ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជា $៨០លាន បង្កើនការសង់អគារសិក្សាដែលធន់នឹងអាកាសធាតុ

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តប្រាក់កម្ចី ៨០លានដុល្លារអាមេរិក ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយនឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មាន​នេះ បានឱ្យដឹងថា ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥% នៅកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ក្មេងប្រុសដែលត្រូវរួមចំណែករកប្រាក់ចំណូលគ្រួសារ។

ទន្ទឹមនឹងនេះ គ្រូបង្រៀន ត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការ ដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។

កម្ចីមួយនេះ នឹងត្រូវអនុវត្តលើគម្រោងអប់រំមធ្យមសិក្សា ដោយត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស ដែលនឹងត្រូវបង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុ (រួមទាំងថ្នាក់រៀនបន្ថែមចំនួន ៤០០) ពិសេសនឹងជួយដោះស្រាយបញ្ហាថ្នាក់រៀនដែលតូចចង្អៀត និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។

គម្រោងនេះ ក៏នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម រួមជាមួយនឹងការអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។

ជាមួយគ្នានេះដែរ គម្រោងនេះ នឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហាជាក់ស្តែង និងការចូលរួមជាមួយសហគមន៍។

គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់នូវកម្មវិធីសិក្សាដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សា បំប៉នពិសេសក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សំដៅពង្រឹងប្រភព ធនធានមនុស្សប្រកបដោយជំនាញ។

ចំពោះសិស្សដែលមានពិការភាពក្នុងការសិក្សាវិញ គម្រោងក៏នឹងជួយពង្រឹងបន្ត តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួ​យ​ និងការគាំទ្រដល់សាលាមធ្យមសិក្សាអប់រំពិសេស។

បើតាមលោកស្រី Jyotsana Varman នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានបញ្ជាក់នូវគោលបំណងសំនខាន់នេះគម្រោងនេះថា មានគោលបំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]