កម្ពុជានិងស្ថាប័នអន្តរជាតិ៣ កំពុងរួមគ្នាស្វែងរកវិធីសាស្រ្តសង់អគារដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់តិចបំផុត

ក្រសួងស្ថាប័នសំខាន់មួយចំនួននៅកម្ពុជា កំពុងសហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ រកវិធីសាស្ត្រសាងសង់អគារដែលអាចកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យបានតិចបំផុត ដើម្បីជាផ្នែកមួយជួយកាត់បន្ថយការកើនឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ក្រុមការងារនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP)។

គួរបញ្ចាក់ថា ក្រុមការងារពិសេសនេះកំពុងអនុវត្ត «គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» ដែលមានបញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការរចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រា​ន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគា​​រមានភាពបៃតង។

លោកស្រី Kim Roseberry តំណាង UN-ESCAP បានលើកឡើងថា ប្រព័ន្ធត្រជាក់អកម្ម ឬហៅជាភាសាអង់គ្លេសថា passive cooling នឹងជាដំណោះស្រាយគោលមួយ ដោយមិនចាំបាច់ប្រើប្រាស់អគ្គិសនីច្រើន ហើយអាចកាត់បន្ថយការចំណាយបានថែមទៀតផង។

លោកស្រីបានបន្ថែមថា ប្រព័ន្ធត្រជាក់អកម្ម នឹងជួយកាត់បន្ថយការកើនឡើងកម្តៅ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ឬក្នុងអគារនៅក្នុងប្រទេសកម្ពុជាមានភាពត្រជាក់ជានិរន្ដរ៍ ដោយមិនសូវចាំបាច់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន។

ទន្ទឹមនឹងនេះ លោកស្រីបញ្ជាក់បន្ថែមថា កម្ពុជានឹងក្លាយជាប្រទេសនាំមុខមួយ សម្រាប់ការប្រើប្រាស់ការរចនាអគារ ដែលពឹងផ្អែកលើភាពត្រជាក់អកម្មនេះ។

តាមប្រភពដដែលបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន សម្រេចបាន ៦២ភាគរយ ដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅនៃផែនដី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]