ក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ

ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំក្រោយ ហើយគ្រោងនឹងផលិតគ្រឿងបង្គុំរថយន្ត និងម៉ាស៊ីន រួមជាមួយនឹងផលិតផលផ្សេងទៀត។

រោងចក្រថ្មីនេះ នឹងសាងសង់លើផ្ទៃដី ៥០០.០០០ម៉ែត្រក្រឡា ដែលធំជាងរោងចក្រដែលកំពុងដំណើរការនៅកម្ពុជាចំនួន ២,៥ដង។

ដោយឡែកនៅប្រទេសថៃវិញ ក្រុមហ៊ុនជប៉ុននេះ ក៏គ្រោងនឹងបោះទុន ១៧ពាន់លានយ៉េន ស្មើនឹងជាង ១០៩លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតថាមពលសូឡានៅរោងចក្រដែលកំពុងដំណើរការ ដែលគ្រោងនឹងតម្លើងឧបករណ៍ផលិតក្នុងឆ្នាំ២០២៥ ខាងមុខនេះ និងអាចបង្កើនថាមពលដល់ ១៧០មេហ្កាវ៉ាត់ ខណៈមាន ១៦.៥មេហ្កាវ៉ាត់រួចមកហើយ។

ជាមួយនឹងគម្រោងនេះ ក្រុមហ៊ុន អាចប្រើប្រាស់ថាមពលសូឡាបានរហូតដល់ទៅ ៥០% នៃតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ខ្លួននៅប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានកំណត់គោលដៅរបស់ខ្លួន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន ៣០% នៅត្រឹមឆ្នាំ២០៣០។

ក្រៅពីប្រទេសថៃ ក្រុមហ៊ុន​នេះ ក៏បាននឹងកំពុងតម្លើងរោងចក្រថាមពលសូឡា នៅកម្ពុជា និងហ្វីលីពីនផងដែរ ដែលទិន្នផលថាមពលសរុបក្នុងប្រទេសទាំង ០៣នេះ រំពឹងថានឹងកើនដល់ ២៣០មេហ្កាវ៉ាត់ នៅឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្រុមហ៊ុន Minebea Cambodia បានសម្រេចពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួន ដោយគ្រោងវិនិយោគថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតានៅក្នុងខេត្តពោធិ៍សាត់ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់កាលពីថ្មីៗនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]