ជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖

១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Reso​u​r​ce Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។

២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri Sophorn-Poipet Sections) (III)] មានទឹកប្រាក់ចំនួន ៨.២៩៣លានយ៉េន​ ត្រូវជាប្រមាណ ៥៥លានដុល្លារ។

ឥណទានដំណាក់កាលទី៣ នេះ គឺជាឥណទានសម្រាប់បំពេញបន្ថែមឱ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈានទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ខណៈដែលកំណាត់ពីព្រែកក្តាម-បាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការររួចហើយ។ (អានបន្ថែម)

ជារួម គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ពីស្ពានព្រែកក្តាម – ក្រុងប៉ោយប៉ែត ក្នុងក្របខ័ណ្ឌឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦ គ.ម ត្រូវសាងសង់ជាផ្លូវ ៤ គន្លង មានទទឹង ២៣ម៉ែត្រ ដោយក្រាលកៅស៊ូ A/C កម្រាស់ ១៥ ស.ម និងមានសួនច្បារកណ្តាល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]