ក្រសួងសេដកិច្ចកម្ពុជាព្យាករថា៖ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ ៦.៣%

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងរង្វង់ ៦.៣ភាគរយ ក្នុងឆ្នាំ២០២៥ គាំទ្រដោយកំណើនខ្ពស់នៃការនាំចេញផលិតផលសំលៀកបំពាក់ វាយនភណ្ឌ និងផលិតផលកសិកម្ម និងកំណើនវិស័យសេវាកម្ម។

ក្រសួងបានចេញផ្សាយរបាយការណ៍ស្តីពីថវិកាសង្ខេបឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រង់ម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥។

“យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានព្យាករថាស្ថិតក្នុងអត្រាកំណើន ៦.៣ភាគរយ”។

របាយការណ៍បន្ថែមថា វិស័យឧស្សាហកម្ម ត្រូវបានរំពឹងថានឹងមានកំណើន ៨,៦ភាគរយ កំណើនវិស័យសេវាកម្ម ៥,៦ភាគរយ និងកំណើនវិស័យកសិកម្ម ១,‌១ភាគរយ។​

តាមរយៈកំណើននេះ នឹងធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វ​ង់ ២០៩១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១៣៩៨លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ២៩២៤ដុល្លារអាមេរិក។​

ចំណែកឯ អាត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤០៦៩រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ និងអាត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វ​ង់ ២,៥ភាគរយ ក្នុងឆ្នាំ២០២៥។

ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា​នឹងបន្តកើនឡើងដល់ ២៤៤២៣លានដុល្លារអាមេរិក និងធានាការនាំចេញបាន ៧,៥ខែ។​

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចឱ្យបន្តងើបឡើង ក្នុងអត្រា ៦% កាលឆ្នាំ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]