រដ្ឋប្រកាសឱ្យប្រយ័ត្នការទិញដីឡូតិ៍របស់គម្រោងទាំាង៤នេះ ព្រោះគ្មានអាជ្ញាបណ្ណត្រឹមត្រូវទេ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់ទិញ ឬជួល គម្រោងដីឡូតិ៍របស់ចំនួន៤ នៅខេត្តព្រៃវែង និងកណ្តាល ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលមិនបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប រួមមាន៖

១. ក្រុមហ៊ុន ស្កាយ ហ្កាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង “គម្រោងដីឡូតិ៍ ហ្កាឡាក់ស៊ី” ស្ថិតនៅភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

២. គម្រោង “ដីឡូតិ៍ ទីក្រុងមាស” ស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

៣. ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ ឯ.ក គម្រោង “ដីឡូតិ៍ ក្រុងតាខ្មៅ” ​ស្ថិតនៅក្នុងភូមិឆ្មារពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

៤. គម្រោង “ដីឡូតិ៍ សំបូរមាស” ស្ថិតនៅឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ជាមួយគ្នានេះដែរ និយ័តករ បានព្រមានថា ការទិញលក់ ឬជួលនូវគម្រោងទាំង៤ ដែលគ្មានអាជ្ញាបណ្ណខាងលើនេះ អាចខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]