ដំណើរឆ្ពោះទៅរកឌីជីថល៖ កងវិស្វកម្មអាមេរិក ប្រែក្លាយទិន្នន័យទ្រព្យសម្បត្តិជាតិពី $៥០ម៉ឺន ទៅជា $៥០០លាន

ដោយ Paul Colbert

Dataforensics បានបង្ហាញដំណោះស្រាយដ៏អស្ចារ្យសម្រាប់កងវិស្វកម្មអាមេរិក តាមរយៈការផ្ទេរទិន្នន័យសណ្ឋានដីទៅក្នុង Cloud ដែលអាចសន្សំពេល 62,700ម៉ោង ជំនួសឱ្យការចុះប្រមូលទិន្នន័យដោយដៃ

អស់ជាច្រើនទសវត្សរ៍ ដែលកងវិស្វកម្មអាមេរិក (USACE) បានប្រមូលទិន្នន័យសណ្ឋានក្រោមដីដែលជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការរបស់ខ្លួន –មានជម្រៅរាប់លានហ្វីត និងគម្រោងរាប់ពាន់ រួមទាំងទំនប់វារីអគ្គិសនី ផ្លូវ អគារ ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញពិភពលោក។

ជាអកុសល មូលដ្ឋានទិន្នន័យដែលជាព័ត៌មានសំខាន់នៃកន្លែងដែលវាស្ថិតនៅ គឺមិនច្បាស់លាស់ និងមានមាត្រដ្ឋានស្រដៀងគ្នាដែលពិបាកក្នុងការបែងចែក និងវិភាគ។


កងវិស្វកម្មអាមេរិក ទទួលបានទិន្នន័យបង្ហាញពីសណ្ឋានក្រោមដីពីគម្រោងរាប់ពាន់គម្រោង រួមទាំងទំនប់វារីអគ្គិសនី ស្ពាន និងគម្រោងជាច្រើនទៀត។ល។

USACE បានប្រមូលផ្តុំទិន្នន័យច្រើនជាង 500គម្រោង នៃគម្រោងរចនាសម្ព័ន្ធ និងមានមូលដ្ឋានទិន្នន័យដាច់ដោយឡែក និងខុសៗគ្នា ដែលជាបញ្ហាលំបាកក្នុងការចូលទៅស្វែងរក ប្រើប្រាស់ អន្តរប្រតិបត្តិការ និងបែងចែករបៀបការងារ។

នៅពេលដែលបញ្ហា និងលទ្ធផលគ្មានប្រសិទ្ធភាពបានកើនឡើង USACE បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីណែនាំស្តង់ដារជាសកលសម្រាប់ការគ្រប់គ្រងទិន្នន័យធរណីសាស្រ្តនៃសណ្ឋានក្រោមដី ដោយដាក់កម្មវិធី OpenGround ដែលប្រើប្រាស់ជាសំខាន់សម្រាប់សហគ្រាសសាធារណៈ និងមានមូលដ្ឋានលើ Cloud យកមកប្រើប្រាស់សម្រាប់ជាការគ្រប់គ្រងទិន្នន័យដែលទទួលបានពីសហគ្រាស។

អាទិភាពដំបូង គឺការចងក្រង និងការផ្ទេរទិន្នន័យមានស្រាប់ដែលកត់ត្រាជាប្រវត្តិសាស្រ្តទាំងអស់ និងទិន្នន័យដែលគ្របដណ្តប់លើរណ្តៅដែលបានខួង និងការធ្វើតេស្តដោយមន្ទីរពិសោធន៍ ព្រមទាំងការធ្វើតេស្តនៅនឹងកន្លែង។ ដែលអាចនិយាយបាន​ថា​នេះ​ជា​កិច្ចការ​ដ៏​ធំ​មួយសម្រាប់ការបញ្ចូលទិន្នន័យបឋម។

មុនពេលទិន្នន័យអាចត្រូវបានផ្ទុកទៅក្នុងកម្មវិធី OpenGround ដំបូងវាចាំបាច់ត្រូវតែសម្អាត និងកំណត់ស្តង់ដារជាមុនសិន ហើយនោះជាកន្លែងនៃដែនលំហាត់ការងារបង្កើតវិសាលភាពលេចចេញជារូបរាង។ បើយកការងារនេះមកធ្វើដោយដៃទំនងជាត្រូវចំណាយពេលច្រើនឆ្នាំ ឬដល់ទសវត្សរ៍។ ដូច្នេះក្រុមហ៊ុនគ្រប់គ្រងទិន្នន័យធរណីសាស្រ្តឈ្មោះ Dataforensics ត្រូវបានជ្រើសរើសឱ្យបង្កើតកម្មវិធីសូហ្វវែរដែលនឹងដំណើរការដោយស្វ័យប្រវត្តិតាមដែលអាចធ្វើទៅបានដោយប្រើ APIs សម្រាប់ gINT (ជាទិន្នន័យប្រវត្តិសាស្ត្រជាច្រើនកន្លែងទទួលបាន) និង OpenGround


ផែនទីរបស់
USACE នៃគម្រោងដែលមានស្រាប់ ប្រហែល៖ 8500គម្រោង និងរណ្តៅខួងរហូតដល់ 200,000ទីតាំង ជាមួយជម្រៅខួងជាង 8លានហ្វីត។

2 years

ការផ្ទេរទិន្នន័យក្នុងរយៈពេល 2 ឆ្នាំ ត្រូវបានប៉ាន់ស្មានលឿនជាង 20ដង នៃការការបញ្ចូលដោយដៃ។

$500M

ROI៖ ការចំណាយថវិកាត្រឹម $500k បានបំប្លែងទិន្នន័យរបស់ USACE ទៅជាទ្រព្យសម្បត្តិក្នុងតម្លៃ 500លានដុល្លារ។

62,700

ចំនួនម៉ោងដែលសន្សំបានពីការប្រើឌីជីថល។

ក្រៅពីការផ្តល់ឱ្យ USACE ចូលប្រើប្រាស់ទិន្នន័យរបស់ខ្លួនកាន់តែប្រសើរឡើង និងសមត្ថភាពទាញយកតម្លៃកាន់តែច្រើនពីវា បន្ទាប់ពីការប្រើប្រាស់កម្មវិធី OpenGround បានធ្វើឱ្យប្រតិបត្តិការកាន់តែប្រសើរឡើងតាមវិធីមួយចំនួនផ្សេងទៀត ដូចជាសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអ្នកនៅការិយាល័យ និងអ្នកម៉ៅការសាងសង់។

ការប្រើប្រាស់ឌីជីថលបានអនុញ្ញាតឱ្យ USACE ដោះស្រាយទ្រព្យសម្បត្តិរដ្ឋកាន់តែមានតម្លៃ និងកែលម្អគុណភាពនៃទិន្នន័យសណ្ឋានក្រោមដីកាន់តែមានប្រសិទ្ធិភាព។

អន្តរប្រតិបត្តិការត្រូវបានធ្វើឱ្យប្រសើរឡើង ដោយទិន្នន័យពេលនេះត្រូវបានរួមបញ្ចូលយ៉ាងងាយទៅក្នុងកម្មវិធីដូចជា Civil3D, Leapfrog Works, GeoStudio និង GIS platforms ។ ជាពិសេស សមត្ថភាពក្នុងការនាំចូលព័ត៌មាន borehole នីមួយៗចូលទៅក្នុងវេទិកាដូចគ្នានឹងទិន្នន័យភូមិសាស្ត្រ (នៅក្នុង Leapfrog) និងទិន្នន័យផ្សេងៗ (នៅក្នុង GIS) បានធ្វើឱ្យដំណើរការការងារកាន់តែប្រសើរឡើង និងសមត្ថភាពក្នុងការមើលឃើញសំណុំទិន្នន័យរួមគ្នា ដែលអាចកំណត់បញ្ហា និងកិច្ចការចំពោះមុខ។


ការដ្ឋានគម្រោងទំនប់
Red Rock តាមរយៈការប្រើវិធីសាស្រ្តប្រមូលទិន្នន័យទំនើបដែលបង្ហាញនៅក្នុងកម្មវិធី Leapfrog Works និង OpenGround ។
ទិន្នន័យនេះរួមមាន ទិន្នន័យភូមិសាស្ត្រ ភូគព្ភសាស្ត្រ និងធរណីសាស្រ្ត សម្រាប់ការយល់ដឹងកាន់តែទូលំទូលាយអំពីទីតាំង ដើម្បីវាយតម្លៃដង្ហើម/លំហូរទឹកខាងក្រោមដី និងការរៀបចំដំណោះស្រាយសមស្រប។

ជាការនាំយកទិន្នន័យគ្រប់តំបន់មកនៅក្រោមដំបូលតែមួយក្នុងស្តង់ដារទិន្នន័យសម្រាប់គ្រឿងបង្គុំ

USACE បានប្រើប្រាស់កម្មវិធី gINT ជាគោលដើម្បីគ្រប់គ្រងទិន្នន័យរណ្តៅដីខួងរបស់ខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ ក៏មិនមានស្តង់ដារណាមួយដាច់ដោយឡែកទៅតាមតំបន់នីមួយៗនោះទេ ហើយការិយាល័យតាមតំបន់នីមួយៗកំពុងតែគ្រប់គ្រងព័ត៌មានរបស់ខ្លួននៅលើម៉ាស៊ីនមេដាច់ដោយឡែកជាមួយនឹងទម្រង់ និងរបាយការណ៍ផ្ទាល់ខ្លួនរបស់គេ។

ការផ្លាស់ប្តូរទៅរកដំណោះស្រាយ cloud កម្រិតសហគ្រាស បានអនុញ្ញាតឱ្យ USACE អាចអនុវត្តស្តង់ដារទិន្នន័យគ្រឿងបង្គុំមូលដ្ឋាននៅទូទាំងប្រទេស និងគ្រប់គម្រោងទាំងអស់។

ស្វែងរកភាពមិនប្រក្រតី និងកំណែកំហុស

ដើម្បីបង្កើនគុណភាពនៃទិន្នន័យ Dataforensics បានដោះស្រាយបញ្ហាមួយចំនួន។ នេះរាប់បញ្ចូលទាំងការកែកំហុសក្នុងការវាយបញ្ចូលតម្លៃទៅតាមកាលបរិច្ឆេទ និងការកែប្រភេទទិន្នន័យនៅក្នុងសេណារីយ៉ូដែលតម្លៃជាលេខត្រូវបានរក្សាទុកជាអត្ថបទក្នុង gINT និងចុងក្រោយកំណត់ស្តង់ដារទិន្នន័យ gINT ក្នុងកម្រិតបរិមាណរួម។ លើសពីនេះ វាមានលក្ខណៈសម្បត្តិរបស់ដីជាច្រើនប្រភេទចេញពីលទ្ធផលនៃការធ្វើតេស្តតាមមន្ទីរពិសោធន៍នីមួយៗ ដូចជាការចាត់ថ្នាក់ដី ឬលទ្ធផលដែលត្រូវបានបកស្រាយពីការធ្វើតេស្ត ការបែងចែកទំហំភាគល្អិត ដែលត្រូវបានបង្ហាញនៅលើរបាយការណ៍ gINT តែមិនបានរក្សាទុកជាទិន្នន័យនៅក្នុងទិន្នន័យមូលដ្ឋាននោះទេ។

ដំណោះស្រាយជោគជ័យ ប្រាំពីរជំហាន៖

  1. រៀបចំឯកសារទិន្នន័យមូលដ្ឋានទៅជារចនាសម្ព័ន្ធតែមួយស្រដៀងគ្នា ដែលងាយសម្រាប់ការផ្ទេរក្នុងពេលតែមួយ
  2. បង្កើតរបាយការណ៍ PDF សម្រាប់គម្រោង gINT នីមួយៗដោយប្រើ gINT API
  3. ដំឡើងគំរូ និងសម្អាត ឬបំប្លែងទិន្នន័យសម្រាប់សំណុំឯកសារនីមួយៗជារចនាសម្ព័ន្ធទិន្នន័យមូលដ្ឋានតែមួយស្រដៀងៗគ្នា
  4. អនុវត្តវិធីសាស្រ្តគណនាដែលជាញឹកញាប់ត្រូវបានបង្ហាញជារបាយការណ៍នៅក្នុង gINT ប៉ុន្តែមិនមានក្នុងទិន្នន័យមូលដ្ឋាននៃ gINT ទេ
  5. បម្លែងទៅជាទម្រង់ទិន្នន័យដែលត្រូវគ្នាជាមួយ OpenGround
  6. Upload ទិន្នន័យទៅ OpenGround ដោយប្រើ OpenGround API ជាមួយការកំណត់អត្តសញ្ញាណតាមរយៈកូអរដោណេដោយស្វ័យប្រវត្តិ
  7. បញ្ចូលឯកសារ PDF នៃកំណត់ត្រា gINT ទៅកាន់ OpenGround ដោយប្រើ OpenGround API

គ្រប់ជំហានទាំងអស់ លើកលែងតែជំហានទី៣ ដែលតម្រូវឱ្យមានអ្នកជំនាញផ្នែកទិន្នន័យភូមិសាស្ត្រដែលមានសមត្ថភាពនៅក្នុង gINT និង OpenGround – ដើម្បីបើកដំណើរការដោយស្វ័យជាមួយនឹងការត្រួតពិនិត្យដោយជំនាញរបស់មនុស្ស ដោយធានាថាជំហាននីមួយៗត្រូវបានបញ្ចប់ដោយជោគជ័យ។ Dataforensics បានគណនាថា ការទុកឱ្យមនុស្សជាអ្នកអនុវត្តដោយគ្មានការគាំទ្រដោយស្វ័យប្រវត្តិ វានឹងចំណាយពេលច្រើងជា 20ដង នៃម៉ោងធ្វើការដើម្បីឈានដល់ការបញ្ចប់កិច្ចការ ដែលជាលទ្ធផលសរុបនៃគម្រោង វាសន្សំបាន 67,000 ម៉ោង។

ឆ្ពោះទៅមុខយើងស្វែងយល់ពីរបៀបដែលយើងតែងតែសម្រេចបាន

ជំនួសដោយការប្រើឌីជីថល យើងនឹងមានទិន្នន័យសណ្ឋានផ្ទៃក្រោមដីទាំងអស់នៅក្នុងមូលដ្ឋានទិន្នន័យតែមួយ (OpenGround) ដែលវាបានជួយ USACE ដោះស្រាយតម្លៃពិតនៃទ្រព្យសកម្មដ៏មានប្រសិទ្ធិភាពមួយ។

ការកែលម្អប្រសិទ្ធភាពនៃបុគ្គលិកដោយប្រើប្រព័ន្ធគ្រប់គ្រងទិន្នន័យភូមិសាស្ត្រស្តង់ដារ បន្ថែមជាមួយចំណាយបន្ទាប់បន្សំ និងការសន្សំពេលវេលា គឺមានសារៈសំខាន់ណាស់សម្រាប់ការផ្លាស់ប្តូរ។ USACE អាចសហការកាន់តែមានប្រសិទ្ធភាពនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជួយសន្សំសំចៃម៉ោងធ្វើការ និងបង្កើនផលិតភាពការងារ។

ការទទួលព័ត៌មានដែលអាចរកបានយ៉ាងងាយស្រួលនៅក្នុង OpenGround មានន័យថាក្រុមការងារអាចប្រើប្រាស់ទិន្នន័យប្រវត្តិសាស្រ្តបានលឿនជាងមុន ដើម្បីកាត់បន្ថយហានិភ័យក្នុងគម្រោងដែលកំពុងដំណើរការ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដោយការជៀសវាងការខួងរណ្តៅដីយកសំណាកឡើងវិញនៅទីតាំងដដែលៗ។

USACE ត្រូវតែឆ្លើយតបនឹងសំណួរធរណីសាស្ត្រ និងភូមិសាស្ត្រសំខាន់ៗ ដែលទាមទារចម្លើយភ្លាមៗ។ ភាពងាយស្រួលនៃ OpenGround បានអនុញ្ញាតឱ្យក្រុមការងារអាចចូលប្រើ និងចែករំលែកព័ត៌មានបានយ៉ាងលឿនដើម្បីឆ្លើយតបសំនួរដោយចោទសួរមក USACE (ឧទាហរណ៍ គេអាចផ្តល់ព័ត៌មានក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះនៅពេលកងទ័ពអាកាសទាមទារព័ត៌មានពីរណ្តៅខួងនៅជិតតំបន់ដែលពួកគេកំពុងប្រតិបត្តិការ)។

ចាប់ពីពេលនេះតទៅ ទិន្នន័យស្ដង់ដារដែលទទួលពីអ្នកម៉ៅការសាងសង់តាមគម្រោងនីមួយៗ មានន័យថា USACE អាចប្រើទិន្នន័យទាំងអស់ដែលត្រូវការ និងសម្រាប់អ្នកម៉ៅការដើម្បីបញ្ចប់គម្រោងអង្កេតសណ្ឋានដីរបស់ពួកគេ ដូច្នេះសំណុំទិន្នន័យដែលពួកគេកំពុងទទួលបានគឺពេញលេញជាង លើសពីអ្វីដែលធ្លាប់មានកន្លងមក (ឧទាហរណ៍ គេមានទីតាំង និងចំនួនរណ្តៅខួងដី និងលទ្ធផលតេស្តចេញពីមន្ទីរពិសោធន៍ បន្ថែមលើទិន្នន័យតេស្តនៅទីតាំងការដ្ឋានផ្ទាល់) ដែលជាទម្រង់ដែលគេអាចប្រើឡើងវិញ និងទាញយកតម្លៃបន្ថែមសម្រាប់ពេលអនាគត។

OpenGround ក៏កំពុងពន្លឿនវិធីដែលក្រុមអ្នកប្រើប្រាស់ទិន្នន័យនៅក្នុងប្រព័ន្ធផ្សេងទៀត ដូចជា AutoCAD, Civil 3D, Leapfrog, GeoStudio, PLAXIS និង Excel ដែលមានន័យថា លក្ខខណ្ឌសណ្ឋានដីក្នុងទីតាំងការដ្ឋានរបស់ពួកគេអាចត្រូវបានវាយតម្លៃកាន់តែលឿន និងរឹងមាំជាមួយនឹងការសម្រេចចិត្តដែលគាំទ្រដោយទិន្នន័យដែលកសាងឡើងឱ្យកាន់តែមានទំនុកចិត្ត ត្រឹមត្រូវ និងឆាប់រហ័ស។

ការផ្លាស់ប្តូររបស់ USACE ពីការពឹងផ្អែកទិន្នន័យលើក្រដាសទៅជាឌីជីថលគឺជាកិច្ចការមួយដ៏ស្មុគស្មាញ ប៉ុន្តែវាក៏ជាកិច្ចការមួយដែលបានចាកចេញនៅក្នុងអង្គភាពមួយនេះក្នុងការរៀបចំយ៉ាងល្អប្រសើរសម្រាប់អនាគតរបស់ខ្លួនដែរ។

អង្គភាព USACE កាន់កាប់ និង/ឬរក្សាច្រើនជាង៖

  • 7000 ទំនប់
  • 2000 ប្រព័ន្ធលូ
  • 236 នំនប់ស្ទាក់ទឹក
  • 25000 ម៉ាយ ផ្លូវទឹកដែលជាព្រែកជីកអាចធ្វើដំណើរបាន

បូករួមទាំងកម្មវិធីយោធា និងបរិស្ថាន ជាមួយបេសកកម្មជាច្រើនដែលរួមបញ្ចូលក្នុងគ្រឿងបង្គុំជាមួយការសង្គ្រោះអាយុជីវិតចេញពីការអនុវត្តទាំងប្រថុយប្រថាន។

ដោយមានបុគ្គលិកយោធា និងបុគ្គលិកស៊ីវិលចំនួន 37,000 នាក់ USACE គឺជាអង្គភាពវិស្វកម្មសាធារណៈដ៏ធំមួយរបស់ពិភពលោក ដែលមានភ្នាក់ងាររចនាប្លង់ និងសាងសង់។

សម្គាល់៖ Dataforensics គឺជាអ្នកជាប់វគ្គជម្រុះផ្តាច់ព្រ័តចុងក្រោយនៃពានរង្វាន់ 2024 Going Digital Awards របស់ Bentley នៅក្នុង Year in Infrastructure សម្រាប់ការងារផ្លាស់ប្តូរទម្រង់ការងារនៅក្នុង USACE ។

# # #

ប្រែសម្រួលមិនផ្លូវការដោយ CPM

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]