អូស្ត្រាលី-កម្ពុជា សហការគ្នាបើកដំណើរការមន្ទីរពិសោធន៍វិភាគគុណភាពចំណីអាហារនៅកម្ពុជា

អូស្ត្រាលី និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការគ្នាបើកដំណើរការជាផ្លូវការនូវសេវាកម្មធ្វើតេស្តវិភាគគុណភាពចំណីអាហារនៅកម្ពុជា។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

កិច្ចសហប្រតិបតិ្តការនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាកម្មធ្វើតេស្តវិភាគដោយមានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរកកាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។

ជាងនេះទៅទៀត កិច្ចសហការនេះ ត្រូវបានផ្តល់ឱ្យតាមរយៈជំនួយក្នុងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។

ការផ្តល់ជំនួយខាងលើនេះ គឺជាការឆ្លើយតបចំពោះការប្រឈមមុខរបស់កម្ពុជា ដែលអាជីវកម្មប្រមាណ ៧០ភា​គ​រយ បាននិងកំពុងជួបប្រទះនៅរាល់ពេលដែលពួកគេធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពផលិតផលកសិ​កម្ម។ ហេតុដូច្នេះហើយ ទើបមានតម្រូវការសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួល​ស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។

បើតាមសាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា៖ «សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ” ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]