ឥណ្ឌូនេស៊ី សម្ពោធបើកមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ឌីជីថលដ៏ធំបំផុតនៅអាស៊ាន

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) តម្លៃ ៦១លានដុល្លារអាមេរិក ដែលជាមជ្ឈមណ្ឌលធ្វើតេស្តសាកល្បងឧបករណ៍ឌីជីថល និងទូរគមនាគមន៍គ្រប់មុខនិងធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ នេះបើយោងតាម Antaranews ចុះថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។

លោកប្រធានាធិបតី Jokowi បាននិយាយកាលពីថ្ងៃអង្គារថា IDTH ដែលជាមុខមាត់ថ្មីនៃវិស័យឌីជីថលនិងទូរគមនាគមន៍របស់ឥណ្ឌូនេស៊ីនៅលើឆាកអន្តរជាតិ ដោយសារការបំពាក់បច្ចេកវិទ្យាទំនើប ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

“ឥឡូវនេះ យើងមានមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ីថ្មី ដែលជាមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ស្តង់ដារអន្តរជាតិដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មាន។ មជ្ឈមណ្ឌលនេះ បំពាក់សុទ្ធតែឧបករណ៍ទំនើប ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងចាយថវិកាច្រើនក្នុងការសាងសង់។ ខ្ញុំដឹងថា ឧបករណ៍សាកល្បងមានតួនាទីសំខាន់ណាស់។ ឧបករណ៍ឌីជីថលទាំងអស់ មុននឹងដាក់លក់នៅលើទីផ្សារនឹង ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងនៅកន្លែងនេះជាមុនសិន” ប្រសាសន៍របស់លោកប្រធានាធិបតី។

លោកប្រធានាធិបតីបានបន្ថែមក្នុងពិធីសម្ពោធនោះថា “ឌីជីថលភាវូបនីយកម្ម គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ដោយដាក់អ្នកផលិតក្នុងស្រុកធ្វើជាស្តេចនៅក្នុងប្រទេសរបស់ពួកគេ” ។

មជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) គឺជាគ្រឹះស្ថានដ៏សំខាន់ដែលបង្ហាញពីសារៈសំខាន់នៃការវិវឌ្ឍមួយកម្រិតទៀតនៃវិស័យឌីជីថលនៅទូទាំងអាស៊ី។ ដូចដែលបានគូសបញ្ជាក់ដោយប្រធាន Jokowi មជ្ឈមណ្ឌលនេះ ផ្តោតលើការធានាសុវត្ថិភាព សុខភាព និងស្តង់ដារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឧបករណ៍ឌីជីថលគ្រប់ប្រភេទដូចជា កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ទូរទស្សន៍ឌីជីថល ឧបករណ៍និយាយងាយស្រួល រ៉ាដា និងឧបករណ៍សំខាន់ៗដែលប្រើក្នុងជីវិតប្រចាំថ្ងៃ និងឧស្សាហកម្មផ្សេងៗ។

បើក្រឡេកមើលទៅទីផ្សារនៅទូទាំងអាស៊ីវិញ នីតិវិធីធ្វើតេស្តឌីជីថលនៅតាមបណ្តាប្រទេសមួយចំនួនកំពុងមានភាពជឿនលឿន និងបង្ហាញនិន្នាការថ្មីៗ គួរកត់សម្គាល់។ ​ ការកើនឡើងនៃឌីជីថលភាវូបនីយកម្ម និងអត្រាប្រេវ៉ាឡង់នៃឧបករណ៍ឌីជីថលនៅលើទីផ្សារ ត្រូវការកន្លែងធ្វើតេស្តដែលមានគុណវុឌ្ឍិនិងស្តង់ដារច្បាស់លាស់។ កំណើននេះ គូសបញ្ជាក់អំពីសារៈសំខាន់នៃមជ្ឈមណ្ឌលធ្វើតេស្តក្នុងការបង្កើនចំណេះដឹងផ្នែកឌីជីថល និងការទទួលយកបច្ចេកវិទ្យានៅទូទាំងតំបន់។

និន្នាការចុងក្រោយបង្អស់នៃមជ្ឈមណ្ឌលតេស្តឌីជីថលនៅអាស៊ី

ការមកដល់នៃបច្ចេកវិទ្យាទំនើបដូចជា 5G, IoT និង AI បាននាំមកនូវការកើនឡើងនូវតម្រូវការសម្រាប់ឧបករណ៍ឌីជីថលដែលកាន់តែមានលក្ខណៈទំនើបៗជាងមុន។ នៅពេលដែលសេដ្ឋកិច្ចអាស៊ី បន្តទទួលយកឌីជីថលភាវូបនីយកម្ម មានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការពង្រឹងសមត្ថភាពនៃមជ្ឈមណ្ឌលសាកល្បងឌីជីថល ដើម្បីតាមឱ្យទាន់ល្បឿននៃភាពជឿនលឿនផ្នែកបច្ចេកវិទ្យា។

ជាងនេះទៅទៀត សេដ្ឋកិច្ចឌីជីថលនៅអាស៊ីកំពុងមើលឃើញពីការវិវត្តដ៏ឆាប់រហ័ស ដោយមានការសង្កត់ធ្ងន់យ៉ាងខ្លាំងលើពាណិជ្ជកម្មឌីជីថល ការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដែលកំពុងគ្រប់ដណ្តល់លើគ្រប់ផ្នែកនៃសកម្មភាពសេដ្ឋកិច្ច។ ការវិនិយោគទៅលើមជ្ឈមណ្ឌលធ្វើតេស្តឌីជីថលរបស់ឥណ្ឌូនេស៊ី គឺជាការចាប់យកចំណុចស្នូលនៃប្រព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ និងកំពុងសម្របខ្លួនទៅនឹងនិន្នាការសកលទាំងនេះ ដោយពង្រីកវិសាលភាពរបស់ខ្លួន ក្នុងទិសដៅពង្រឹងជំហរក្លាយជាភ្នាក់ងារជំរុញដ៏សំខាន់នៃវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]