មណ្ឌលកំសាន្ត Himalayan Bungy សាងសង់ប៉មខ្ពស់ជាងគេនៅឥណ្ឌា នាំអ្នកទេសចរណ៍ផ្សងព្រេងទៅកាន់ទីខ្ពស់បំផុតមិនធ្លាប់មាន

ក្រុមហ៊ុន Sketeton ជាក្រុមហ៊ុនទីប្រឹក្សាគ្រឿងបង្គុំបានជំនះឧបសគ្គក្នុងការរចនាប៉មអគារលោតកម្ពស់ខ្ពស់​បំផុតក្នុងប្រទេសឥណ្ឌា

ស្ថិតនៅលើច្រាំងទន្លេខាងស្តាំនៃទន្លេគង្គា នៅជាប់ជើងភ្នំហិម៉ាឡៃយ៉ា ទីក្រុង Rishikesh របស់ឥណ្ឌា​គឺជា​កន្លែង​ដ៏ពិសិដ្ឋមួយសម្រាប់​អ្នកកាន់​សាសនាហិណ្ឌូ ដែលភាគច្រើនជាអ្នកធ្វើធម្មយាត្រាទៅកាន់ទីក្រុង។ វាត្រូវ​បានគេស្គាល់យ៉ាងទូលំទូលាយថា ជារដ្ឋធានីយូហ្គានៃពិភពលោក និងទាក់ទាញអ្នកហាត់យូហ្គាមកពីជុំវិញ​ពិភពលោកជារៀងរាល់ឆ្នាំសម្រាប់ពិធីបុណ្យយូហ្គាអន្តរជាតិប្រចាំឆ្នាំរបស់ខ្លួន។

ប៉ុន្តែទន្ទឹមនឹងការទាក់ទាញខាងវិញ្ញាណទាំងនេះ ចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងៗធ្វើដំណើរទៅកាន់ Rishikesh ដើម្បីស្វែងរកការបន្ធូរភាពតានតឹង។ ទីក្រុងនេះត្រូវបានប្រសិទ្ធិនាមថា ជារាជធានីផ្សងព្រេងរបស់​ប្រទេស​ឥណ្ឌា ជាមួយនឹងឱកាសដ៏ច្រើនជាមួយការកំសាន្តដោយការជិះក្បូន ការជិះទូក និងលោតទម្លាក់​កម្ពស់។

វិស្វករនៃក្រុមហ៊ុន Skeleton Consultants បានកំណត់គោលដៅរបស់ខ្លួនលើការរចនារដ្ឋធានីផ្សងព្រេង​មួយនេះដោយការរចនាប៉មលោតកម្ពស់ខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌា។ ដើម្បីបំបែកភាពទាក់ទាញដែលមាន​ពីមុន ប៉មថ្មីចាំបាច់ត្រូវសាងសង់ក្នុងកម្ពស់យ៉ាងហោចណាស់ 83 ម៉ែត្រ។

បន្ទាប់ពីឆ្លងកាត់ការលំបាកក្នុងរចនា​ និងការសាងសង់មណ្ឌលកំសាន្ត Himalayan Bungy ដែលមានទីតាំង​នៅក្នុងឧទ្យាន Hikers Adventure Park កន្លែងលោតទម្លាក់កម្ពស់បានបើកជាសាធារណៈកាលពីខែមេសា ស្ថិតនៅលើកំពូលភ្នំដ៏ចោតមួយ ជាមួយនឹងទិដ្ឋភាពបែបប៉ាណូរ៉ាមិចនៃទន្លេគង្គា។ វា​មាន​ដៃ​ហក់ចេញ​ប្រវែង ២៧ ម៉ែត្រ ដែល​លាតសន្ធឹង​លើ​ជម្រាលនៅពី​ខាងក្រោម បានបង្កើតកម្ពស់ទម្លាក់​ចុះដល់ ១០៧ ម៉ែត្រ។

ប៉ុន្តែអ្វីដែលការលំបាកក្នុងរចនាស្ថិរភាពគ្រឿងបង្គុំមួយនៅក្នុងការដ្ឋានសាងសង់នេះ គឺបញ្ហាទីខ្ពស់។

លោក Abhay Gupta នាយកក្រុមហ៊ុន Skeleton Consultants បាននិយាយថា “យើងត្រូវតែមានការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង វាមិនត្រឹមតែឆ្លើយតបមុខងារស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាសុវត្ថិភាពនៃការគណនា​គ្រឿងបង្គុំផងដែរ”។ “បញ្ហាប្រឈមដ៏ធំបំផុត គឺលក្ខខណ្ឌនៃការដ្ឋានសាងសង់ដែលនៅទីខ្ពស់។”

ឧទ្យាននេះស្ថិតនៅលើដីថ្មនៅក្នុងតំបន់ដែលងាយនឹងរញ្ជួយដី ដូច្នេះក្រុមការងាររបស់ Gupta ត្រូវតែបង្កើត​គ្រឿង​បង្គុំដែលអាចទប់ទល់នឹងសកម្មភាពរញ្ជួយដ៏ខ្លាំង។ លើសពីនេះទៀត ខ្យល់បក់ខ្លាំងរហូតដល់ 180 គីឡូម៉ែត្រ​ក្នុងមួយម៉ោង តែងតែបក់បោកឆ្លងកាត់ទីតាំងនេះ។

ក្រុមការងាររបស់លោក Gupta បានបង្កើតគំរូ 3D ដោយប្រើកម្មវិធីវិភាគរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Bentley System ដើម្បីគណនាពីរបៀបដែលប៉មដ៏ខ្ពស់នេះនឹងរងផលប៉ះពាល់ដោយកម្លាំងទាំងនេះ។ ជាមួយនឹងការ យល់ដឹងពីការវិភាគឌីជីថលនេះ ពួកគេបានសម្រេចចិត្តបង្កើត គ្រឿងបង្គុំជាបន្ទះឈើដែលមានដង្កៀប​ឈើ​ឆ្កាងនៅចំណុចសំខាន់ៗនឹងធ្វើឱ្យប្រសើរបំផុតឆ្លើយតបលក្ខខណ្ឌខ្យល់។ ក្រុមការងារក៏បានជ្រើសរើសខ្សែពួរដើម្បីទប់ដៃរបស់ប៉ម ការពារកុំឱ្យវាវិលតាមខ្យល់។ ដើម្បីបង្កើតស្ថិរភាព​បន្ថែមទៀត និងការពារការរអិលបាក់ដី គេបានសាងសង់ជញ្ជាំងទប់ដី និងជញ្ជាំងថ្មបាយអរពីរនៅតាម​បណ្តោយជម្រាល។

ការវិភាគតាមសូហ្វែរ ក៏បានបង្ហាញផងដែរថា គ្រឿងបង្គុំចាំបាច់ត្រូវស្រាលជាងមុន ដើម្បីទប់ទល់ការកកិត ដូច្នេះទម្ងន់សរុបរបស់ប៉មត្រូវបានកាត់បន្ថយជិត 25% ស្មើទម្ងន់ដែក ៥តោន។

ការជំនះឧបស័គ្គ

លោក Gupta បានចូលរួមក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតផងដែរ ដើម្បីដឹកជញ្ជូនគ្រឿង​បង្គុំធំៗទៅកាន់ការដ្ឋានដាច់ស្រយាលនៃឧទ្យានដើម្បីផ្គុំចូលគ្នា។ បំណែកដែលបង្កើតជាប៉មនេះ ត្រូវបាន​ផលិត​នៅក្នុងរោងជាងមួយដែលមានចម្ងាយប្រហែល 40 គីឡូម៉ែត្រ​ ពីការដ្ឋានសាងសង់ ហើយត្រូវដឹកជញ្ជូនតាមផ្លូវ​ដ៏តូចចង្អៀតដើម្បីដឹកជញ្ជូនទៅដល់ឧទ្យាន។ យ៉ាងណាក៏ដោយ លោក Gupta ត្រូវតែកែសម្រួលការ​រចនា​របស់​គាត់ដើម្បីបំបែកជាបំណែកតូចៗ។

លោក Khushbu Davda ស្ថាបនិក M/s Studio Emergence Mumbai ដែលជាស្ថាបត្យករគម្រោង បានផ្តល់​ផែនការ​មេសម្រាប់ការងារបន្ថែមផ្សេងៗទៅកាន់ Hikers Adventure Park ដោយការងារបន្ថែមនេះគឺជាការច្នៃ​ប្រឌិត និងចាំបាច់នៅលើគំនិតរបស់លោក Gupta។

លោក Davda បាន​និយាយ​ថា​៖ «​វា​ជា​បញ្ហា​នៃ​របៀបការងារ​ដែល​វា​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​សាងសង់​ក្នុង​បរិយាកាស​បែបនេះ​»។ “ហើយវាក៏ជាពេលវេលាដ៏ពិបាកផងដែរនៅរដូវភ្លៀង ពីព្រោះបេតុងអាច​នឹងហូរ​ចូល​ទន្លេ​គង្គា”។

ការងារនៅលើប៉មនេះបានចាប់ផ្តើមនៅដើមឆ្នាំ 2022 ហើយបញ្ហាសំខាន់ គឺនៅលើការងារគ្រឹះឱ្យមានស្ថិរភាព​ទ្រទ្រង់គ្រឿងបង្គុំសម្រាប់ប៉មនេះនៅនឹងកន្លែងមុនពេលរដូវខ្យល់មូសុងចាប់ផ្តើមនៅក្នុងខែមិថុនាដែលអាចនាំមកនូវគ្រោះថ្នាក់នៃការរអិលបាក់ដី។

សូម្បី​តែ​មុន​រដូវ​វស្សា គម្រោង​នេះ​ត្រូវ​ប្រឈម​នឹង​លក្ខខណ្ឌ​លំបាកៗជាច្រើន។ នៅពេលដែលប៉មដំឡើង​កាន់តែខ្ពស់ ខ្យល់បានក្លាយជាឧបសគ្គកាន់តែខ្លាំង ហើយវាកាន់តែគ្រោះថ្នាក់សម្រាប់ក្រុមការងារដែល​ទទួល​ខុស​ត្រូវក្នុងការរឹតបន្តឹងប៊ូឡុងនីមួយៗដោយដៃ។ ដើម្បីកិច្ចដំណើរការកាន់តែងាយស្រួល និងមានសុវត្ថិភាព ក្រុមការងារបានរៀបចំផែនការជាយុទ្ធសាស្ត្រជាលំដាប់ច្បាស់លាស់ ដែលសមាសធាតុ​នីមួយៗ​គួរតែត្រូវបានបំបែកជាបំណែកតូចៗដើម្បីលើកឡើង និងចាប់ផ្គុំ។

លោក Gupta បាននិយាយថា ការសាងសង់ត្រូវបានពន្យារពេលប្រហែល 2 ខែ ដោយសារភ្លៀង ប៉ុន្តែការផ្អាក​ត្រូវបានទូទាត់មួយជម្រើសដែលក្រុមការងាររបស់គាត់ក្នុងការប្រើដំណោះស្រាយឌីជីថលរបស់ក្រុមហ៊ុន Bentley System ប្រកបដោយភាពច្នៃប្រឌិតក្នុងអំឡុងពេលដំណើរការគូសប្លង់។ សរុបមក ពួកគេបានសន្សំ​ការងារប្រហែល 200 ម៉ោង ដោយប្រើកម្មវិធីមើលឃើញ 3D ដើម្បីបង្កើនប្រសិទ្ធភាព​ការរចនាប៉មមុនពេល​ចាប់ផ្តើមសាងសង់។

បទពិសោធន៍សាងសង់ប៉មលោតកម្ពស់

ខណៈពេលដែលភាពរឹងមាំនៃរចនាសម្ព័ន្ធគឺជាអាទិភាពមួយ ការរចនាប្រកបដោយផាសុកភាពដែលអនុញ្ញាត​ឱ្យ​អ្នកមកលេងលោតកំសាន្តមានអារម្មណ៍ថា សុវត្ថិភាពក៏ជាកត្តាសំខាន់បំផុតផងដែរ។ អ្នកទស្សនា​អាចចូល​ទៅកាន់កន្លែងទទួលភ្ញៀវនៅជាន់ផ្ទាល់ដី ហើយមានជម្រើសក្នុងការឡើងតាមជណ្តើរជើង ឬជណ្តើរយន្ត​ទៅកាន់កន្លែងដែលត្រូវលោត ដែលជាកន្លែងគ្រូបង្ហាត់នៅចាំជួយណែនាំពីរបៀបលោតដោយសុវត្ថិភាព។

សម្រាប់អ្នកដែលមកអបអរមិត្តភ័ក្តិ និងគ្រួសារដែលមានបំណងចង់លោតកំសាន្ត—ឬអ្នកដែលសម្រេចចិត្ត​ថយ​ក្រោយពេលឃើញកម្ពស់​ខ្ពស់ដល់ 107ម៉ែត្រ—និងមានកន្លែងសម្រាប់ទស្សនា​ទិដ្ឋភាពលោត​ទាំងមូល​ផងដែរ។

វីដេអូក្នុងបណ្តាញសង្គមរបស់ Himalayan Bungy បានបង្ហាញពីរូបភាពនៃអ្នកស្វែងរកការរំភើបចិត្តនៅពេល​បានឆ្លងកាត់ Bungy កន្លែងលោតកំសាន្តក្នុងកម្ពស់ខ្ពស់ជាងគេរបស់ឥណ្ឌា ដោយកត់ត្រាទុកឈ្មោះអ្នក​មកលេងក្នុងបញ្ជីចាប់តាំងពីប៉មនេះបានបើកជាសាធារណៈនៅក្នុងខែមេសា។ អ្នកខ្លះឡើងលើវេទិកាដោយ​ទំនុកចិត្ត ខ្លះទៀតផ្អៀងទៅក្រោយក្នុងចន្លោះលំហទទេ ហើយខ្លះទៀត លោតដោយដៃលាតសន្ធឹង​លើអាកាស​ដូចជាកំប្រុកហោះ ដែលមើលទៅគួរឲ្យជក់ចិត្ត។

ដោយមិនគិតពីរចនាបថ អ្នកញៀននឹងការសប្បាយតាមរយៈល្បែងលោតកំសាន្តទាំងនេះ​អាចនឹងភ្ញាក់ផ្អើល​នៅពេលដែលដឹងថាក្រុមដែលបានគូសប្លង់ និងសាងសង់ប៉មនេះ បានចាត់ទុកការងាររបស់ពួកគេថាជាកិច្ចការ​ដ៏សំខាន់ និងក្លាហានដូចការលោតចេញពីលើប៉មនោះដែរ។

លោក Gupta បាននិយាយថា “ចាប់ពីថ្ងៃទីមួយនៃការចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ វាគឺជាបទពិសោធន៍​មួយ​ដ៏គួរឱ្យរំភើបក្នុងជីវិតរបស់គាត់”។


រូបភាព៖ Skeleton Consultants បង្ហាញពីគំនូស 3D នៃការរចនាប៉ម ដើម្បីបង្ហាញពីប្រសិទ្ធិភាពការងារមុនពេល​ចាប់ផ្តើមសាងសង់ ដែលការរចនាតាមរយៈដំណោះស្រាយឌីជីថលរបស់ Bentley System នេះគឺសន្សំពេល​វេលាបានរហូតដល់ទៅ 200ម៉ោង។

អំពីអ្នកនិពន្ធ៖ លោកស្រី Jana Miller បម្រើការជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារផលិតផលសម្រាប់ការវិភាគរចនាសម្ព័ន្ធនៅ Bentley Systems ។ លោកស្រីទទួលខុសត្រូវចំពោះការបង្កើតមាតិកា ផ្ញើសារ និងកម្មវិធីដែលលើកកម្ពស់កម្មវិធីសម្រាប់ការវិភាគ ការរចនាគ្រឿងបង្គុំរបស់ Bentley ដូចជា ការឌីហ្សាញ និងវិភាគគ្រឿងបង្គុំ បំពង់ និងនាវា និងការវិភាគគ្រឿងបង្គុំ កម្លាំងខ្យល់នៅកណ្តាលសមុទ្រ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោកស្រីតាមរយៈអ៊ីម៉ែល jana.miller@bentley.com

2023 Going Digital Awards Nominee

© 2023 Bentley Systems, Incorporated. Bentley and the Bentley logo are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]