Bentley Systems ប្រកាសស្វែងរកម្ចាស់ពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២០២៥
អ្នកឈ្នះនឹងត្រូវបានប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅថ្ងៃ ១៤-១៥ ខែតុលា នៅ Amsterdam ប្រទេសហូឡង់
អ៊ិច្សតុន, រដ្ឋហ្វីឡាដេហ្វី. – ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ដែលសកម្មភាពអាជីវកម្មចម្បងផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសស្វែងរកបេក្ខភាពសម្រាប់ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ២០២៥ នៃអនាគតហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Going Digital Awards)។ កម្មវិធីលំដាប់អន្តរជាតិដ៏ល្បីមួយនេះត្រូវទទួលស្គាល់ជាកម្មវិធីជឿនលឿនផ្នែកឌីជីថលដ៏ល្អបំផុតក្នុងដំណើរការគ្រប់គ្រង និងប្រតិបត្តិលើការងារឬគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន។ គណៈវិនិច្ឆ័យឯករាជ្យ ដែលសុទ្ធសឹងជាអ្នកដឹកនាំប្រកបដោយទស្សនៈវិស័យ និងអ្នកជំនាញក្នុងវិស័យឌីជីថល នឹងត្រូវតែងតាំងជាចៅក្រមសម្រាប់ការវិនិច្ឆ័យក្នុងដំណើរការជ្រើសរើសនេះ – ពួកគេនឹងជ្រើសរើសអ្នកឈ្នះចេញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យបំផុតដែលមកពីជុំវិញពិភពលោក។ ថ្ងៃផុតកំណត់សម្រាប់ការជ្រើសរើស គឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
អស់រយៈពេលជាង ២០ឆ្នាំ កន្លងមកហើយ ដែលកម្មវិធីពានរង្វាន់ឌីជីថលមួយនេះត្រូវបានការសាទរ និងទទួលស្គាល់ច្រើនជាង ៥.២៥០គម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម និងល្បីៗរបស់ពិភពលោក។ កម្មវិធីសកលនេះបានបើកចំហសម្រាប់អ្នកប្រើប្រាស់កម្មវិធី Bentley ទាំងអស់ ហើយការជ្រើសរើសត្រូវបានលើកទឹកចិត្តនៅទូទាំងប្រទេសជាច្រើន ដែលគ្របដណ្តប់គ្រប់ទម្រង់ និងគ្រប់ដំណាក់កាលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ – ចាប់ពីការរចនា ការសាងសង់ រហូតដល់ការងារប្រតិបត្តិការ។
បេក្ខជនចុងក្រោយចំនួន ៣ ក្រុម នឹងត្រូវជ្រើសរើសនៅក្នុងប្រភេទនៃពានរង្វាន់នីមួយៗ ដែលមានសរុប ១២ ប្រភេទនៃពានរង្វាន់។ អ្នកឈ្នះជម្រុះ ៣ក្រុមចុងក្រោយនឹងត្រូវអញ្ជើញចូលរួមក្នុងសន្និសីទ Bentley’s Year in Infrastructure និងកម្មវិធី Going Digital Awards នៅទីក្រុង Amsterdam ថ្ងៃទី ១៤-១៥ ខែតុលា ឆ្នាំ២០២៥ ជាភ្ញៀវកិត្តិយសរបស់ Bentley។ ជាផ្នែកមួយនៃសន្និសីទនេះ បេក្ខជនដែលជាប់វគ្គជម្រុះចុងក្រោយនឹងត្រូវអញ្ជើញចូលរួមធ្វើដំណើរទៅកាន់កម្មវិធី Year in Infrastructure and Going Digital Awards ដើម្បីបង្ហាញពីគម្រោងរបស់ពួកគេនៅចំពោះមុខគណៈវិនិច្ឆ័យឯករាជ្យនៃដៃគូឧស្សាហកម្ម និងសមាជិកសំខាន់ៗនៃសារព័ត៌មានល្បីៗដែលមកពីគ្រប់ទិសទីជុំវិញពិភពលោក។ បន្ថែមពីលើពានរង្វាន់ដែលត្រូវបានជ្រើសរើស ស្ថាបនិកត្រួសត្រាយផ្លូវរបស់ Bentley សម្រាប់បច្ចេកវិទ្យា ឬវិធីសាស្រ្តការងារថ្មីៗ ក៏នឹងត្រូវផ្តល់កិត្តិយសចូលរួមតាមរយៈគម្រោងដែលតំណាងឱ្យអង្គភាព ឬការងារបុគ្គល់ផ្ទាល់ខ្លួន តាមរយៈភាពច្នៃប្រឌិតចេញពីការប្រើប្រាស់សូហ្វវែរ Bentley ផងដែរ ដែលជាការរួមចំណែកដ៏មានអត្ថន័យចំពោះការរីកចម្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី ១៥ ខែតុលា ក្នុងអំឡុងពេលពិធីប្រគល់ពានរង្វាន់ Going Digital ប្រចាំឆ្នាំ២០២៥។
ប្រភេទពានរង្វាន់ទាំង ១២ នៃ ២០២៥ Going Digital Awards រួមមាន
- ស្ពាន និងផ្លូវរូងក្រោមដី
- ទីក្រុង តំបន់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
- សំណង់
- ផលិតកម្មថាមពល
- ភូគព្ភសាស្រ្ត និងគំរូពិត
- ការគ្រប់គ្រងគម្រោង
- ផ្លូវដែក និងការដឹកជញ្ជូន
- ផ្លូវថ្នល់ និងផ្លូវហាយវេ
- វិស្វកម្មគ្រឿងបង្គុំ
- គំរូសណ្ឋានដី និងការវិភាគ
- ការបញ្ជូន និងការចែកចាយថាមពល
- ទឹកស្អាត និងទឹកកខ្វក់
គម្រោងដែលចូលរួមក្នុងកម្មវិធី Going Digital Awards ក៏នឹងត្រូវបានបង្ហាញនៅក្នុង Infrastructure Yearbook ប្រចាំឆ្នាំរបស់ Bentley ផងដែរ ដែលវានឹងត្រូវបានចែកចាយដល់អ្នកអានជុំវិញពិភពលោក ដែលរួមទាំងស្ថាបនរដ្ឋនៃបណ្តាប្រទេសធំៗ អ្នកមានឥទ្ធិពលក្នុងឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ អ្នកវិភាគឧស្សាហកម្ម និងអ្នកប្រើប្រាស់សូហ្វវែររបស់ Bentley ។
ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៤ ក៏មានគម្រោងដ៏ធំបានចូលរួមនៅក្នុងវគ្គ 3ក្រុម ជម្រុះចុងក្រោយ សម្រាប់ពានរង្វាន់ផ្លូវ និងថ្នល់ហាយវេរដែរ នោះគឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលដឹកនាំក្រុមការងារដោយ CRBC។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Going Digital Awards ឆ្នាំ២០២៥ ឬដើម្បីជ្រើសរើសគម្រោង សូមចូលទៅកាន់គេហទំព័រ Going Digital Awards។
# # #

រូបភាព៖ អ្នកឈ្នះពានរង្វាន់ Going Digital Awards នៅឆ្នាំ 2024 ចូលរួមថតរូបបង្ហាញពីជ័យជំនៈរបស់ខ្លួន។ ឥឡូវនេះ ការប្រកាសជ្រើសរើសម្ចាស់ពានរង្វាន់សម្រាប់ឆ្នាំ 2025 ចាប់ទទួលចុះឈ្មោះជាផ្លូវការហើយ។ រូបថត Bentley Systems.
អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com
© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Open, Bentley Infrastructure Cloud, AssetWise, iTwin, MicroStation, ProjectWise, SYNCHRO, and Seequent are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
សារព័ត៌មាន: Chris Phillips, PR@news.bentley.com
វិនិយោគិន: Eric Boyer, IR@bentley.com

