តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?
យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញពីគំនិត។ សម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បង្គោលអង់តែនគឺជាឆ្អឹងខ្នងដ៏សំខាន់ វាផ្តល់ថាមពលគ្រប់យ៉ាងដល់ការផ្ញើសារ និងការហៅទូរស័ព្ទ រហូតដល់វីដេអូ TikTok។ បង្គោលខ្លះមានកម្ពស់រហូត 200ហ្វីត (60ម៉ែត្រ) ដែលឈរខ្ពស់ដូចជាឆ្មាំនៅតាមដងផ្លូវ ឬដំឡើងពីលើដំបូលអគារខ្ពស់។ នៅចុងអង់តែនមានកញ្ចុំដូចស្រទាប់ផ្កាដើម្បីភ្ជាប់បន្ទះអង់តែន ឧបករណ៍បញ្ជូន និងឧបករណ៍ផ្សេងទៀតដែលជួយរក្សាការទំនាក់ទំនងអ្នកប្រើប្រាស់ជាប្រចាំ។
ឥឡូវនេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយកំពុងរងសម្ពាធក្នុងការធ្វើទំនើបកម្មរបស់ខ្លួន នៅពេលនិន្នាការផ្លាស់ប្តូរពីបណ្តាញ 4G ទៅ 5G ដែលកំពុងបង្កើនសន្ទុះ។ ដើម្បីដំណើរការកិច្ចការទាំងនេះបាន ក្រុមហ៊ុនចាំបាច់ត្រូវប្រើប្រាស់កម្លាំងមនុស្សដើម្បីចុះត្រួតពិនិត្យបង្គោលអង់តែននីមួយៗ មុននឹងកែលម្អ ឬបំពាក់ឧបករណ៍បន្ថែម ព្រមទាំងពិនិត្យការថែទាំដើម្បីធ្វើឱ្យប្រសើរឡើងនូវល្បឿនទិន្នន័យ ជំរុញសមត្ថភាព និងកាត់បន្ថយរាំងស្ទះដល់អតិថិជន។
ឥឡូវនេះយើងមានវិធីដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល ជួយដល់ក្រុមហ៊ុនទូរគមនាគមន៍នាំយកនូវបច្ចេកវិទ្យា 5G ដល់អតិថិជនរបស់ខ្លួនបានលឿនជាងមុន និងរក្សាសេវាឱ្យខ្លាំង។ វិធីសាស្រ្តគឺសាមញ្ញ ដោយគ្រាន់តែប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីចម្លង់ចេញជាគំរូឌីជីថលពិតប្រាកដសម្រាប់ការវិភាគ និងគ្រប់គ្រង។ ត្រូវដឹងថាបច្ចេកទេសគំរូឌីជីថលភ្លោះ 3D ដែលចម្លងចេញពីហេដ្ឋារចនាសម្ព័ន្ធដែលជាទ្រពសម្បត្តិរបស់ក្រុមហ៊ុន មិនថា អគារ ផ្លូវថ្នល់ ស្ពាន គ្រឿងម៉ាស៊ីន និងសូម្បីតែទីក្រុងទាំងមូល-គឺអាចបង្ហាញពីវដ្តជីវិតទាំងមូល ចាប់ពីការរចនា និងការសាងសង់រហូតដល់ប្រតិបត្តិការ និងការថែទាំ។
នេះការធ្វើឱ្យប្រសើរឡើងតាមរយៈការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) និងម៉ាស៊ីនសិក្សា (ML) ទៅក្នុងឌីជីថលភ្លោះនៃបង្គោលអង់តែនទូរស័ព្ទ ដើម្បីជួយឱ្យឧស្សាហកម្មទូរគមនាគមន៍ បង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃបង្គោលអង់តែនដោយភាពត្រឹមត្រូវ មុននឹងសម្រេចចិត្តភ្ជាប់ឧបករណ៍នៅកំពូលអង់តែននីមួយៗ ដែលវាអាចជួយកែលម្អផែនការថែទាំ ឬការជួសជុលផ្សេងៗបានយ៉ាងមានប្រសិទ្ធិភាព។ ជារួមគេក៏អាច រកឃើញ និងជួសជុលការខូចខាតដែលអាចកើតមាន ឬភាពមិនប្រក្រតីណាមួយ មុនពេលដែលវាខូច ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់របស់អតិថិជន។
អ្នកមានឮខ្ញុំនិយាយទេ?
រូបថត Bentley Systems ៖ បង្ហាញពីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបានជួយប្រតិបត្តិករបង្កើតគំរូឌីជីថល ជាង 25,000 បង្គោលអង់តែន នៅទូទាំងសហរដ្ឋអាមេរិក។
បច្ចេកវិទ្យាប្រមូលទិន្នន័យតាមរយៈរូបភាពពីដ្រូន គួបផ្សំផ្កាយរណប Internet of Things (IoT) ជាមួយនិងប្រភពផ្សេងទៀត ដោយគ្រាន់តែបញ្ជូនវាទៅកាន់ iTwin ដែលជាវេទិកាបើកចំហរបស់ Bentley System នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ តាមរយៈដំណោះស្រាយ OpenTower iQ ដែលដំណើរការនៅលើ cloud ជាមួយការប្រើប្រាស់ AI និង ML វានឹងបង្កើតរបាយការណ៍ និងគំនូរដោយស្វ័យប្រវត្តិ ហើយបញ្ចូលវាទៅក្នុងផែនការនៃការធ្វើឱ្យប្រសើរឡើងសម្រាប់ការត្រួតពិនិត្យ និងការថែទាំ។
លោក Mike Schellhase នាយករងផ្នែកវិភាគទ្រព្យសកម្មនៅ Bentley Systems បានពន្យល់ថា “នៅថ្ងៃអនាគត យើងចង់ផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីលក្ខខណ្ឌដំណើរការដល់អ្នកប្រើប្រាស់របស់យើង ដើម្បីធានាថាការវាយតម្លៃទាំងនេះគឺមានសុវត្ថិភាព ប្រកបដោយភាពជឿជាក់ និងមានភាពធន់”។ “គោលដៅគឺដើម្បីភ្ជាប់ម៉ូដែលឌីជីថលភ្លោះដ៏ទំនើបជាមួយនឹងទិន្នន័យពិតប្រាកដ បូកផ្សំជាមួយសមត្ថភាព AI និង ML របស់យើងដើម្បីបង្ហាញទិដ្ឋភាពពេញលេញ និងអាចវាស់វែងបាននៃរបៀបដែលបង្គោលអង់តែនទាំងនេះកំពុងដំណើរការនៅក្នុងវិស័យនេះ។”
កាត់បន្ថយពេលវេលាពីសប្តាហ៍ទៅមួយថ្ងៃ
នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ដែលមានការប្រកួតប្រជែង ក្រុមហ៊ុនដែលផ្តល់សេវាទូរស័ព្ទកំពុងស្ថិតនៅក្រោមសម្ពាធដើម្បីអនុវត្តសកម្មភាពឱ្យបានឆាប់រហ័សនូវវិសាលគមថ្លៃៗអនុលោមទៅតាមនិយ័តករ។ ពួកគេត្រូវតែប្រយ័ត្នប្រយែង ដើម្បីជៀសវាងការពិន័យដែលមានតម្លៃថ្លៃ ឬត្រូវបាត់បង់វិសាលគមទាំងស្រុងដោយសារតែបទប្បញ្ញត្តិ ជារួម ត្រូវម្រេចចិត្តក្នុងលក្ខខណ្ឌត្រូវតែប្រើប្រាស់វា ឬសុខចិត្តបាត់បង់វា។
ជាធម្មតា ការធ្វើឱ្យប្រសើរឡើង និងការផ្លាស់ប្តូរឧបករណ៍គឺជាដំណើរការត្រូវប្រើប្រាស់កម្លាំងពលកម្មមនុស្ស ដែលពាក់ព័ន្ធនឹងការដំឡើង ឬការស្ទូចឧបករណ៍ឡើង ហើយវិស្វករត្រូវមើលសេចក្តីណែនាំចេញពីរោងចក្រផលិត និងលេខសម្គាល់គ្រឿងបន្លាស់មុនពេលដំឡើង។ លោក Rand Knight នាយកអភិវឌ្ឍន៍អាជីវកម្មជាន់ខ្ពស់នៅ Bentley Systems បាននិយាយថា “យើងកំពុងវិភាគដើម្បីកាត់បន្ថយពេលដែលចំណាយសម្រាប់ការដំឡើងពី 3 ទៅ 6 សប្តាហ៍ ឬយូរជាងនេះមកនៅត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ” ។ “គំរូការពិតរបស់យើងវាស់ចម្ងាយទាំងអស់រាប់ចាប់ពីលម្អៀងសង់ទីម៉ែត្រឡើងទៅ។ ឧទាហរណ៍ ការប្រមូលទិន្នន័យ ដើម្បីគណនាខ្សែរត់ពីដីរហូតដល់ចុងបង្គោលអង់តែន អាចមានតម្លៃជាង 2,000ដុល្លារ/ហ្វីត (30.48សម) ដូច្នេះប្រសិនបើអ្នកភ្លេចតែពីរបីហ្វីត នោះជាចំនួនប្រាក់ប៉ុន្មានដែលអ្នកត្រូវខាតបង់ ឬចំណេញ”។
នៅក្នុងក្រសែភ្នែករបស់ Blyncsy
វិស័យទូរគមនាគមន៍មិនមែនជាវិស័យតែមួយគត់ដែល Bentley System កំពុងប្រើសម្រាប់ការវិភាគទ្រព្យសកម្មនោះទេ។ ឧទាហរណ៍ Blyncsy ដែល Bentley ទទួលបានក្នុងឆ្នាំ 2023 ជួយនាយកដ្ឋានដឹកជញ្ជូនក្នុងតំបន់ និងរដ្ឋនានាក្នុងការថែទាំផ្លូវថ្នល់។
Blyncsy បានប្រមូលផ្តុំរូបភាពដែលមានប្រភពពីហ្វូងមនុស្សតាមរយៈ dashcams និងប្រភពផ្សេងទៀតនៅក្នុងវេទិកា iTwin ដែលជាកន្លែងសម្រាប់ការវិភាគ និងប្រើប្រាស់សម្រាប់ការត្រួតពិនិត្យស្ថានភាពតាមពេលវេលាជាក់ស្តែង។ នៅទីក្រុង Fort Worth ក្នុងរដ្ឋតិចសាស់ និងអាឡាស្កា នាយកដ្ឋានដឹកជញ្ជូន DOT កំពុងប្រើប្រាស់ Blyncsy ដើម្បីធ្វើការត្រួតពិនិត្យដោយស្វ័យប្រវត្តិ និងស្វែងរកអ្វីៗគ្រប់យ៉ាងនៅតាមដងផ្លូវ ដូចជាគំនូសគន្លងផ្លូវដែលរលុប និងភ្លើងបំភ្លឺផ្លូវដែលមិនដំណើរការ ផ្លាកសញ្ញាចរាចរណ៍ រហូតដល់ស្នាមប្រេះនៃកៅស៊ូថ្នល់។ តាមរយៈការរកឃើញ បានជួយបង្កើនសុវត្ថិភាពចរាចរណ៍ និងការជួសជុលកាន់តែលឿន និងមានប្រសិទ្ធភាព។ នេះហើយដែលអ្នកប្រើប្រាស់ដូចជា DOT គេអាចពន្យារអាយុកាលផ្លូវសំខាន់ៗប្រើប្រាស់កាន់តែយូរ និងរក្សាបាននូវសុវត្ថិភាពខ្ពស់ ចំណាយក្នុងការថែទាំតិច និងចំណេញពេលវេលា។
នៅមានឧទាហរណ៍នៃដំណោះស្រាយផ្សេងទៀត ដូចជាទំនប់ New Bullards Bar Dam នៅតំបន់ជើងភ្នំភាគខាងកើតនៃរដ្ឋកាលីហ្វ័រញ៉ាថ្មីៗនេះបានធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យពីចម្ងាយរបស់ខ្លួនជាមួយនឹងឌីជីថលភ្លោះ។ Schellhase និយាយថា “ដើម្បីឱ្យឌីជីថលភ្លោះមានប្រយោជន៍ពិតប្រាកដ យើងត្រូវបង្កើនការបង្កើតគំរូឌីជីថលភ្លោះឱ្យបានច្រើន ដោយបញ្ចូលព័ត៌មានវិស្វកម្ម និងបច្ចេកវិទ្យាប្រតិបត្តិការជាមូលដ្ឋាន គួបផ្សំរបៀបទាញយកទិន្នន័យជាច្រើនដែលធ្វើអន្តរកម្មជាមួយគំរូ”។ “អ្វីដែលការវិភាគទ្រព្យសកម្ម (Asset Analytics) បានធ្វើ គឺពិតជាជំរុញដល់គោលដៅជាថាមវន្តនៃការនាំយកនូវទិដ្ឋភាពជាម៉ាទ្រីសពីប្រភពការពិតផ្សេងទៀត និងការប្រើប្រាស់ AI ដើម្បីទាញយកតម្លៃ និងអត្ថន័យដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់។”
VIDEO
- Video Advertisement -