ថៃនឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យឧស្សាហកម្មដំណាំដាំឈើ សម្រាប់នាំចេញ…

ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd មកពីប្រទេសថៃ បានបង្ហាញនូវឆន្ទៈ និងផែនការរបស់ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីក្លាយជាក្រុមហ៊ុនវិនិយោគមានលក្ខណៈគ្រប់គ្រាន់ផ្នែកឧស្សាហកម្មដំណាំដាំឈើនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម របស់ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd.។

ក្នុងជំនួបខាងលើកាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ លោក Yuenyong Subsaud បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងបណ្តាក់ទុនវិនិយោគលើឧស្សាហកម្មដាំដំណាំឈើនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។

ក្នុងនោះដែរ លោកបានបញ្ជាក់បន្ថែមនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីក្រុមហ៊ុនរបស់លោកទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ​​​គ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរង​ បានស្វាគមន៍ចំពោះគម្រោងថ្មីនេះ ព្រមទាំងបានណែនាំពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានទទួលជួបជាមួយក្រុមហ៊ុន ០២ផ្សេងទៀត រួមមាន ក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) ដឹកនាំដោយលោក Zhang Ruochen អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុន Cambodian Natural Gas ដឹកនាំដោយលោកស្រីNiu Liyun អនុប្រធានក្រុមហ៊ុ​ន។

ខណៈតំណាងក្រុមហ៊ុន CNOOC បានបង្ហាញពីបំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា ដែលក្នុងនោះរួមមានទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនីដែលប្រើប្រាស់ឧស្ម័ន ដែលការវិនិយោគនេះនឹងចូលរួមចំណែកបំពេញដល់តម្រូវការថាមពលរបស់កម្ពុជានៅពេលខាងមុខផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]