រយៈពេល ២៤ឆ្នាំ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង ស្មើនឹង ៧៨,៩៦ពាន់លានដុល្លារ

ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យសំណង់របស់ខ្លួន ដោយបានចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង គិតជាទុនវិនិយោគមានប្រមាណជិត ៧៩ពាន់លានដុល្លារ នេះបើចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញក្នុងរបាយការណ៍សន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល២៤ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៦៧.៦៩៦គម្រោង នៅទូទាំងប្រទេស ដោយគ្របដណ្តប់លើផ្ទៃដីសំណង់ដ៏ធំចំនួន ១៩៩.៤៥៥.៤៤០ម៉ែត្រការ៉េ និងមាន​ទុនវិនិយោគសរុបប្រមាណ ៧៨.៩៦៩.៧៦៦.១២៩ដុល្លារ។

ប្រភពដដែលបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ តែមួយ ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិបានចេញលិខិតអនុញ្ញាតសម្រាប់គម្រោងថ្មីចំនួន ២.៦២២គម្រោង ដែលគ្របដណ្ដប់លើផ្ទៃដីសំណង់សរុប ១០.៤៤៧.០៤២ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៤.៣៣៤.៤៨៦.៧៥៤ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេមើលឃើញថាមានការថយចុះពីឆ្នាំ២០២៣ ដែលមានគម្រោងថ្មីរហូតដល់ ២.៩២៤គម្រោង គ្របដណ្តប់លើផ្ទៃក្រឡាសំណង់ចំនួន ១២.៣៣៥. ០៤៣ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៥.១០៩.៤៧១.០២២ដុល្លារ ថយចុះ១៥,១៧%។

លើសពីនេះ ក្នុងរយៈពេល ២៤ឆ្នាំនេះដែល រដ្ឋបានចេញលិខិតអនុញ្ញាតសម្រាប់ការបើកការដ្ឋានសាងសង់បានចំនួន ២,៨០០គម្រោង, សម្រាប់ការបិទគម្រោងចំនួន ១,៣៤៤គម្រោង និងសម្រាប់ការជួសជុលចំនួន ២២៨គម្រោង។ ជាការកត់សម្គាល់ រដ្ឋាភិបាលក៏បានផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់បានចំនួន ១០៩គម្រោង ស្មើនឹង ៣៣៥សន្លឹកវិញ្ញា​បនបត្រ។

ការអភិវឌ្ឍន៍ដែលកំពុងបន្តក្នុងវិស័យសំណង់ឆ្លុះបញ្ចាំងពីការវិនិយោគ និងកំណើនជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការពង្រីកសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]