វីរៈប៊ុនថាំក្លាយជាក្រុមហ៊ុនដំបូងបំផុត បើកសេវាកម្មកប៉ាល់ដឹកអ្នកដំណើរពីកំពតឆ្ពោះត្រង់ទៅកោះត្រល់

ក្រុមហ៊ុន វីរៈប៊ុនថាំ របស់អ្នកញ៉ា សួរ វីរៈ បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុមហ៊ុនដំបូងគេដែលបើកដំណើរការសេវាកម្មកប៉ាល់ដឹកអ្នកដំណើរទំនើបចេញពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះត្រង់ទៅកាន់កោះត្រល់ (កោះ Phu Quoc) ប្រទេសវៀតណាម។

សេវា​កម្ម​នេះ​ត្រូវ​បាន​ប្រកាសឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកឧកញ៉ា​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ។

ប្រភពដដែលនេះ បានបន្ថែមទៀតថា ការធ្វើដំណើរត្រង់ចេញពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឆ្ពោះទៅកោះត្រល់ (កោះភូកុក) ប្រទេសវៀតណាម នេះនឹងត្រូវប្រើរយៈពេលត្រឹមតែ ៤០នាទីប៉ុណ្ណោះ។ ការអភិវឌ្ឍន៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ និងការជំរុញទេសចរណ៍រវាងកម្ពុជា និងវៀតណាម។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតមួយនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី JYOTSANA VARMA នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។

កំពង់ផែទេសចរណ៍នេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ និងបានបញ្ចប់នៅឆ្នាំ ២០២២ កំពង់ផែនេះគឺជាផ្នែកមួយនៃ “គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍” របស់ធនាគារ ADB ក្រោមហិរញ្ញប្បទានប្រមាណជិត ១០ លានដុល្លារ។ (អានបន្ថែម)

សេវាកប៉ាល់ដឹកអ្នកដំណើរថ្មីនេះ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ទេសចរណ៍ក្នុងស្រុក និងផ្តល់នូវជម្រើសងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]