រឿង​ដ៏អស្ចារ្យ​​ទាំង៥ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍

អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធ​ប្រឆាំង​នឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅ​ក៏ជាពេលវេលាដ៏ល្អ​សម្រាប់​អ្នកចូលចិត្ត​ហែលទឹក​ដែរ ហើយ​ឌីជីថលភ្លោះ​អាចជួយ​អ្នកហែលទឹក​កែលម្អ​ពីរបៀបហែល​ដើម្បី​ប្រកួតប្រជែង។ ដើម្បីស្វែងយល់ពី​ភាព​អស្ចារ្យ​​ទាំងនេះ សូមអានអត្ថបទដែលបង្ហាញពីភាពអស្ចារ្យទាំងនេះ​ដូចតទៅ។

ចលនាភ្លើងឆេះព្រៃក្នុងឌីជីថលភ្លោះ


ការគ្រប់គ្រងគំរូចលនាធ្វើភ្លើងឆេះព្រៃដែលពិពណ៌នាអំពីការរីករាលដាលក្នុងកម្រិត PM 2.5 aerosols កំឡុងពេលឆេះ។ រូបភាព៖ ណាសា / សាកលវិទ្យាល័យ San Jose State

គំរូឌីជីថលភ្លោះភ្លើងឆេះព្រៃដែលត្រូវបានបង្កើតឡើងដោយការិយាល័យបច្ចេកវិទ្យាវិទ្យាសាស្ត្រផែនដីរបស់អង្គការ NASA កំពុង​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) ដើម្បីព្យាករណ៍គន្លងផ្លូវដែលឆេះ និង​ផ្សែងហុយ​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះជាជាងប្រើពេលរាប់ម៉ោងខុសពីមុន។ “ខណៈពេលដែល​គំរូសកល​បច្ចុប្បន្ន​ដែល​ពិពណ៌នា​អំពី​ការរីករាលដាល​នៃភ្លើង​ឆេះព្រៃ និង​ផ្សែងដែលមានកម្រិតបង្ហាញទំហំត្រឹមតែ 10 គីឡូម៉ែត្រក្នុងមួយភីកសែល នោះ Wildfire Digital Twin នឹង​ផលិត​ម៉ូដែល​ជាមួយនឹងកម្រិតភាពច្បាស់ពី 10 ទៅ 30 ម៉ែត្រក្នុងមួយភីកសែល ដែលជាការធ្វើឱ្យប្រសើរឡើង​នៃពីររបៀប​ដោយ​ឡែក​ពីគ្នាក្នុងការពង្រីក​ទំហំ។” តាមការលើកឡើងរបស់ណាសា។

ហេតុអ្វីបានជាវាសំខាន់៖ អង្គការ NASA បាននិយាយថា ការទទួលបានគំរូលឿន និងលម្អិត ផ្តល់នូវ “តម្លៃយ៉ាងសម្បើម” សម្រាប់​អ្នក​ចូលអន្តរគមន៍​​ដំបូងដែលប្រណាំងនឹងពេលវេលាដើម្បីជួយសង្គ្រោះជីវិត ការពារផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធ។ លោក Milton Halem សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យ Maryland ក្រុង Baltimore County បាន​និយាយថា “យើងចង់ផ្តល់អ្នកពន្លត់អគ្គីភ័យនូវព័ត៌មានដែលមានប្រយោជន៍ និងទាន់ពេលវេលា”។ លោក Halem បាន​កត់សម្គាល់​ថា “ជាទូទៅមិនមានអ៊ិនធឺណិតគ្រប់ទីកន្លែងទេ ហើយក៏មិនមានការចូលប្រើកុំព្យូទ័រធំៗដែរ” សម្រាប់​អ្នកចូលអន្តរគមន៍​ដំបូង​ក្នុង​អំឡុងពេល​ភ្លើង​ឆេះព្រៃ។ ប៉ុន្តែជាមួយនឹងគំរូរបស់ NASA ក្រុមអ្នកពន្លត់ភ្លើងឆេះព្រៃអាចទំនាក់ទំនង និង “ដំណើរការ​ឌីជីថលភ្លោះ​មិនត្រឹមតែ​នៅលើកុំព្យូទ័រយួរដៃរបស់គេប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែថេប្លេត” ហើយតាមរយៈ ឌីជីថលភ្លោះ​ក៏អាច​ជួយ​តាមដាន​និន្នាការ​ភ្លើង​ឆេះព្រៃ​ជាសកលផងដែរ។

គំរូហែលទឹកបំប្លែងជាទិន្នន័យ


ការបង្ហាញចលនាហែលទឹកជា Illustrations

ព្រឹត្តិការណ៍កីឡាអូឡាំពិកអាចនឹងបញ្ចប់ ប៉ុន្តែទិន្នន័យវិទ្យាសាស្ត្រ និងកីឡានៅតែមានក្នុងព័ត៌មាន។ ទិន្នន័យគណិតវិទ្យា និងឌីជីថលភ្លោះ – ជំនួយដោយបច្ចេកវិទ្យាដែលបំពាក់ជាមួយកីឡាករ – មាន​សក្តានុពល​ក្នុងការ​ដាក់​អ្នកហែលទឹកប្រកួតប្រជែង​នៅក្នុងល្បឿនដែលលឿនជាងមុន។ លោក Ken Ono សាស្ត្រាចារ្យគណិតវិទ្យា និង​វិទ្យាសាស្ត្រ​ទិន្នន័យ​នៅ​សាកល​វិទ្យាល័យ Virginia បានផលិតសៀវភៅមួយដែលមានចំណងជើងថា “Swimming in Data” ដោយ​សហការ​ជាមួយ​សិស្ស​របស់​គាត់​ជាច្រើន​នាក់ រួមទាំងអ្នកហែលទឹកមេដាយមាសអូឡាំពិក កញ្ញា Kate Douglass ផងដែរ។ លោក Ono ជឿជាក់ថា វិធីសាស្រ្ត​បែប​វិទ្យាសាស្ត្រ​នេះ គឺដើម្បីបង្កើតយុទ្ធសាស្ត្រហែលទឹក នឹងក្លាយជាស្តង់ដារឆាប់ៗនេះ។ លោក​បាន​ថ្លែង​ថា​៖ «​ប្រាំ​ឆ្នាំទៅមុខ គិតចាប់​ពី​ពេល​នេះ​ទៅ ​រឿង​របស់​យើង​នឹង​មិន​មែនព្រេងនិទាននោះទៀត​ទេ។ “វានឹងក្លាយជារឿង… អូអស្ចារ្យ! អ្នករាល់​គ្នា​កំពុង​ធ្វើវា​ឥឡូវ​នេះ។” សៀវភៅកំណត់ត្រាបានបង្ហាញពីរបៀបដែលគណិតវិទ្យា និងរូបវិទ្យា រួមផ្សំ​ជាមួយ​បច្ចេកវិទ្យា​ដើម្បី​ទទួលបាន​ទិន្នន័យ​កម្រិត​បុគ្គល ដែលអាចជួយអត្តពលិកកែលម្អ ជីវ-មេកានិចនៃការហែលទឹករបស់ពួកគេ។ លោក Ono បាននិយាយថា “វា​គឺជា​ការប្រកួត​កីឡា ក៏ដូចជាការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ”។ លោក Will Tenpas ជាអ្នកហែលទឹក និង​ជានិស្សិត​វិទ្យាសាស្ត្រ​ទិន្នន័យនៅ UVA បាននិយាយថា វាមានភាពងាយស្រួលក្នុងការជ្រួតជ្រាបដោយកត្តាជាច្រើនដែលពាក់ព័ន្ធនឹងការហែលទឹក។ “មាន​ការកំណត់​ភាពបត់បែន​គ្រប់ប្រភេទ វាប្រៀបដូចជាអ្នក​មាន​ទឹក​ដើរ​មក​រក​អ្នក អ្នក​ភ្ញាក់​ហើយ អ្នក​មានចលនា”។

 ហេតុអ្វីបានជាវាសំខាន់៖ ក្រុមអ្នកស្រាវជ្រាវបានប្រើឧបករណ៍ចាប់សញ្ញាដែលដាក់នៅលើកដៃ កជើង និងខ្នងរបស់អ្នកហែលទឹក ដើម្បីចាប់យកទិន្នន័យ និងបង្កើតគំរូឌីជីថលភ្លោះ ដែលចម្លងចលនារបស់អត្តពលិកយ៉ាងជាក់លាក់។ គំរូ​ទាំងនេះ​បានបង្ហាញ​ពីភាពខ្លាំង និងភាពខ្សោយ ផ្តល់ឱ្យ​គ្រូបង្វឹក​នូវការយល់ដឹងដើម្បីណែនាំ​អំពីការកែលម្អ​បច្ចេកទេស និងយុទ្ធសាស្ត្រ។ លោក August Lamb ដែលជាអតីតអ្នកហែលទឹក UVA បាននិយាយថា “វាជាប្រភពព័ត៌មាន​ដ៏មាន​តម្លៃមិនគួរឱ្យជឿ” ។ “អាច​មាន​ប្រភពព័ត៌មាន​នេះ ដែល​អ្នក​អាច​សាកល្បងមួយ​ខែ ហើយ​បន្ទាប់​មក​ចំណាយ​ពេល​មួយ ឬ​ពីរ​ខែ​ដើម្បី​ធ្វើ​ការ​កែ​តម្រូវ ហើយ​បន្ទាប់​មក​សាក​ល្បង​ម្ដង​ទៀត ហើយ​មើល​ថា​មាន​អ្វី​ខុស​ប្លែក​ពី​គេ។” លោក Lamp បានប្រៀបធៀបឌីជីថលភ្លោះ​ទៅនឹង​លក្ខណៈ​ពិសេស​មួយ​នៅក្នុងហ្គេម Nintendo នៃ Mario Kart ដែលជា​កន្លែង​ដែល​អ្នក​អាចប្រកួតប្រជែង​ជាមួយ​នឹង​កម្លាំងខ្លួនឯង។ កីឡាករ​អូរឡាំពិក កញ្ញា Douglass ដែល​ជា​សហ​អ្នកនិពន្ធឯកសារ​នោះ​បាន​កំណត់​ឃើញ​កំហុស​នៅ​ក្នុង​ទីតាំង​ក្បាល​របស់​នាង​ក្នុង​ការ​លោតចូល​ទឹក​ដោយការបង្អាក់ដង្ហើមក្នុងចម្ងាយ ២០០ ម៉ែត្រ។ ដោយប្រើគំរូឌីជីថលភ្លោះ គ្រូបង្វឹក​របស់​នាង​បាន​កំណត់​ចំនួនពេលវេលាដែលនាងអាចសន្សំបានដោយការកែលម្អពីរបៀបលោតចូលទឹក។ នៅពេលដែលបច្ចេកទេស​របស់នាង ត្រូវបានធ្វើតេស្តនៅឆ្នាំ 2020 ការបង្អាក់ដង្ហើមក្នុងចម្ងាយ 200 ម៉ែត្រគឺមិនមានសូម្បីតែនៅក្នុងបញ្ជីតាមដានសកម្មភាព​របស់នាងរាល់ពេលហែលទឹក​ក៏ដោយ។ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​នេះ នាង​បាន​បង្កើត​កំណត់ត្រា​សម្រាប់ប្រទេស​អាមេរិក និង​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​នេះ។

ការប្រែប្រួលផ្ទៃសមុទ្រនៅម៉ៃអាមី


សាស្រ្តាចារ្យសាកលវិទ្យាល័យបានបង្កើតគំរូគណិតវិទ្យាដែលអាចជួយអ្នករៀបចំផែនការទីក្រុងជាមួយនឹងការសម្រេចចិត្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ រូបថត៖ រដ្ឋ Virginia Tech។

គំរូគណិតវិទ្យាដែលបង្កើតឡើងដោយសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Florida Atlantic, សាកលវិទ្យាល័យ Virginia Tech និង​​សាកលវិទ្យាល័យ Houston អាចជួយអ្នករៀបចំផែនការទីក្រុងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ​អំពីការ​កែលម្អ​​ហេដ្ឋារចនាសម្ព័ន្ធ។ ក្របខណ្ឌដែលបានបោះពុម្ពផ្សាយនៅក្នុងការគ្រប់គ្រងផលិតកម្ម និងប្រតិបត្តិការ ផ្តល់​នូវ​វិធីសាស្រ្ត​ដ៏ទូលំទូលាយមួយក្នុងការធ្វើឱ្យការវិនិយោគទទួលបានព័ត៌មានចំពេលមានការប្រែប្រួលខ្លាំងទាក់ទងនឹងអាកាសធាតុ។ គួរ​កត់សម្គាល់​ក្នុងចំណោមបញ្ហាប្រឈម រួមទាំងការកើនឡើងហានិភ័យនៃទឹកជំនន់​នៅក្នុង​ទីក្រុងតាម​ឆ្នេរសមុទ្រ​ពី​ការ​កើនឡើង​កម្រិតទឹកសមុទ្រ។ គំរូនេះក៏រួមបញ្ចូល​សន្ទស្សន៍ភាពងាយរងគ្រោះសង្គម​ដែលត្រូវបាន​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមស្រាវជ្រាវ​បានប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​បង្ហូរ​ទឹកសំណល់រឹង​របស់​ទីក្រុង​ម៉ៃអាមីជាករណីសិក្សា ដោយវាយតម្លៃលើសេណារីយ៉ូ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធាននៅទូទាំង 72 តំបន់។ អ្នកស្រាវជ្រាវក៏បានពិចារណាលើកត្តាមួយចំនួនដូចជា ភាពងាយរងគ្រោះក្នុងសង្គម និងផលប៉ះពាល់​ដែលបានព្យាករណ៍​ពីការកើនឡើង​កម្រិតទឹកសមុទ្រ។ វិធីសាស្រ្តដ៏សម្បូរបែបទាំងនេះ​គឺអាចអនុវត្តបាន​ចំពោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត រួមទាំងថាមពល ការដឹកជញ្ជូន និងសុខភាពសាធារណៈ។

ហេតុអ្វីបានជាវាសំខាន់៖ ច្បាប់ស្តីពីការវិនិយោគ និងការងារហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកបានបែងចែក 1.25 ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ 2021 ដើម្បីការពារទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធចាស់ជរាពីឥទ្ធិពលអាកាសធាតុប្រែប្រួលខ្លាំង។ ប៉ុន្តែ​អ្នករៀបចំ​ផែនការ​ទីក្រុងត្រូវការដំណោះស្រាយដើម្បីចែកចាយធនធានទាំងនេះដោយតុល្យភាព និងមានប្រសិទ្ធភាព។ លោក Chris Zobel ដែលដឹកនាំ គម្រោង និងជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យាព័ត៌មានអាជីវកម្មនៅមហាវិទ្យាល័យពាណិជ្ជកម្ម Pamplin របស់ Virginia Tech បាននិយាយថា “ទោះបីជាមានមូលនិធិបន្ថែមចាំបាច់នេះក៏ដោយ ទីក្រុង​ជាធម្មតា​នឹងមិនអាច​កែលម្អ​គ្រប់ផ្នែក​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​របស់ខ្លួនបានច្រើនដូចដែលគេចង់បាននោះទេ ជាពិសេស​ដោយសារតែ​ពួកគេត្រូវការការពារ​ប្រឆាំង​នឹង​ព្យុះ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត” ។ “ពួកគេក៏ដឹងយ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃការបញ្ចូល​សមធម៌​ក្នុងការ​សម្រេច​ចិត្ត​ថាតើ​គម្រោង​កែលម្អ​មួយណាដែលជាអាទិភាពត្រូវជ្រើសរើស ដូច្នេះពួកគេអាចផ្តល់ឱ្យក្រុមដែលងាយរងគ្រោះ​ក្នុងសង្គម​ដែលងាយ​រងគ្រោះ​ដោយ​ការការពារពួកគេដោយយុត្តិធម៌។” តាមរយៈកត្តានៃទិន្នន័យប្រជាសាស្រ្ត និងសេដ្ឋកិច្ចសង្គម គំរូផ្តល់​អាទិភាព​ដល់​ការវិនិយោគដែលបង្កើនភាពធន់​នឹង​ហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយវិសមភាពសេដ្ឋកិច្ចសង្គមដែលចេញពីកម្លាំងទឹកជំនន់។ លោក Zobel បាននិយាយថា “វាសំខាន់​ណាស់ក្នុងការគិតអំពីថាតើអ្នកណាដែលរងផលប៉ះពាល់ដោយទឹកជំនន់” ។ “បន្ទាប់មក​លុយ​អាច​ត្រូវបាន​បែងចែក​តាមរបៀបដែលវាមិនត្រឹមតែមានប្រសិទ្ធភាពប៉ុណ្ណោះទេ វា​ក៏​នឹង​ជួយ​មនុស្ស​ដែល​ត្រូវការ​វា​ច្រើន​បំផុត​ផង​​ដែរ។”

នៅពេលដែលទិន្នន័យហូរដូចទឹក


ទិដ្ឋភាពពីលើអាកាសនៃភ្នំពណ៌បៃតងនៅលើដីសណ្ដទន្លេគុជ ភាគខាងកើតទីក្រុងហុងកុង ប្រទេសចិនភាគខាងត្បូង

បច្ចេកទេសគំរូថ្មីមួយត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិ​អាចកំណត់វិធី​ដែលមានប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ទឹក និងជួយកាត់បន្ថយការខ្វះខាតទឹកជាសកលបាន 50%។ ការសិក្សារបស់ក្រុមដែលបានបោះពុម្ពផ្សាយនៅក្នុង Nature Communications បានរកឃើញថា ការស្រាវជ្រាវអំពីកង្វះទឹកបច្ចុប្បន្នផ្តល់អាទិភាពដល់បរិមាណទឹកជាងគុណភាព។ ក្រុមការងារ​បាន​ស្វែងយល់​ពីកង្វល់នេះនៅក្នុងបរិបទនៃអាងទន្លេគុជនៅភាគខាងត្បូងប្រទេសចិន ហើយបានពិចារណា​លើ​សេណារីយ៉ូ​សេដ្ឋកិច្ចសង្គម និងការប្រែប្រួលអាកាសធាតុខុសៗគ្នា។ អ្នកស្រាវជ្រាវបានពិនិត្យមើលជម្រើសនៃការគ្រប់គ្រងគុណភាពទឹក ដូចជា​កាត់បន្ថយ​ការ​ប្រើប្រាស់​ជីគីមី និងប្រព្រឹត្តិកម្មទឹកសំណល់ជាដើម។ ពួកគេក៏បានពិនិត្យជម្រើសបរិមាណទឹក ដូចជា​ការផ្ទុក​ទឹក និងបច្ចេកទេសសន្សំសំចៃទឹក។ ការសិក្សាបានណែនាំវិធីសាស្រ្តគំរូថ្មីមួយ ក្នុងចំណោមបុព្វហេតុទាំងអស់ គឺការ​ពិចារណា​ពីផលប៉ះពាល់​នៃជីវគីមីវិទ្យា ការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្សនៅលើដី។ “បញ្ហាប្រឈមរបស់យើង​គឺ​ការ​​កាត់​បន្ថយការខ្វះខាតទឹកប្រកបដោយប្រសិទ្ធភាព ធានាបាននូវទឹកគ្រប់គ្រាន់ និងមានគុណភាពល្អ ដើម្បី​បំពេញ​តម្រូវការ​របស់​មនុស្ស បរិស្ថាន សង្គម និងសេដ្ឋកិច្ច។ និងគាំទ្រការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” នេះជាការសរសេឡើងរបស់សហអ្នកនិពន្ធ Taher Kahil អ្នកដឹកនាំក្រុមស្រាវជ្រាវសន្តិសុខទឹកនៅក្នុងកម្មវិធីជីវចម្រុះ និង​ធនធានធម្មជាតិ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការវិភាគ​ប្រព័ន្ធប្រតិបត្តិការ (IIASA)។

ហេតុអ្វីបានជាវាសំខាន់៖ ជាងពាក់កណ្តាលនៃចំនួនប្រជាជនក្នុងពិភពលោករស់នៅក្នុងតំបន់ដែលមានទឹកស្អាតមិនគ្រប់គ្រាន់។ នេះបង្កបញ្ហាប្រឈមចំពោះតុល្យភាពរវាងការផ្គត់ផ្គង់ទឹក និងតម្រូវការ ហើយបង្កើតហានិភ័យ​សម្រាប់​វិស័យសេដ្ឋកិច្ច​ដែល​ប្រើប្រាស់​ទឹក ដូចជាកសិកម្មជាដើម។ វិស័យធនធានទឹកទទួលបានតិចជាង 1% នៃការវិនិយោគពីបច្ចេកវិទ្យាអាកាសធាតុ នេះ​បើយោង​តាមវេទិកាសេដ្ឋកិច្ចពិភពលោក។ ការផ្លាស់ប្តូរឌីជីថលរបស់វិស័យនេះមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងធនធាន និងនិរន្តរភាព។ បច្ចេកវិទ្យាឆ្លាតវៃដូចជាឧបករណ៍ចាប់សញ្ញាពីចម្ងាយ ប្រព័ន្ធធារាសាស្រ្តឆ្លាតវៃ និង​ឌីជីថលភ្លោះ​អាចឱ្យ​ការត្រួតពិនិត្យ​បានទាន់ពេលវេលា និងជាក់ស្តែង ហើយការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។ លោក Kahil បាននិយាយថា “កង្វះទឹក​គឺជាបញ្ហា​បរិស្ថានដ៏សំខាន់មួយនៅក្នុងពិភពលោក”។ “ការវិភាគរបស់យើង​អាច​ប្រើជាប្លង់មេ​សម្រាប់​វាយតម្លៃ​ភាពខ្វះខាត​ទឹក​នៅក្នុង​អាងទន្លេដែលមានបញ្ហាកង្វះទឹក និងមានការបំពុលយ៉ាងធ្ងន់ធ្ងរ ដោយណែនាំ​ដល់ការអភិវឌ្ឍន៍​នៃយុទ្ធសាស្ត្រ​សន្សំសំចៃ​ដើម្បី​កាត់បន្ថយការខ្វះខាតទឹក”។

យល់ដឹងអំពីទឹកជំនន់


គំរូនេះបង្កើតឡើងវិញនូវជម្រៅនៃទឹកជំនន់ ប៉ុន្តែក៏មានល្បឿននៃទឹកជំនន់ដែលតំណាងដោយការផ្លាស់ប្តូរពណ៌ផងដែរ។ រូបភាព៖ សាកលវិទ្យាល័យអូសាកា។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Osaka នៃប្រទេសជប៉ុនបានបង្កើតប្រព័ន្ធគំរូជាក់ស្តែងចម្រុះមួយសម្រាប់ការព្យាករណ៍ និងការព្យាការណ៍ទឹកជំនន់ ដែលអ្នកប្រើប្រាស់អាចចូលប្រើប្រាស់បានពីស្មាតហ្វូន និងឧបករណ៍ចល័តផ្សេងទៀត។ ប្រព័ន្ធនេះ​ធ្វើឱ្យ​ប្រសើរឡើងនូវការត្រៀមខ្លួន និងការឆ្លើយតបរបស់សហគមន៍។ លោក Ryoma Tsujimoto អ្នកចងក្រងឯកសារ​បាន​និយាយថា “យើងរំពឹងថាការសិក្សារបស់យើងនឹងជួយមនុស្សឱ្យយល់ច្បាស់អំពីហានិភ័យទឹកជំនន់ ដោយមិនគិត​ពីជំនាញ​របស់ពួកគេ” ។ លោក​បន្ត​ថា នៅ​ទី​បំផុត លទ្ធផល​ស្រាវជ្រាវ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ទូទៅ​របស់​មនុស្ស។

 ហេតុអ្វីវាសំខាន់៖ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យទឹកជំនន់នៅក្នុងតំបន់ទីក្រុង។ ការកសាងគំរូជាលេខ​ព្យាករណ៍​ពី​ទឹកជំនន់​ ពីភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេហូរ ដោយលទ្ធផលនៅលើផែនទីផ្ទៃរាបដែល​មាន​មាត្រដ្ឋាន​កំណត់ អាច​បង្ក​ការលំបាក​សម្រាប់សហគមន៍ក្នុងការយល់ដឹងពេញលេញអំពីហានិភ័យទឹកជំនន់។ ប្រព័ន្ធគំរូពិតស្តែងចម្រុះ​ (mixed reality system) នឹងបង្ហាញ​ពីការ​មើលឃើញទិន្នន័យនៅលើរូបភាព ដោយទាញចេញជាពេលវេលាជាក់ស្តែងតាមតំបន់ទីក្រុង ដែលអនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​មើលឃើញ​កន្លែងដែលទឹកជំនន់ទំនងជានឹងកើតឡើង និងការរំដោះខ្លួនចេញពីហានិភ័យទឹកជំនន់។

ប្រភព៖ Bentley’s blog
អត្ថបទដោយ: Jay Moye

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]