ក្រុមហ៊ុនថៃជាង២០ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅខេត្តក្រចេះ

ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកនាំតំណាងក្រុមហ៊ុនថៃជាង ២០ក្រុមហ៊ុន ចុះសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច និងវិនិយោគ នៅទឹកដីខេត្តក្រចេះ ជាពិសេសការបង្កើននូវទំហំពាណិជ្ជកម្ម និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងកម្ពុជា-ថៃ ទៅកាន់ប្រទេសនៅក្នុងតំបន់ថែមទៀតផង។

នេះបើយោងតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការនៃស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជាជាង ២០ក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្តក្រចេះ (UBE Snoul Special Economic Zone)  នៅថ្ងៃទី០១ មេសា ២០២៤​។

នាឱកាសនោះដែរ លោក Hean Sopauline, ជានាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសថ្មី បានធ្វើការបង្ហាញពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្តក្រចេះនេះថា ជាខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ខណៈបច្ចុប្បន្នក៏មានការបង្កើតរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្មជាបន្តបន្ទាប់នៅក្នុងតំបន់។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតថៃ និងក្រុមហ៊ុនទាំង២០ ក៏បានប្តេជ្ញាចិត្តថា នឹងជួយបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នាឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំពាណិជ្ជកម្ម និងការវិនិយោគ ដោយជំរុញគាំទ្រលើវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរដែលអាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា ដើម្បីអាចពង្រីកនូវឱកាសនៃតំណរភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់បានថែមទៀតផង។

លើសពីនេះ ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ដែលអមដំណើរដោយប្រតិភូទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា – វៀតណាម) ក៏បានធ្វើការស្វាគមន៍ និងចាត់ទុកសកម្មភាពចុះសិក្សានេះ គឺបានបង្ហាញឱ្យឃើញអំពីការតភ្ជាប់គ្នារវាងកម្ពុជា និងវៀតណាម រួមទាំងឱកាសរបស់ថៃនៅក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅនៅទីក្រុងហូជិមិញបានកាន់តែស្រួលថែមទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]