគ្នាដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]