Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024
ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួលបានកិត្តិយសជាស្ថានិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឈានមុន
នៅទីក្រុងវេនខូវឺ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនសាជីវកម្ម Bentley System ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរឈានមុខសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024 ដែលពានរង្វាន់ប្រចាំឆ្នាំនេះ ជាការផ្តល់កិត្តិយសដ៏វិសេសវិសាលមួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតចេញពីសូហ្វវែររបស់ក្រុមហ៊ុន Bentley ដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបាន រចនា សាងសង់ និងដំណើរការ។
នៅឆ្នាំនេះ គម្រោងចំនួន 250 ត្រូវបានជ្រើសរើសសម្រិតសម្រាំងចេញពី 36 ប្រទេស។ អ្នកឈ្នះត្រូវបានជ្រើសរើសពីក្នុងចំណោមបេក្ខជនចុងក្រោយចំនួន 36 ក្រុម មកពី 12 ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ (អានបន្ថែម ) ហើយការជ្រើសរើស និងការវិនិច្ឆ័យ ត្រូវបានរៀបចំឡើងដោយក្រុមចៅក្រមឯករាជ្យក្នុងអំឡុងពេលនៃការរៀបចំ
ព្រឹត្តិការណ៍ Bentley’s Year in Infrastructure ដែលធ្វើឡើងនៅថ្ងៃទី 8 និង 9 ខែតុលា នៅទីក្រុងវេនខូវឺ ប្រទេសកាណាដា។
លោកស្រី Kristin Fallon ប្រធានផ្នែកទីផ្សារនៅ Bentley Systems បាននិយាយថា “នៅឆ្នាំនេះ យើងបានទទួលការបញ្ជូនដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ Going Digital Awards ពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក ដោយបង្ហាញពីគម្រោងជាមួយបច្ចេកវិទ្យាដ៏ទំនើប និងអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសាកល” ។ “ថ្ងៃនេះ យើងអបអរសាទរសមិទ្ធិផលដ៏អស្ចារ្យនៃបេក្ខភាពចុងក្រោយ និងអ្នកឈ្នះពានរង្វាន់របស់យើង។ ក្រុមដែលមានចក្ខុវិស័យទាំងនេះបានបង្ហាញពីថាមពលនៃដំណើរការឌីជីថលតាមរយៈវដ្តជីវិតនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ថែទាំប្រកបដោយប្រសិទ្ធិភាព”។
ខាងក្រោម គឺជាបញ្ជីបេក្ខជនដែលទទួលបានពានរង្វាន់ 2024 Going Digital Awards៖
ផ្នែកស្ពាន និងផ្លូវរូងក្រោមដី
បានទៅ ក្រុមហ៊ុន JMT – បានបង្ហាញពីបទពិសោធឌីជីថលសម្រាប់គម្រោង I-95 នៃសំណង់ឆ្លងកាត់ទន្លេ Rappahannock នៃក្រុង Fredericksburg រដ្ឋ Virginia សហរដ្ឋអាមេរិក
ផ្នែកសំណង់
បានទៅ ក្រុមហ៊ុន Proicere Ltd. – បានបង្ហាញពីគម្រោង SPRS Retreatment (SRP) Sellafield នៃក្រុង Seascale, រដ្ឋ Cumbria, ចក្រភពអង់គ្លេស
ផ្នែកសហគ្រាសវិស្វកម្ម
បានទៅ ក្រុមហ៊ុន Mott MacDonald និង HDR – Ontario Line – បានបង្ហាញពីការគ្រប់គ្រងព័ត៌មាន នៅទីក្រុង Toronto, រដ្ឋ Ontario ប្រទេស Canada
ផ្នែកទីក្រុង លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
បានទៅ ក្រុមហ៊ុន China ENFI Engineering Co., Ltd. – បានបង្ហាញពីគម្រោងសាងសង់ឌីជីថលនៃកន្លែងកែច្នៃសំរាម ក្នុងតំបន់ថ្មី Xiong’an នៅទីក្រុងប៉េកាំង ប្រទេសចិន
ផ្នែកខ្សែចង្វាក់ផលិត និងរោងចក្រថាមពល
បានទៅ ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation Limited – បានបង្ហាញពីឌីជីថលភ្លោះនៃកសិដ្ឋានកង្ហាខ្យល់ផលិតអគ្គិសនីនៅសមុទ្រ (ការដ្ឋានទី១) នៅក្រុង Dongying ខេត្ត Shandong ប្រទេស China
ផ្នែកផ្លូវដែក និងឆ្លងកាត់
បានទៅ ក្រុមហ៊ុន SPL Powerlines ចក្រភពអង់គ្លេស – បង្ហាញពីខ្សែបណ្តាញមេអគ្គិសនីនៃ Midland នៅ Hertfordshire, Bedfordshire, Northamptonshire, Leicestershire, Nottinghamshire, Derbyshire និង South Yorkshire; ចក្រភពអង់គ្លេស
ផ្នែកផ្លូវថ្នល់និងផ្លូវហាយវេ
បានទៅ នាយកដ្ឋានសាធារណការ និងផ្លូវហាយវេ ( DPWH) ហ្វីលីពីន – បង្ហាញពីការអនុវត្តឌីជីថលភ្លោះសម្រាប់គម្រោងផ្លូវតភ្ជាប់ ពី NLEX-SLEX នៅ Caloocan ទៅ Manila ក្រុង Metro Manila ប្រទេសហ្វីលីពីន
ផ្នែកវិស្វកម្មគ្រឿងបង្គុំ
បានទៅ ក្រុមហ៊ុន Hyundai Engineering Co., Ltd. – បង្ហាញពីវិធីសាស្រ្តគំរូពិតថ្មីសម្រាប់គ្រឿងបង្គុំដែករោងចក្រ ដោយប្រើ STAAD API នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
ផ្នែកកម្មវិធីគំរូ និងវិភាគស្រទាប់ដី
បានទៅ ក្រុមហ៊ុន Spark និង WSP – បង្ហាញពី North East Link Central Package នៅទីក្រុង Melbourne និង Victoriaប្រទេសអូស្រ្តាលី
ផ្នែកសិក្សាស្រង់ទិន្នន័យ និងតាមដាន
នាយកដ្ឋានផ្គត់ផ្គង់ទឹកចិន – បង្ហាញពីគម្រោងឌីជីថលភ្លោះ នៃអាងទឹក Ex-Sham Shui Po Service Reservoir, សង្កាត់ Kowloon ទីក្រុង Hong Kong SAR ប្រទេសចិន
ផ្នែកបញ្ជូន និងការចែកចាយថាមពល
ក្រុមហ៊ុន Southwest Electric Power Design Institute Co., Ltd. របស់ China Power Engineering Consulting Group – បង្ហាញពីកម្មវិធីឌីជីថលវដ្តជីវិតពេញលេញនៃស្ថានីយបំលែង Butuo ±800kV, ក្នុងសង្កាត់ Liangshan ខេត្ត Sichuan ប្រទេសចិន
ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងប្រព្រឹត្តិកម្មទឹកកខ្វក់
ក្រុមហ៊ុន Basic Sanitation Utility Company of the State of São Paulo – Sabesp – បង្ហាញពីគម្រោង INTEGRA 4.0 ការផ្លាស់ប្តូរវប្បធម៌តាមរយៈឌីជីថលនីយកម្ម នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល
ការផ្តល់ពានរង្វាន់កិត្តិយសជាស្ថាបនិក
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Bentley ក៏បានទទួលស្គាល់គម្រោងចំនួន 16 ដើម្បីក្លាយជាស្ថាបនិកកិត្តិយស តាមរយៈការបង្ហាញពីគំរូស្នាដៃថ្មីដែលមិនធ្លាប់មានពីមុនរបស់បុគ្គល ឬអង្គភាពក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ 2024 នេះ ដែលវាឆ្លុះបញ្ចាំងពីបេសកកម្មរបស់ពួកគេក្នុងការប្រើប្រាស់សូហ្វវែររបស់ Bentley ប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោកដើម្បីឱ្យមនុស្សជាតិទទួលបានគុណភាពជីវិតកាន់តែប្រសើរ។
អ្នកទទួលកិត្តិយសជាស្ថាបនិកប្រចាំឆ្នាំ 2024 រួមមាន៖
ក្រុមហ៊ុន QK4, Inc. – បង្ហាញពីលេចធ្លោនៃការប្រើឌីជីថល Survey ក្នុងការតភ្ជាប់ស្ពាន Kentucky ក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក
ក្រុ មហ៊ុន Tecne Systra – Sws Advanced Tunneling Srl – បង្ហាញពីការអនុវត្តឌីជីថលនៅក្នុងការវាយតម្លៃ និងស្តារផ្លូវរូងក្រោមដី ក្នុងប្រទេសអ៊ីតាលី
អាជ្ញាធរអាកាសយានដ្ឋានក្វាងទុង – បង្ហាញពីកម្មវិធីច្នៃប្រឌិតឌីជីថលនៃគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ Baiyun ដំណាក់កាលទី III ទីក្រុងក្វាងចូវ ប្រទេសចិន
អាជ្ញាធរអាកាសយានដ្ឋានក្វាងទុង – បង្ហាញពីកម្មវិធីច្នៃប្រឌិតឌីជីថលនៃគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ Baiyun ដំណាក់កាលទី III ទីក្រុងក្វាងចូវ ប្រទេសចិន
ក្រុមហ៊ុន Monir Precision Monitoring – Samantha Ford បង្ហាញពីគម្រោងផ្លូវ 31 Parliament ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការត្រួតពិនិត្យការជីករុករក នៅទីក្រុង Toronto រដ្ឋ Ontario ប្រទេសកាណាដា
ក្រុមហ៊ុន Greenman-Pedersen Inc. – បង្ហាញពីគម្រោងស្ពាន Brooklyn ដែលរក្សាបាននូវចីរភាពនៃឆ្នេរច្រាំង Montgomery
ក្រុមហ៊ុន Arcadis – បង្ហាញពីការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៃខេមប៊្រីដភាគខាងត្បូង
សហគមន៍ Communaute d’Agglomeration Pau Beam Pyrenees (CAPBP) – បង្ហាញពីគម្រោងពហុបំណងនៃទីក្រុងជាលក្ខណៈឌីជីថលភ្លោះរបស់សហគមន៍ក្នុងក្រុង Pau Bearn Pyrenees
ក្រុមហ៊ុន PT Wijaya Karya – បង្ហាញពីភាពលេចធ្លោនៃការតភ្ជាប់ផ្លូវ នៃរដ្ឋធានីថ្មី ណូសានតារា របស់ប្រទេសឥណ្ឌូនេស៊ី
ក្រុមហ៊ុន PT SMG Consultants Indonesia – បង្ហាញពីនវានុវត្តនៃការផ្លាស់ប្តូរនៅភាគខាងត្បូងស៊ូឡាវីស៊ី ដើម្បីរុករករ៉ែ Nickel Cobalt
សាកលវិទ្យាល័យ Canterbury – បានបង្ហាញពីគំរូនៃការបញ្ចូលភូគព្ភសាស្ត្រដែលមើលឃើញក្នុងលំហ និងដាក់បញ្ចូលទៅក្នុងវគ្គសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ
មន្ទីរពិសោធន៍ Macquarie Geotechnical – បានបង្ហាញពីគំរូនៃភាពពិតនៃមាត្រដ្ឋានក្រោមដីតាមរយៈការលើកកម្ពស់ទិន្នន័យកាន់តែជាក់លាក់ និងទូលំទូលាយ
ក្រុមហ៊ុន Exo – បង្ហាញពីគ្រឿងបង្គុំដ៏មានស្ថិរភាពនៃបណ្តាញបញ្ជូនថាមពល
ក្រុមហ៊ុន PUB, Singapore’s National Water Agency – បង្ហាញពីភាពជាក់លាក់នៃឌីជីថលភ្លោះដែលអាចចាប់យកជាស្វ័យប្រវត្តិនិងប្រមូលផ្តុំសម្រាប់ទីក្រុងសិង្ហបុរី
ក្រុមហ៊ុន Maynilad Water Services – បង្ហាញពីភាពច្នៃប្រឌិតនៃការរចនាជាក្រុមដោយប្រើកម្មវិធី OpenFlows WaterGEMS សម្រាប់ការចែកចាយទឹកប្រើឡើងវិញដោយផ្ទាល់ដោយភាពបត់បែន នៃទីក្រុង Parafiaque City ប្រទេស Philippines
អង្គភាពពន្លត់អគ្គីភ័យ Dublin Fire Brigade – បង្ហាញពីភាពប៉ិនប្រសពនៃការប្រើឌីជីថលភ្លោះក្នុងការឆ្លើយតបក្នុងគ្រាអាសន្ន
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Bentley នៃព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល និងពានរង្វាន់ឌីជីថលភ្លោះ សូមចូលទៅកាន់តំណភ្ជាប់នៅទីនេះ https://www.bentley.com/yii/welcome/
សម្រាប់ការបរិយាយលម្អិតអំពីគម្រោងដែលបានជ្រើសរើស នឹងមានបញ្ចូលនៅក្នុងសៀវភៅហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ 2024 របស់ Bentley ដែលនឹងធ្វើការបោះផ្សាយនៅដើមឆ្នាំ 2025។ ហើយសម្រាប់សៀវភៅដែលបានបោះផ្សាយនៃឆ្នាំកន្លងមក គឺអាចទាញយកមកអានបាននៅក្នុងតំណភ្ជាប់នេះ https://www.yearininfrastructure-digital.com/yearininfrastructure/library/
រូបថត៖ ក្រុមហ៊ុន Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ 2024 Going Digital Awards នៅថ្ងៃទី 9 តុលា 2024 ទីក្រុង Vancouver ប្រទេសកាណាដា
អំពីក្រុមហ៊ុន Bentley Systems
Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, iTwin Experience, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Bentley Press: Chris Phillips, PR@news.bentley.com
Bentley Investors: Eric Boyer, ir@bentley.com
- Video Advertisement -