ក្រុមហ៊ុនកូរ៉េ ប្រកាសផ្តល់ម៉ូតូអគ្គិសនី ៨ពាន់គ្រឿងដល់រាជការកម្ពុជា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

VeryWords ជាក្រុមហ៊ុនកូរ៉េ ដែលមានរោងចក្រផលិតទោចក្រយានយន្តអគ្គិសនីនៅក្នុងខេត្តកណ្តាល បានប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយ ថា នឹងបរិច្ចាគទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដល់មន្ត្រីរាជការកម្ពុជា សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន នៅក្នុងប្រទេសកម្ពុជា។

សេចក្តីសម្រេចដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន VeryWords, វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និង ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះលោក Sungwoo Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន VeryWords បានលើកឡើងថា តាមរយៈក្របខ័ណ្ឌហិរញ្ញសប្បទានកាបូនមាត្រា៦ យើងបានសម្រេចចិត្តផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ដល់មន្រ្ដីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនេះក៏ជាការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉ផងដែរ។ គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើង ចំពេលដែលសកម្មភាពនៃកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាត់បន្ថយការបំពុលខ្យល់ តាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាននៅកម្ពុជាឡើយ។

បន្ថែមពីនេះ ឯកឧត្តម អ៊ាង សុផល្លែត ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើគោលបំណងសំខាន់នៃ MoUនេះថា វានឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹងជញ្ជូន និងធ្វើដំណើរ ដែលនេះគឺស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន, ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រិតកាបូន ព្រមទាំងជំរុញនូវការសម្របខ្លួនទៅនឹងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនីទូទាំងប្រទេសផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី បានបន្តទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជានាពេលនេះ បានបង្ហាញពីការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត។

បន្ថែមពីលើនេះ លោកស្រី Shomi Kim តំណាងមកពី GGGI បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការនេះមានប្រភពចេញពីមាត្រាទី៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងជួយសម្រួលដល់ការផ្ទេរការវិនិយោគអាកាសធាតុពីប្រទេសអភិវឌ្ឍន៍ទៅប្រទេសកំពុងអភិវឌ្ឍន៍។ សហការគ្នាស្រាវជ្រាវ និងអនុវត្តរួមគ្នាលើការគ្រប់គ្រងសំណល់ ទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាត។ ពាក់ព័ន្ធនឹងកិច្ចការងារនេះ កម្ពុជា និងGGGI ធ្លាប់មានកិច្ចសហការរួមគ្នាស្រាវជ្រាវ និងអនុវត្តរួមគ្នាលើការគ្រប់គ្រងសំណល់ ទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតផងដែរ។(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]