រដ្ឋាភិបាលកម្ពុជាត្រៀម​ថវិកា​ $១០០​លាន ​បញ្ចប់​ការងារ​ចុះ​បញ្ជី​ដីធ្លី​នៅទូទាំងប្រទេសត្រឹម​ឆ្នាំ​២០២៩

ក្នុងសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩។

នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេច បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីដែលជាផ្នែកមួយនៃគោលបំណងរបស់ខ្លួនក្នុងអាណត្តិទី៧នេះ។ វាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅ ដោយរដ្ឋគ្រោងនឹងបណ្តុះបណ្តាលមន្ត្រីជាង ៥.០០០នាក់បន្ថែមទៀត ដើម្បីចុះធ្វើការវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា។

លើសពីនេះ នាយករដ្ឋមន្ត្រីបានជំរុញឱ្យថ្នាក់ដឹកនាំខេត្តត្រូវពន្លឿនការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីនៅឆ្នាំ២០២៩ ប្រជាពលរដ្ឋអាចប្រើប្រាស់ដីរបស់ខ្លួនឱ្យបានពេញលេញសម្រាប់គោលបំណងផ្សេងៗរបស់ពួកគាត់។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី មួយផ្នែកធំនៃគំនិតផ្តួចផ្តើមនេះបានដំណើរការរួចទៅហើយ។ គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិទី៧ ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការងារការងារវាស់វែងដីធ្លីសម្រេចបាន ៣.១៤៤.៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១.៦០៥.៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។

លើស​ពី​នេះ​ទៅ​ទៀត ក្រសួង​បាន​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ ដោយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១.០៣៤.៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤បណ្ណ ត្រៀមចេញបណ្ណចំនួន ៤.៤២៣បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទបាគង និង ២៤បណ្ណ ជូនរដ្ឋ តំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្ពុជា​បាន​ចុះ​បញ្ជី​ដី​បាន​ជាង ៧,៧ លាន​ឡូត៍​ដោយ​ជោគជ័យ ដោយ​នៅ​សល់​តែ​ជាង ១,៥ លាន​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ក្រសួង​ក៏​ផ្តោត​លើ​ការ​បញ្ចប់​ការ​ចុះ​បញ្ជី​ដី​រដ្ឋ ដី​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ដី​ពាក់ព័ន្ធ​នឹង​វត្ត​ព្រះពុទ្ធ​សាសនាផងដែរ។(អានបន្ថែម) 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]