Royal Group គ្រោងបើកដំណើរការរថភ្លើងល្បឿនលឿននៅកម្ពុជា ក្នុងខែមិថុនា ២០២៤នេះ

ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងចំនួន ៥ ពីប្រទេសជប៉ុន ដែលគ្រោងនឹងដាក់ឱ្យដំណើរការដឹកការជារថភ្លើងល្បឿនលឿនរត់ពីភ្នំពេញ-ក្រុងព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែតនៅក្នុងខែមិថុនាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា រថភ្លើងនេះ នឹងបើកបរដោយល្បឿនចន្លោះពី៩០ ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យតាមស្ថានភាពផ្លូវ ខណៈដែលរថភ្លើងបច្ចុប្បន្នអាចរត់បានល្បឿនត្រឹមតែ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

បើតាមការបញ្ជាក់របស់លោក ចន ឃើរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា ក្រុមហ៊ុន នឹងប្រើប្រាស់រថភ្លើងដែលទិញពីប្រទេសជប៉ុន ដែលមានសរុបចំនួន ១១ទូ ស្មើនឹង ៥រថភ្លើង សម្រាប់ដឹកអ្នកដំណើរប្រមាណ ៧០០នាក់លើផ្លូវទាំង ០២ខ្សែ។

លោកបានបន្ថែមថា រថភ្លើងនេះ បានបំពាក់ជាមួយម៉ាស៊ីនត្រជាក់ និងកៅអីពិសេស (First Class) ដែលមានតម្លៃចន្លោះពី២៤០០០រៀល ទៅ ៤០០០០រៀលក្នុងមួយកៅអី។

លោកបានបន្តថា នៅជំហានដំបូងក្រុមហ៊ុន នឹងបើកដំណើរការរថភ្លើងនៅពេលថ្ងៃសិន តែឆាប់ខាងមុខនេះដែរ ក្រុមហ៊ុន នឹងរៀបចំដំណើរការរថភ្លើងពេលយប់ ដែលមានគ្រែគេងផងដែរ។

រថភ្លើងដែលទិញពីប្រទេសជប៉ុនចំនួន ១១ទូនេះ ជារថភ្លើងជំនាន់ទី១ របស់ជប៉ុន ផលិតក្នុងឆ្នាំ១៩៧៩ ដែលអាចដំណើរខ្លួនឯងបាន ដោយពុំចាំបាច់ប្រើក្បាលរថភ្លើង ដើម្បីអូសទូរថភ្លើងឡើយ។ រថភ្លើងទាំងនេះ នឹងមកដល់កម្ពុជានៅសប្តាហ៍ក្រោយនេះ។

ក្រៅពីរថភ្លើងទាំង៥គ្រឿងខាងលើ លោក ចន ឃើរី បានបញ្ជាក់ទៀតថា ក្រុមហ៊ុន ក៏គ្រោងនឹងទិញទូរថភ្លើង និងក្បាលរថភ្លើងចំនួនជាង ២០០គ្រឿងទៀត សម្រាប់ដាក់ឱ្យបម្រើវិស័យនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានខ្សែរថភ្លើងចំនួន ០២ខ្សែ ស្ថិតនៅភាគខាងត្បូង និងភាគខាងជើងប្រទេស ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។

ដោយឡែក ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅសាងសង់ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង អាកាសយានដ្ឋាន កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មនៅតាមតំបន់គោលដៅអាទិភាព និងសក្តានុពល រាជធានីខេត្ត។​ (អានបន្ថែម)

ជាមួយនឹងផែនការនេះ កម្ពុជា ត្រូវការថវិកាប្រមាណ ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន​១៧៤គម្រោង។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]